ខ្ញុំក៏ចូលចិត្តស្វែងរក «គន្លឹះសម្រាប់សេចក្ដីជំនឿ» ថ្មីៗដែរ—របៀបអនុវត្តន៍ជាក់ស្ដែង ឬបច្ចេកទេស ដើម្បីរស់នៅជីវិតជាគ្រីស្ទបរិស័ទ។ នេះមិនមែនមានន័យថា ខ្ញុំចង់រស់នៅបែបជាគ្រីស្ទបរិស័ទប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាពខ្លាំងអ្វីនោះទេ ប៉ុន្តែមានន័យថាខ្ញុំគ្រាន់តែចង់ទទួលបានការយល់ដឹងថ្មីៗពីអ្នកដ៏ទៃទៀត ខណៈពេលដែលពួកគាត់ធ្វើការចែករំលែកអំពីរបៀបដែលពួកគាត់រស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ។ ខ្ញុំនឹងចែករំលែកនូវកិច្ចការមួយចំនួនជាមួយនឹងលោកអ្នក។
ប្រព័ន្ធអ៊ីនធឺណិតលើកឡើងអំពីវិធីសាស្ត្រ «គន្លឹះនៃជីវិត» ជាច្រើន—របៀប និងជាបច្ចេកទេសដ៏សម្បូរបែបមួយចំនួនសម្រាប់ជាជំនួយ ដើម្បីបង្កើននូវប្រសិទ្ធភាព និងប្រសិទ្ធផលដល់ជីវិតរស់នៅ។ វាមានភាពសាមញ្ញៗ ដើម្បីប្រើប្រាស់ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃអស់ទាំងនេះ ដែលជួយឲ្យមានជីវិតប្រកបដោយភាពងាយស្រួល។ ថ្វីបើមានគន្លឹះនៃជីវិតជាច្រើនវាប្លែកៗ និងគួរឲ្យអស់សំណើចក្ដី ក៏នៅមានមួយចំនួនបង្ហាញថា វាទាំងមានអត្ថន័យ និងជួយ ហើយខ្ញុំក៏បានយកមកអនុវត្តជាច្រើននៅក្នុងជីវិតខ្ញុំផ្ទាល់ដែរ។
ខ្ញុំក៏ចូលចិត្តស្វែងរក «គន្លឹះសម្រាប់សេចក្ដីជំនឿ» ថ្មីៗដែរ—របៀបអនុវត្តន៍ជាក់ស្ដែង ឬបច្ចេកទេស ដើម្បីរស់នៅជីវិតជាគ្រីស្ទបរិស័ទ។ នេះមិនមែនមានន័យថា ខ្ញុំចង់រស់នៅបែបជាគ្រីស្ទបរិស័ទប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាពខ្លាំងអ្វីនោះទេ ប៉ុន្តែមានន័យថាខ្ញុំគ្រាន់តែចង់ទទួលបានការយល់ដឹងថ្មីៗពីអ្នកដ៏ទៃទៀត ខណៈពេលដែលពួកគាត់ធ្វើការចែករំលែកអំពីរបៀបដែលពួកគាត់រស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ។ ខ្ញុំនឹងចែករំលែកនូវកិច្ចការមួយចំនួនទៀតជាមួយនឹងលោកអ្នក(គន្លឹះនៃសេចក្ដីជំនឿ៖ ការបង្ហាញពីភាពជាអ្នកដឹកនាំដែលចេះបម្រើ គន្លឹះនៃសេចក្ដីជំនឿ៖ វិធីសាស្ត្រដ៏សាមញ្ញមួយក្នុងការរៀបចំការអធិស្ឋានរបស់លោកអ្នក គន្លឹះនៃសេចក្ដីជំនឿ៖ ការឃ្វាលកូនៗផ្ទាល់ខ្លួនរបស់លោកអ្នក និងគន្លឹះនៃសេចក្ដីជំនឿ៖ ការទទួលបាននូវភាពប្រសើរឡើងក្នុងការសញ្ជឹងគិត)។
ខ្ញុំនឹងចាប់ផ្ដើមដោយការនេះ៖ របៀបដ៏សាមញ្ញមួយក្នុងការបង្ហាញភាពជាអ្នកដឹកនាំដែលចេះបម្រើ ប្រកបដោយការបន្ទាបខ្លួន។ ទោះបីជាចំណុចនេះសំដៅភាគច្រើនទៅលើអ្នកដឹកនាំក្រុមជំនុំក៏ដោយ ប៉ុន្តែវាក៏ជាចំណុចអនុវត្តសម្រាប់គ្រីស្ទបរិស័ទគ្រប់ៗរូបផងដែរ។
