ក្រុមបេសកកម្មដំណឹងល្អ ហើយអ្នកដឹកនាំ លោក ប៉ាក អុក ស៊ូ ខុសពីក្រុមខុសឆ្គង ដែលយើងសិក្សាកន្លងមក ពីព្រោះក្រុមនេះកាន់តាមគោលជំនឿត្រឹមត្រូវជាច្រើនដែរ ទាំង ព្រះត្រៃឯក និង ការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ សម្រាប់អំពើបាបរបស់យើង។ មនុស្សជាច្រើនដែលចូលក្រុមនេះ ជាគ្រីស្ទបរិស័ទពិតប្រាកដ។ ក៏ប៉ុន្តែក្រុមប្រឹក្សាគ្រីស្ទបរិស័ទទាំងអស់នៅប្រទេសកូរ៉េ បានរួមគ្នាប្រកាសសេចក្ដីថ្លែងការថា ក្រុមបេសកកម្មដំណឹងល្អ គឺជាក្រុមខុសឆ្គងមួយ។ ដោយសារមូលហេតុ ៤ យ៉ាង៖
១) ពួកគេត្រួតត្រាសិទ្ធិលើសមាជិករបស់ពួកគេទាំងស្រុង
២) ពួកគេអះអាងថា ពួកគេ ជាក្រុមជំនុំពិតតែមួយគត់
៣) ពួកគេបានបន្ថែម គោលជំនឿច្របូកច្របល់អំពីអំពើបាប និងសេចក្ដីសង្គ្រោះ
៤) ពួកគេព្យាយាមបំបែក ឬលួចក្រុមជំនុំផ្សេងៗទៀត
ការនេះរំលឹកយើងថា ក្រុមដែលមានគោលជំនឿត្រឹមត្រូវអាចក្លាយជាក្រុមខុសឆ្គង ដោយការលើកដំកើងអ្នកដឹកនាំរបស់គេ ដល់ឋានៈខ្ពស់ពេក។ ការត្រួតត្រាសមាជិក ការបង្កឲ្យមានការបាក់បែកគ្នាក្នុងក្រុមជំនុំឯទៀត ការលួចចៀមរបស់គេ ហើយការអះអាងថា ជាក្រុមជំនុំពិតតែមួយ។
ប្រវត្តិ
នៅទសវត្សឆ្នាំ ១៩៦០ បុរសម្នាក់នៅប្រទេសកូរ៉េឈ្មោះ ប៉ាក អុក ស៊ូ (Park Ock Soo) បានទទួលការបណ្តុះបណ្តាលពីបេសកជនជនជាតិអាមេរិកម្នាក់ឈ្មោះ ឌិក យ៉ក (Dick York)។ ក្រោយមក លោក ប៉ាក អុក ស៊ូ បានបង្កើតនិកាយរបស់ខ្លួនឯង ដែលគេស្គាល់នៅប្រទេសកូរេថា «ក្រុមសេចក្ដីសង្គ្រោះ» ពីព្រោះមធ្យោបាយរបស់ពួកគេ គឺជ្រៀតចូលក្នុងក្រុមជំនុំ បញ្ចុះបញ្ចូលគ្រីស្ទបរិស័ទថា ពួកគេមិនទាន់បានសង្គ្រោះពិតទេ។ ជំរុញឲ្យគេទទួលសេចក្ដីសង្គ្រោះពិត ហើយចូលក្រុមជំនុំបេសកកម្មដំណឹងល្អរបស់ពួកគេវិញ។
