«ប៉ុន្តែ យើងម្នាក់ៗបានទទួលព្រះគុណ តាមខ្នាតអំណោយទានរបស់ព្រះគ្រីស្ទរៀងៗខ្លួន។ ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា៖ «ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»។ (តើពាក្យ «ព្រះអង្គបានយាងឡើងទៅ» មានន័យដូចម្តេច? តើព្រះអង្គមិនបានយាងចុះទៅស្ថានទាបក្រោមដីដែរទេឬ? ព្រះអង្គដែលយាងចុះទៅនោះ ជាព្រះអង្គដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់)។
«ប៉ុន្តែ យើងម្នាក់ៗបានទទួលព្រះគុណ តាមខ្នាតអំណោយទានរបស់ព្រះគ្រីស្ទរៀងៗខ្លួន។ ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា៖ «ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»។ (តើពាក្យ «ព្រះអង្គបានយាងឡើងទៅ» មានន័យដូចម្តេច? តើព្រះអង្គមិនបានយាងចុះទៅស្ថានទាបក្រោមដីដែរទេឬ? ព្រះអង្គដែលយាងចុះទៅនោះ ជាព្រះអង្គដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់)។ ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។ ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកពីព្រះអង្គ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានចម្រើនឡើង និងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់»។ (អេភេសូរ ៤:៧-១៦ គកស)
ភាពផ្សេងៗគ្នាក្នុងភាពរួបរួមគ្នា
កណ្ឌគម្ពីរ អេភេសូរ ៤:៧ គឺជាខគម្ពីរដែលកត់សម្គាល់អំពីការផ្លាស់ប្ដូរផ្នត់គំនិតរបស់សាវ័ក ប៉ុល ពីប្រធានបទនៃការរួបរួមទៅប្រធានបទនៃភាពផ្សេងៗគ្នាក្នុងការរួបរួម។ ជាពិសេស ការផ្ដោតលើតួនាទីរបស់ព្រះគ្រីស្ទក្នុងការប្រទានអំណោយទានដ៏មានពេញទៅដោយអធិបតេយ្យភាពដល់អ្នកជឿនីមួយៗ ដើម្បីជាប្រយោជន៍ធំដល់ក្រុមជំនុំ។ សាវ័ក ប៉ុល បានកត់សម្គាល់ថា «យើងម្នាក់ៗបានទទួលព្រះគុណ»។ «ព្រះគុណ» ត្រង់នេះគឺមិនមែនជាព្រះគុណដែលសង្គ្រោះ ឬក៏ញែកជាបរិសុទ្ធនោះទេ ប៉ុន្តែជាព្រះគុណសម្រាប់ព័ន្ធកិច្ច។ នៅកន្លែងផ្សេងៗសាវ័ក ប៉ុល ប្រើប្រាស់ពាក្យ «អំណោយទាន» ដើម្បីសំដៅទៅលើអ្វីដែលព្រះជាម្ចាស់បានប្រទានទៅកាន់អ្នកជឿសម្រាប់ការបម្រើ និងការស្ដារគ្នាទៅវិញទៅមក (រ៉ូម ១២:៦; ១ កូរិនថូស ១២:៤)។ ព្រះអង្គបានប្រទានព្រះគុណជាក់លាក់នេះមកកាន់ «យើងម្នាក់ៗ» (អេភេសូរ ៤:៧; សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ រ៉ូម ១២:៣; ១ កូរិនថូស ១២:៧, ១១; ១ ពេត្រុស ៤:១០)។ ក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:៤-៦ ពាក្យ ម្នាក់ៗ ត្រូវបានប្រើប្រាស់ឡើងដោយសំដៅទៅលើការរួបរួមគ្នាដែលមាន៧ប្រភេទ ហើយខគម្ពីរនេះកំពុងតែលើកឡើងថាបុគ្គលនីមួយៗគួរមានការរួមចំណែក និងការចូលរួមក្នុងការរួបរួមតាមរយៈអំណោយទានដែលគាត់ទទួលបាន។ អំណោយទានទាំងនេះមិនមានមូលដ្ឋានលើទង្វើ ឬក៏គុណសម្បត្តិរបស់អ្នកជឿទេ ប៉ុន្តែ តាមខ្នាតអំណោយទានរបស់ព្រះគ្រីស្ទ។ ព្រះជាម្ចាស់បានប្រទានអំណោយទានដែលមានពេញទៅដោយព្រះគុណ និងអធិបតេយ្យភាពចំពោះសមាជិកនីមួយៗនៃអវយវៈរបស់ទ្រង់។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ឥឡូវនេះ សាវ័ក ប៉ុល លើកជាសម្រង់សម្ដីយោងពីព្រះគម្ពីរសញ្ញាចាស់ (ទំនុកតម្កើង ៦៨:១៨) ដើម្បីផ្ដល់ជាការគាំទ្រ ឬក៏មូលដ្ឋានសម្រាប់ការអះអាងដែលមានក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:៧ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ យ៉ាកុប ៤:៦)។ តាមរយៈការប្រើប្រាស់កិរិយាសព្ទបច្ចុប្បន្នកាល (ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា) សាវ័ក ប៉ុល កំពុងតែលើកឡើងថា ព្រះបន្ទូល ទោះបើបានថ្លែងទុក ឬក៏សរសេរតាំងពីអតីតកាលមកក៏នៅបន្តមានបន្ទូលនៅបច្ចុប្បន្នកាលនេះ ហេតុដូច្នេះហើយនៅមានប្រយោជន៍ និងចងភ្ជាប់លើអ្នកជឿបាន។ ទោះជាយ៉ាងណាក៏ដោយក៏ការលើកឡើងរបស់សាវ័ក ប៉ុល មានការខុសគ្នាទាំងពីរ អត្ថបទភាសាហេប្រឺម៉ាសាស់ (Hebrew Masoretic Text) និងព្រះគម្ពីរសញ្ញាចាស់ៗជាភាសាក្រិក (Greek Septuagint)៖
«ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន» (ទំនុកតម្កើង ៦៨:១៨)។
«ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» (អេភេសូរ ៤:៨)។
ឥឡូវនេះ សាវ័ក ប៉ុល លើកជាសម្រង់សម្ដីយោងពីព្រះគម្ពីរសញ្ញាចាស់ (ទំនុកតម្កើង ៦៨:១៨) ដើម្បីផ្ដល់ជាការគាំទ្រ ឬក៏មូលដ្ឋានសម្រាប់ការអះអាងដែលមានក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:៧ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ យ៉ាកុប ៤:៦)។ តាមរយៈការប្រើប្រាស់កិរិយាសព្ទបច្ចុប្បន្នកាល (ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា) សាវ័ក ប៉ុល កំពុងតែលើកឡើងថា ព្រះបន្ទូល ទោះបើបានថ្លែងទុក ឬក៏សរសេរតាំងពីអតីតកាលមកក៏នៅបន្តមានបន្ទូលនៅបច្ចុប្បន្នកាលនេះ ហេតុដូច្នេះហើយនៅមានប្រយោជន៍ និងចងភ្ជាប់លើអ្នកជឿបាន។ ទោះជាយ៉ាងណាក៏ដោយក៏ការលើកឡើងរបស់សាវ័ក ប៉ុល ទៅមានការខុសគ្នាទាំងពី អត្ថបទភាសាហេប្រឺម៉ាសាស់ (Hebrew Masoretic Text) និងព្រះគម្ពីរសញ្ញាចាស់ៗជាភាសាក្រិក (Greek Septuagint)៖
