កាតព្វកិច្ចមួយរបស់ពួកជំនុំ គឺធ្វើជាឧបករណ៍សម្រាប់ព្រះជាម្ចាស់ប្រើ ដើម្បីជួយឲ្យរាស្ត្ររបស់ទ្រង់រីកចម្រើនក្នុងព្រះគុណ។

តព្វកិច្ចមួយរបស់ពួកជំនុំ គឺធ្វើជាឧបករណ៍សម្រាប់ព្រះជាម្ចាស់ប្រើ ដើម្បីជួយឲ្យរាស្ត្ររបស់ទ្រង់រីកចម្រើនក្នុងព្រះគុណ។ ព្រះ ជាម្ចាស់អាចប្រើមនុស្សពេញវ័យខាងឯវិញ្ញាណដែលប្រាថ្នាចង់ញែកខ្លួនជាបរិសុទ្ធ ដើម្បីជួយឲ្យពួកជំនុំរីកចម្រើនខាងឯវិញ្ញាណ។ នៅពេលដែលព្រះជាម្ចាស់សង់រាស្ត្ររបស់ទ្រង់ឡើង ស្របពេលដែលពួកគេរីកចម្រើនជាមួយគ្នាក្នុងភាពបរិសុទ្ធ និងក្នុងសេចក្តីស្រឡាញ់ដែលចេះលះបង់ នោះពួកគេនឹងបង្កើនសមត្ថភាពក្នុងការដាក់វិន័យពួកជំនុំ ក៏ដូចជាជួយពួកគេក្នុងការបង្កើតសិស្ស។
នៅពេលដែលលោកអ្នកពិនិត្យមើលទៅលើជីវិតពួកជំនុំណាមួយ នោះលោកអ្នកនឹងឃើញថា ការរីកចម្រើនមានច្រើនប្រភេទ។ ខាងក្រោមនេះ គឺជាផ្នែកមួយចំនួនទាក់ទងនឹងការរីកចម្រើនដែលលោកអ្នកអាចមើលឃើញ៖
Score -1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួន ស្ដីពីការរីកចម្រើនរបស់ពួកជំនុំដែលគ្រីស្ទបរិស័ទទូលសូមពីព្រះជាម្ចាស់ ហើយព្យាយាមអនុវត្តតាម។ តើពួកជំនុំដែលមានសុខភាពល្អនឹងកើនចំនួនសមាជិកដែរឬទេ? ជាធម្មតា ពួកជំនុំដែលមានសុខភាពល្អនឹងកើនចំនួនសមាជិកដែរ ដោយព្រោះពួកគេបានបង្ហាញពីទីបន្ទាល់ដែលធ្វើឲ្យអ្នកមិនជឿចាប់អារម្មណ៍ទៅនឹងដំណឹងល្អ។ ប៉ុន្តែ យើងមិនគួរសន្មតថា ពួកជំនុំដែលមានសុខភាពល្អត្រូវតែកើនចំនួនសមាជិកនោះទេ ពីព្រោះពេលខ្លះ ព្រះជាម្ចាស់មានគោលបំណងផ្សេងទៀត ដូចជាទ្រង់បង្រៀនរាស្ត្ររបស់ទ្រង់ឲ្យចេះអត់ធ្មត់។ យើងត្រូវផ្ដោតការយកចិត្តទុកដាក់របស់យើងទៅលើភាពស្មោះត្រង់ និងការរីកចម្រើនខាងឯវិញ្ញាណដ៏ពិត។
តើអ្វីទៅជាមូលហេតុដែលបណ្ដាលឲ្យមានការរីកចម្រើនបែបហ្នឹង? មូលហេតុដែលបណ្ដាលឲ្យមានការរីកចម្រើនបែបហ្នឹងគឺ៖ ការអធិប្បាយតាមព្រះគម្ពីរ ទេវវិទ្យាតាមព្រះគម្ពីរដ៏ត្រឹមត្រូវ ការយកដំណឹងល្អជាគោល ការយល់ពីការក្លាយជាគ្រីស្ទបរិស័ទតាមព្រះគម្ពីរ ការយល់ពីការផ្សាយដំណឹងល្អតាមព្រះគម្ពីរ ការយល់ពីសមាជិកភាពពួកជំនុំតាមព្រះគម្ពីរ ការយល់ពីការដាក់វិន័យពួកជំនុំតាមព្រះគម្ពីរ និងការយល់ពីភាពជាអ្នកដឹកនាំតាមព្រះគម្ពីរ។
ប្រសិនបើពួកជំនុំបង្រៀនតែអ្វីដែលជាគំនិតរបស់គ្រូគង្វាល ឬពួកគេមានការសង្ស័យពីព្រះជាម្ចាស់ច្រើនជាងថ្វាយបង្គំទ្រង់ ឬមិនបង្រៀនដំណឹងល្អឲ្យបានត្រឹមត្រូវ ហើយផ្សាយដំណឹងល្អមិនត្រឹមត្រូវ ឬមិនឲ្យតម្លៃដល់សមាជិកពួកជំនុំ ឬពួកគេធ្វើតាមគ្រូគង្វាលជាជាងព្រះជាម្ចាស់ នោះពួកគេពិបាករំពឹងថា ពួកគេនឹងអាចរកបាននូវសហគមន៍មួយដែលរួបរួមគ្នា ឬសហគមន៍មួយដែលចេះស្អាងចិត្តគ្នាណាស់។ ពួកជំនុំបែបនេះនឹងមិនថ្វាយសិរីល្អដល់ព្រះជាម្ចាស់នោះទេ។
ព្រះជាម្ចាស់ទទួលសិរីល្អតាមរយៈការរីកចម្រើននៃពួកជំនុំ
នៅពេលដែលយើងជួបប្រទះពួកជំនុំដែលកាន់តែមានលក្ខណៈដូចជាព្រះគ្រីស្ទនោះ តើអ្នកណាទទួលសិរីល្អ? ព្រះជាម្ចាស់ជាអ្នកទទួលសិរីល្អ។ ដូចដែលលោក ប៉ុល បានរៀបរាប់ថា «តែព្រះបានធ្វើឲ្យដុះ ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹកមិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់» (១កូរិនថូស ៣:៦-៧; កូល៉ុស ២:១៩ គកស)។
ដូចគ្នានេះដែរ លោក ពេត្រុស ធ្វើសេចក្តីសន្និដ្ឋានក្នុងសំបុត្រទីពីររបស់លោកដែលលោកសរសេរទៅកាន់គ្រីស្ទបរិស័ទដំបូងមួយក្រុមថា «សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន» (២ពេត្រុស ៣:១៨ គកស)។ យើងប្រហែលជាច្រឡំថា ការរីកចម្រើនរបស់យើងនឹងនាំសិរីល្អដល់ខ្លួនឯង។ ប៉ុន្តែលោក ពេត្រុស បានដឹងច្បាស់ជាងយើង ដោយលោកបានសរសេរថា «ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក» (១ពេត្រុស ២:១២ គកស)។ លោក ពេត្រុស ចាំព្រះបន្ទូលរបស់ព្រះយេស៊ូវយ៉ាងច្បាស់ថា «ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរអ្នករាល់គ្នា? » មិនដូច្នេះទេ! គឺ សរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ វិញ (ម៉ាថាយ ៥:១៦ គកស)។ ការដែលពួកជំនុំព្យាយាមបង្កើតសិស្ស និងការដែលពួកគេព្យាយាមឲ្យមានការរីកចម្រើន គឺជាសញ្ញាសម្គាល់មួយទៀតនៃពួកជំនុំដែលមានសុខភាពល្អ។![]()
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។