ក្រោយមក លោក ខ្វោន ស៊ីនចាន់ (Kwon Shin-Chan) និងអ្នកស្នងតំណែងរបស់គាត់គឺ យូ ប្យុង-អឿន (Yoo Byung-eun) បានបែកពីបេសកកម្មដំណឹងល្អ ហើយបង្កើតក្រុមមួយឈ្មោះថា ពួកជំនុំដំណឹងល្អបាបទីស្ទកូរ៉េ។ ដែលមានសេចក្តីបង្រៀនប្រហាក់ប្រហែលនឹង លោក ប៉ាក អុក ស៊ូដែរ។ នៅឆ្នាំ ១៩៨៣ លោក យូ ប្យុង-អឿន ត្រូវបានគេចោទប្រកាន់ពីបទបង្វែរមូលនិធិក្រុមជំនុំទៅសម្រាប់ជាការធ្វើជំនួញវិញ។ ពេលនោះលោក លី យ៉ូហាន (លី បុក-ជិល) បានយកសមាជិកប្រមាណជាង ៥០០០នាក់ ហើយបានបង្កើតក្រុមមួយទៀតដែលមានឈ្មោះថា បេសកកម្មព្រះបន្ទូលនៃជីវិត។ ក្រុមប្រឹក្សាគ្រីស្ទបរិស័ទទាំងអស់នៅប្រទេសកូរ៉េ ចាត់ទុកថា ក្រុម «និកាយសង្គ្រោះ» ទាំងនេះ គឺជាក្រុមខុសឆ្គង និងជាក្រុមបំបាក់បំបែក។
ជំនឿ
ទោះបីបេសកកម្មដំណឹងល្អ មានគោលជំនឿល្អល្មមក្ដី មានបញ្ហាធំៗ ៤៖
ក្រុមនេះបង្រៀនថា សេចក្តីសង្គ្រោះមានតែតាមរយៈក្រុមជំនុំរបស់ពួកគេតែមួយប៉ុណ្ណោះ។ នៅពេលក្រុមណាមួយអះអាងថា មានតែក្រុមជំនុំរបស់ខ្លួនទេ ដែលពិត នោះយើងដឹងភ្លាមថា គឺជាក្រុមខុសឆ្គងហើយ។
ក្រុមនេះបង្រៀនថា ការប្រែចិត្ដពីអំពើបាបទាំងឡាយ និងការជឿទុកចិត្តលើព្រះគ្រីស្ទ មិនចាំបាច់សំរាប់ការសង្គ្រោះនោះទេ។ ពួកគេអះអាងថា ដើម្បីឲ្យបានសង្គ្រោះ គឺត្រូវការតែ ការយល់ថា ព្រះគ្រីស្ទបានដកយកអំពើបាបរបស់អ្នកនៅលើឈើឆ្កាងរួចហើយ។ ក៏ប៉ុន្តែ ពីអ្វីដែលព្រះគ្រីស្ទបានធ្វើនៅលើឈើឆ្កាង មិនដូចគ្នានឹងលើការដែលព្រះគ្រីស្ទបានធ្វើនៅលើឈើឆ្កាងនោះទេ។ បាទ ការយល់អំពីដំណឹងល្អជាការសំខាន់មែន នៅក្នុងគ្រីស្ទសាសនា តែ (ហេព្រើរ ១១ៈ៦)។ គ្មានសេចក្ដីសង្គ្រោះឡើយ បើគ្មានការកែប្រែចិត្តពីអំពើបាប និងជំនឿលើព្រះគ្រីស្ទ។ ពួកគេបង្រៀនថា ការសារភាពលន់តួអំពើបាប គឺជាភ័ស្ដុតាងដែលបង្ហាញថា អ្នកនោះមិនបានជឿថា ព្រះយេស៊ូវបានដកអំពើបាបរបស់គាត់ចេញហើយនោះទេ។ ប្រសិនបើអ្នកឮនរណាបង្រៀនថា យើងមិនត្រូវសារភាពអំពើបាបរបស់យើងចំពោះព្រះ អ្នកដឹងភ្លាមថា គាត់កំពុងបង្រៀន ការខុសឆ្គងពីបេសកកម្មដំណឹងល្អ ឬជាក្រុមខុសឆ្គងស្រដៀងហើយ។ ក៏ប៉ុន្តែព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវបានផ្ទុកអំពើបាបរបស់យើងនៅក្នុងព្រះកាយរបស់ព្រះអង្គ (១ពេត្រុស ២ៈ២៤)។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
មធ្យោបាយ
