ទោះបើយើងធ្វើការសម្រាប់មនុស្សក៏ដោយ ក៏ចៅហ្វាយដ៏ធំបំផុតដែលយើងបម្រើគឺព្រះជាម្ចាស់។
ជំនាន់មុនក៏ដូចជាជំនាន់នេះដែរ អ្នកបម្រើ និងអ្នកធ្វើការភោគច្រើនគ្រាន់តែធ្វើការនៅមុខចៅហ្វាយខ្លួនប៉ុណ្ណោះ តែពេលចៅហ្វាយមិនមើលពួកគេ គេតែងតែទៅធ្វើមួយផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងការងារ។ នេះមិនមែនជាទម្លាប់ល្អឡើយ ជាពិសេសសម្រាប់គ្រីស្ទបរិស័ទ។ ព្រោះក្នុងនាមជាអ្នកជឿ ការត្រាស់ហៅរបស់យើង គឺខ្ពស់ណាស់។ ទោះបើយើងធ្វើការសម្រាប់មនុស្សក៏ដោយ ក៏ចៅហ្វាយដ៏ធំបំផុតដែលយើងបម្រើគឺព្រះជាម្ចាស់។ នៅពេលដែលយើងខិតខំធ្វើការ ចំណុចចម្បងដែលយើងកំពុងតែប្រកាសនោះគឺជំនឿរបស់យើងលើដំណឹងល្អ និងក្ដីសង្ឃឹមដែលយើងមាននៅអស់កល្បជានិច្ច។ សាវ័ក ប៉ុល បានលើកឡើងក្នុងកណ្ឌគម្ពីរ អេភេសូរ ៦:៥-៨ ថា៖
បាវបម្រើរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ចៅហ្វាយខាងសាច់ឈាមដោយការកោតខ្លាច និងញាប់ញ័រ ទាំងមានចិត្ដស្មោះត្រង់ដូចជាស្ដាប់បង្គាប់ព្រះគ្រីស្ទ មិនមែនបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សឡើយ ផ្ទុយទៅវិញ ចូរបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទ ដោយធ្វើតាមបំណងរបស់ព្រះជាម្ចាស់អស់ពីចិត្ត គឺបម្រើដោយស្ម័គ្រចិត្តដូចជាបម្រើព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្សឡើយ ទាំងដឹងថា ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ ទោះជាបាវបម្រើក្ដី ឬអ្នកមានសេរីភាពក្ដី ពួកគេនឹងទទួលបានការល្អនោះវិញពីព្រះអម្ចាស់។ (គគខ)
ខាងក្រោមនេះគឺជាច្បាប់១៤ប្រការដែលលោកអ្នកអាចយកទៅប្រើប្រាស់បាននៅកន្លែងធ្វើការ ដើម្បីឲ្យលោកអ្នកអាចក្លាយទៅជាអ្នកធ្វើការដ៏ល្អម្នាក់៖
— ចាប់ផ្ដើមធ្វើការងារដែលចម្បងដោយអស់ពីចិត្ត។
#២— កុំរអ៊ូរទាំថារវល់ ឬថាមានពេលវេលាខ្លី ប៉ុន្តែចូរប្រើប្រាស់ម៉ោងធ្វើការឲ្យអស់។
#៣— កុំរអ៊ូរទាំនៅពេលដែលលោកអ្នកត្រូវឆ្លើយតបសារ ទូរស័ព្ទ ឬក៏អ៊ីមែលសម្រាប់កន្លែងធ្វើការ។
#៤— កុំពន្លើសអំពីតួនាទីរបស់ខ្លួន ដើម្បីឲ្យគេមើលឃើញថា លោកអ្នកកំពុងតែរងទុក្ខនៅក្រោមការងារនោះ ប៉ុន្តែចូររាប់ទំនួលខុសត្រូវទាំងអស់ថាគ្មានអ្នកណាបង្ខំឲ្យធ្វើទេ ហើយចូរធ្វើវាដោយមានចិត្តអរសប្បាយផង។
#៥— កុំរាប់ការងារ ឬបទពិសោធន៍ណាមួយថាវាមិនសំខាន់ឲ្យសោះ។
#៦— ចូរទទូចសូមពីព្រះជាម្ចាស់ឲ្យទ្រង់ប្រទានក្ដីស្រឡាញ់ដ៏ពិតដល់លោកអ្នកមុនលោកអ្នកទៅបន្ទោសអ្នកណាម្នាក់។ ចូរដឹងពីមូលហេតុឲ្យច្បាស់ ហើយមានចិត្តយោគយល់ក្នុងការដែលលោកអ្នកថ្កោលទោសគេ។ បើមិនដូច្នេះទេ គេក៏មិនទទួលយកការស្ដីបន្ទោសនោះឡើយ ទោះបើលោកអ្នកចិត្តកែតម្រង់គេ ក៏មិនមានប្រសិទ្ធភាពដែរ ព្រោះវាបង្ហាញថា លោកអ្នកមិនបានស្វែងរកបុព្វហេតុជាមុន។
#៧— កុំឲ្យជឿគ្រប់ទាំងអ្វីៗដែលលោកអ្នកឮឡើយ ហើយដាច់ខាត់កុំនិយាយដើមអ្នកដទៃឲ្យសោះ។
#៨— កុំឲ្យស្វែងរកការសរសើរ ការអរគុណ ការគោរព ឬក៏ពីកិច្ចការដែលលោកអ្នកបានធ្វើយ៉ាងល្អពីមុនៗឡើយ។
#៩Score 5
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
— ជៀសវាងនូវការត្អូញត្អែរ នៅពេលដែលមេមិនទទួលយកការប្រឹក្សា ឬក៏យោបល់របស់លោកអ្នក ទោះបើគាត់បានសួរលោកអ្នកផ្ទាល់ក៏ដោយ។
— ប្រសិនបើមេពេញចិត្តលោកអ្នក នោះកុំជ្រៀតខ្លួនចូលកន្លែងដែលនាំឲ្យមានទំនាស់ជាមួយអ្នកផ្សេងដែលមេរបស់លោកអ្នកប្រហែលជាពេញចិត្តគាត់ដែរ។
— មិនត្រូវយកកន្លែងធ្វើការធ្វើជាកន្លែង ដើម្បីបំពេញតម្រូវការ ឬក៏ប្រយោជន៍ខ្លួនឯងឡើយ។
— កុំឲ្យស្វែងរកការបំពេញចិត្តពីអ្នកដទៃ ឬការអនុគ្រោះ ឬក៏ការអាណិតអាសូរឡើយ ប៉ុន្តែចូរទទួលធ្វើនូវរាល់អ្វីៗដែលមេឲ្យធ្វើ។
— ចូរទទួលយកនូវរាល់កំហុស ហើយកុំទម្លាក់លើអ្នកដទៃឲ្យសោះ។
— ចូរអរព្រះគុណព្រះជាម្ចាស់ នៅពេលដែលអ្នកដទៃទទួលបានកិត្តិយស ឬក៏ការសរសើរចេញពីការលោកអ្នកបានធ្វើ។
សរុបសេចក្ដីមក ចូរយើងបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទ ដោយធ្វើតាមបំណងរបស់ព្រះជាម្ចាស់ឲ្យអស់ពីចិត្តខ្លួន។ ក្នុងគ្រប់អ្វីៗដែលយើងធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ដ្បិតនូវរាល់គ្រប់អ្វីៗដែលយើងធ្វើ គឺយើងធ្វើ ដើម្បីថ្វាយសិរីល្អដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ (១កូរិនថូស ១០:៣១)។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។