លោកគ្រូគង្វាល ឌើវីន ហ្ក្រេ (Derwin Gray) ជាគ្រូគង្វាលនៃក្រុមជំនុំកំណែទម្រង់ (Transformation Church) នៅឆាឡត (Challote) នៅភាគខាងជើងនៃ ខារ៉ូលីនា (Carolina) លោកចង់ឲ្យក្រុមជំនុំរបស់ខ្លួនក្លាយទៅជាសហគមន៍នៃអ្នកដឹកនាំដែលចេះបម្រើ។ លើសជាងនេះទៅទៀត «ភាពជាអ្នកដែលបម្រើ ត្រូវបានកំណត់នូវលក្ខណៈនៃភាពជាអ្នកដឹកនាំ ហើយជាតម្លៃស្នូលនៃអត្ថន័យនៃភាពជាអ្នកតំណាងរបស់ព្រះយេស៊ូវ»។ គាត់ជឿថា ភាពជាអ្នកដឹកនាំគឺជាការដាក់បញ្ចូលលក្ខណៈនូវអ្វីដែលលោកអ្នកចង់ឲ្យអ្នកដទៃទៀតក្លាយទៅជា។ ដើម្បីឲ្យក្លាយជាក្រុមជំនុំមានភាពជាអ្នកដឹកនាំដែលចេះបម្រើ អ្នកដឹកនាំគួរតែជាអ្នកនាំផ្លូវ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
តើលោក ហ្ក្រេ អាចបង្ហាញបានយ៉ាងដូចម្ដេចអំពីអ្វីដែលគាត់ចង់ឲ្យអ្នកដទៃទៀតធ្វើដែរ? គឺដោយសាមញ្ញ៖ លោក និងអ្នករួមការបម្រើចតឡាននៅទីឆ្ងាយជាងគេពីអគារក្រុមជំនុំ។ ជាជាងយកកន្លែងចតល្អៗ ពួកគាត់បានទុកកន្លែងនោះសម្រាប់អ្នកដទៃ ហើយចាប់យកកន្លែងដែលអន់ជាងគេ។ ការដើរពីកន្លែងចំណតមកអគារក្រុមជំនុំ និងការដើរពីអគារក្រុមជំនុំទៅចំណតយានយន្តរបស់ពួកគាត់ គឺជាការបង្ហាញយ៉ាងច្បាស់ថា ពួកគាត់កំពុងតែបង្ហាញក្នុងរបៀបដែលអាចមើលឃើញអំពីអ្វីដែលពួកគាត់ចង់ឲ្យក្រុមជំនុំធ្វើតាម។
ខ្ញុំគិតថា មានអ្វីដែលបន្ថែមលើសពីនោះទៅទៀត៖ គឺពួកគាត់ជួបមនុស្សបានច្រើនជាងដែលពួកគាត់ចតនៅចំណត ហើយដើរប្រញាប់ប្រញាល់ចូលទៅក្នុងអគារពីកន្លែងដែលបម្រុងទុកសម្រាប់គាត់។
តើលោកអ្នកចង់អនុវត្តអំពីចំណុចនៃការមានដួងចិត្តនៃភាពជាអ្នកបម្រើ ហើយអាចជួបមនុស្សកាន់តែច្រើនជាងមុនក្នុងអំឡុងពេលជាមួយគ្នានោះដែរឬទេ? សូមជ្រើសយកកន្លែងចតយានយន្តដែលនៅឆ្ងាយជាងគេ។
ប្រព័ន្ធអ៊ីនធឺណិតលើកឡើងអំពីវិធីសាស្ត្រ «គន្លឹះនៃជីវិត» ជាច្រើន—របៀប និងជាបច្ចេកទេសដ៏សម្បូរបែបមួយចំនួនសម្រាប់ជាជំនួយ ដើម្បីបង្កើននូវប្រសិទ្ធភាព និងប្រសិទ្ធផលដល់ជីវិតរស់នៅ។ វាមានភាពសាមញ្ញៗ ដើម្បីប្រើប្រាស់ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃអស់ទាំងនេះ ដែលជួយឲ្យមានជីវិតប្រកបដោយភាពងាយស្រួល។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។