មធ្យោបាយរបស់ «ក្រុមសេចក្ដីសង្គ្រោះ» មកពីប្រទេសកូរ៉េ ព្យាយាមឲ្យគ្រីស្ទបរិស័ទសង្ស័យពីសេចក្ដីសង្គ្រោះរបស់ខ្លួន។ ដំបូងពួកគេសួរថា «តើអ្នកធ្លាប់បានសារភាពអំពើបាបរបស់អ្នកចំពោះព្រះដែរឬទេ?» ប្រសិនបើអ្នកឆ្លើយថា ធ្លាប់។ នោះពួកគេនឹងនិយាយថា «បើអ៊ីចឹង អ្នកមិនមែនជាគ្រីស្ទបរិស័ទពិតទេ ពីព្រោះការដែលអ្នកសារភាពលន់តួអំពើបាបជាភ័ស្តុតាងថា អ្នកមិនជឿថា ព្រះយេស៊ូវបានដកអំពើបាបរបស់អ្នករួចហើយនោះទេ» តាមរបៀបនេះ ពួកគេ នាំឲ្យគ្រីស្ទបរិស័ទសង្ស័យ ពីសេចក្ដីសង្គ្រោះ ហើយទាក់ទាញគ្រីស្ទបរិស័ទឲ្យចូលក្នុងក្រុមខុសឆ្គងរបស់ពួកគេ។ តាមពិតព្រះគម្ពីរបង្រៀនថា ការលន់តួបាបរាល់ថ្ងៃ ជាភ័ស្តុតាងមួយ ដែលយើងពិតជាកូនរបស់ព្រះ ពីព្រោះយើងធ្វើតាមព្រះយេស៊ូវ ដែលបានបង្រៀនសិស្សឲ្យលន់តួរាល់ថ្ងៃ (ម៉ាថាយ ៦ៈ១១-១២; ១យ៉ូហាន ១ៈ៩)។
ពេលខ្លះទៀត គេនឹងសួរទៅកាន់គ្រីស្ទបរិស័ទថា «តើអ្នកជាអ្នកមានបាប ឬជាអ្នកសុចរិត?» ពិតណាស់ សំណួរនេះ មិនងាយស្រួលឆ្លើយដោយពាក្យតែមួយមាត់នោះទេ។ យើងទាំងអស់គ្នាដែលជាគ្រីស្ទបរិស័ទដឹងហើយថា ព្រះបានរាប់យើងជាសុចរិតពេញលេញភ្លាម តាំងពីយើងបានជឿលើព្រះយេស៊ូវ ដោយសារព្រះលោហិតរបស់ទ្រង់។ ប៉ុន្តែយើងក៏ដឹងថា ចិត្តរបស់យើងមិនទាន់ល្អឥតខ្ចោះទេ ហើយយើងក៏ធ្វើបាបរាល់ថ្ងៃដែរ ជាពិសេសអំពើបាបដ៏ធំបំផុត គឺការមិនស្រឡាញ់ព្រះឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់ពីកម្លាំង។ ដូច្នេះ តើយើងនឹងឆ្លើយតបយ៉ាងដូចម្តេច នៅពេលគេសួរយើងថា «តើអ្នកជាអ្នកមានបាប ឬជាអ្នកសុចរិត?» ប្រសិនបើយើងឆ្លើយថា យើងនៅតែធ្វើបាបរាល់ថ្ងៃ នោះមនុស្សពីក្រុមបេសកកម្មដំណឹងល្អ នឹងនិយាយថា «ឃើញទេ អ្នកមិនទាន់ជាគ្រីស្ទបរិស័ទពិតទេ។ អ្នកត្រូវតែក្លាយជាគ្រីស្ទបរិស័ទពិត ហើយចូលក្រុមយើង»។ ច្បាស់ណាស់ ប៉ាក អុក ស៊ូ និងក្រុមរបស់គាត់ មិនយល់ពីភាពខុសគ្នារវាង ស្ថានភាពរបស់គ្រីស្ទបរិស័ទចំពោះព្រះ គឺជាមនុស្សសុចរិតទាំងស្រុង និងជីវិតប្រចាំថ្ងៃរបស់គ្រីស្ទបរិស័ទ ជាមនុស្សដែលនៅតែជំពប់ដួល ហើយត្រូវលន់តួបាបចំពោះព្រះវរបិតារបស់យើងរាល់ថ្ងៃនោះទេ។ ការលន់តួបាបប្រចាំថ្ងៃចំពោះ អ័ប្បា របស់យើង គឺជាអំណោយដ៏ធំបំផុតមួយ ដែលព្រះបានប្រទានមកយើង តែ ប៉ាក អុក ស៊ូ ចង់ដកយកអំណោយនេះចេញពីយើង។
មធ្យោបាយទីបី គឺគេសួរគ្រីស្ទបរិស័ទថា «តើអ្នកកើតជាថ្មីនៅថ្ងៃខែឆ្នាំណា?» ប្រសិនបើអ្នកមិនដឹង នោះគេនឹងប្រាប់អ្នកថា អ្នកមិនទាន់បានកើតជាថ្មីទេ។ ពួកគេនិយាយថា ប្រសិនបើអ្នកដឹងថ្ងៃខែឆ្នាំកំណើតខាងសាច់ឈាមរបស់អ្នក នោះអ្នកក៏ត្រូវដឹងពីថ្ងៃកំណើតខាងឯវិញ្ញាណរបស់អ្នកដែរ។ តាមរយៈរបៀបនេះ ពួកគេបង្កើតឲ្យមានការសង្ស័យនៅក្នុងចិត្តរបស់គ្រីស្ទបរិស័ទ។ តាមពិត គ្មានបទគម្ពីរណាដែលប្រាប់យើងថា យើងត្រូវតែដឹងពីថ្ងៃនៃការសង្គ្រោះរបស់យើង ដើម្បីឲ្យបានសេចក្តីសង្គ្រោះពិតប្រាកដនោះទេ។ ការនេះជាការបន្ថែមការប្រព្រឹត្តទៅក្នុងសេចក្ដីសង្គ្រោះ។
ក្រុមនេះបរាជ័យការសាកល្បងទាំងនេះ៖
លោក ឌីក យ៉ក ដែលគាត់បានចំណាយពេលយ៉ាងច្រើន ក្នុងការណែនាំលោក ប៉ាក អុក ស៊ូ នៅប្រទេសកូរ៉េ កាលពីទសវត្សរ៍ឆ្នាំ១៩៦០ បាននិយាយថ្មីៗនេះថា «សរុបទៅ បេសកកម្មដំណឹងល្អ គឺជាក្រុមខុសឆ្គង»។ គាត់បានប្រាប់ថា ប៉ាក អុក ស៊ូ បានតាំងខ្លួនជាសាវកសម្រាប់សម័យកាលនេះ ហើយគាត់មានសិទ្ធិអំណាចពេញលេញ លើអស់អ្នកដែលនៅក្រោមបង្គាប់គាត់។ ក្រុមនេះក៏ជឿជាក់ថា ពួកគេគឺជាពួកជំនុំពិតតែមួយគត់។ លោក ឌីក យ៉ក មានប្រសាសន៍ថា «គោលលទ្ធិរបស់ពួកគេមានសេចក្តីពិតអំពីដំណឹងល្អច្រើនដែរ ដូច្នេះហើយក៏មានអ្នកជឿពិតខ្លះ ក្នុងចំណោមពួកគេ ប៉ុន្តែមានកំហុស និងបង្រៀនខុសឆ្គងជាច្រើនដែលបានលាយចូលដែរ»។ ថ្មីៗលោក ឌីក យ៉កបានធ្វើវីដេអូខ្លះ ដែលប្រាប់ពីសេចក្ដីពិតអំពី ប៉ាក អុក ស៊ូ។ នេះគឺជាតំណភ្ជាប់ទៅវីដេអូទី១ ដែលមានចំណងជើងថា «ឌីក យ៉ក ចាប់ផ្ដើមណែនាំ ប៉ាក អុក ស៊ូ»៖ https://www.youtube.com/watch?v=Vvpg1u0ZhQc ។
មុខពូថៅ
តើអ្វីជាមុខពូថៅដែលអ្នកតាមលោកប៉ាក់ អុក ស៊ូ ប្រើដើម្បីពុះបំបែកពួកជំនុំរបស់ព្រះ? យើងបានមើលហើយអំពីមធ្យោបាយរបស់ក្រុមនេះ ដើម្បីបញ្ចូលគំនិតសង្ស័យនៅក្នុងចិត្តគំនិតរបស់គ្រីស្ទបរិស័ទទាក់ទងនឹងសេចក្ដីសង្គ្រោះ។
របៀបមួយទៀត ដែលបេសកកម្មដំណឹងល្អទាក់ទាញសមាជិកថ្មី គឺតាមរយៈអង្គការផ្សេងៗរបស់គេ ដូចជា ការជួបជុំប្រកបអ្នកដឹកនាំគ្រីស្ទបរិស័ទ (Christian Leaders Fellowship) និង ការជួបជុំយុវជនអន្តរជាតិ (International Youth Fellowship)។ ពួកគេទាក់ទាញចិត្តគ្រូគង្វាល និងយុវជន ដោយ «អំនួតរបស់ជីវិត» (១យ៉ូហាន ២ៈ១៦) គឺប្រាប់គេថា គេជាអ្នកដឹកនាំសំខាន់ ព្រមទាំងចេញលុយចំណាយទាំងអស់ ដើម្បីចូលរួមមហាសន្និបាតអ្នកដឹកនាំ នៅទីក្រុងធំៗនៅផែនដីនេះ។ ប៉ុន្តែចូរទាយមើលថា តើអ្នកណាជាវាគ្មិនសំខាន់នៅសន្និបាតនោះ? បាទ បា៉ក អុក ស៊ូ។
នៅក្នុងយុទ្ធសាស្ត្រទាំងអស់នេះ ពួកគេបានលាក់បាំង ការដែលអ្នកដឹកនាំបេសកកម្មដំណឹងល្អ នឹងត្រួតត្រាលើជីវិតរបស់សមាជិកទាំងស្រុង ហើយថែមទាំងអាចបង្ខំឲ្យពួកគេលែងលះប្តី ឬប្រពន្ធរបស់ពួកគេផង ប្រសិនបើប្តីឬប្រពន្ធនោះ មិនព្រមចូលជាសមាជិកដែរ។ ពួកគេក៏មិនប្រាប់អ្នកទេថា គ្រប់ក្រុមនិកាយ និងក្រុមប្រឹក្សានៅប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ក្រុមបេសកកម្មដំណឹងល្អ គឺជាក្រុមខុសឆ្គង។
ក្រៅពីក្រុមបេសកកម្មដំណឹងល្អ មាន «ក្រុមសេចក្ដីសង្គ្រោះ» ពីរទៀត មកពីប្រទេសកូរ៉េដែលស្រដៀងគ្នា។ សូមកត់សម្គាល់ថា ក្រុមជំនុំគ្រីស្ទសាសនាទាំងអស់នៅប្រទេសកូរ៉េ ចាត់ទុកក្រុមទាំងពីរនេះ ជាក្រុមខុសឆ្គងដែរ៖
«ក្រុមសេចក្ដីសង្គ្រោះ» ទាំងអស់ ជារឿយៗហៅខ្លួនឯងថា «បាប់ទីស្ទ»។ ប៉ុន្តែក្រុមនិកាយបាបទីស្ទធំៗទាំងអស់នៅក្នុងប្រទេសកូរ៉េ បដិសេធពួកគេ ពីព្រោះពួកគេ បំបាក់បំបែកក្រុមជំនុំ ហើយអះអាងថា ការសង្គ្រោះ គឺតាមរយៈតែក្រុមជំនុំរបស់ពួកគេតែប៉ុណ្ណោះ។
ចុងក្រោយសូមកុំភ្លេច ២យ៉ូហាន ១ៈ១០-១១ «បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្តីប្រកបគ្នា ក្នុងការអាក្រក់របស់អ្នកនោះដែរ»។
ធនធានគួរទុកចិត្ត៖
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។