គោលបំណងនៃការយាងឡើងកណ្ឌគម្ពីរ អេភេសូរ ៤:៩-១០ ផ្ដល់ជូននូវការពន្យល់ ឬក៏និពន្ធអត្ថាធិប្បាយដែលព្រះជាម្ចាស់បានបណ្ដាលឲ្យតែងលើកណ្ឌគម្ពីរ ទំនុកតម្កើង ៦៨:១៨ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:៨) ហើយនេះមានតួនាទីជាការផ្ដល់ព័ត៌មានបន្ថែម។ សាវ័ក ប៉ុល ចាប់ផ្ដើមដោយលើកឡើងជាថ្មីនូវផ្នែកមួយនៃសម្រង់សម្ដី («ព្រះអង្គបានយាងឡើងទៅ» ខ៩) ដើម្បីផ្ដល់ចំណាប់អារម្មណ៍ទៅលើអត្ថន័យ និងការអនុវត្តនៃឃ្លានោះ។ ជាពិសេស គាត់ធ្វើការសន្និដ្ឋានចេញពីការយាងឡើងរបស់ព្រះគ្រីស្ទដោយផ្ដោតលើការយាងចុះពីមុន។ ពាក្យពេចន៍ដែលថាព្រះគ្រីស្ទ «បានយាងចុះទៅស្ថានទាបក្រោមដី» គឺជាចំណុចស្នូលនៃការវែកញែកជាច្រើនផ្សេងទៀត។ មានការកាត់ស្រាយចម្បងៗបីយ៉ាង៖ (១) ការយាងចុះទៅកាន់ស្ថានឃុំព្រលឹងរបស់ព្រះយេស៊ូវ៖ បន្ទាប់ពីព្រះអង្គបានសុគត ប៉ុន្តែមុនការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានយាងទៅកាន់ស្ថានឃុំព្រលឹង ដើម្បីរំដោះពួកបរិសុទ្ធពីព្រះគម្ពីរសញ្ញាចាស់ ឬក៏ថាដើម្បីផ្ដល់ឱកាសឲ្យអស់អ្នកដែលបានស្លាប់ឲ្យបានឮដំណឹងល្អ កែប្រែចិត្ត ហើយទទួលបានសេរីភាព (គេបានលើកកណ្ឌគម្ពីរ ១ពេត្រុស ៣:១៩ ជាខយោងសម្រាប់ទស្សនៈមួយនេះ)។ (២) ការយាងមកយកកំណើត (និងការសុគត) របស់ព្រះយេស៊ូវ៖ «ស្ថានទាប» សំដៅទៅលើផែនដី (ជាជាងលើផ្ទៃមេឃ)។ ដូច្នេះ ការយាងចុះរបស់ព្រះយេស៊ូវទៅដីសំដៅគឺជារបៀបមួយនៃការរៀបរាប់អំពីការយាងមកយកកំណើត។ (៣) ព្រះវិញ្ញាណរបស់ព្រះយេស៊ូវនៅឯថ្ងៃបុណ្យទី៥០៖ ការយាងចុះរបស់ព្រះយេស៊ូវបានកើតឡើងតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គនៅឯថ្ងៃបុណ្យទី៥០។ ក្នុងចំណោមទស្សនៈទាំងបីនេះ ទស្សនៈទី២គឺទំនងជាទស្សនៈត្រូវជាងគេ ជាចម្បងគឺដោយសារវាមានចំណុចពិបាកៗតិចជាងគេ ហើយក៏មានភាពស៊ីគ្នាជាមួយនឹងបរិបទនៃកណ្ឌគម្ពីរអេភេសូរផងដែរ។ ទោះជាយ៉ាងណាក៏ដោយក៏យើងគួរកត់សម្គាល់ត្រង់ថា ចំណុចចម្បងដែលសាវ័ក ប៉ុល កំពុងផ្ដោតលើគឺមិនមែនការយើងចុះរបស់ព្រះគ្រីស្ទនោះទេ ប៉ុន្តែលើការយាងឡើងរបស់ព្រះអង្គទេតើ។ «ព្រះអង្គដែលយាងចុះក៏ជាព្រះអង្គដដែលបានយាងឡើង» (អេភេសូរ ៤:១០)។ ហើយឲ្យកាន់តែជាក់លាក់គឺថា ព្រះអង្គបានយាងឡើង «ផុតអស់ទាំងជាន់នៅស្ថានសួគ៌» ដែរនេះគឺជាចំណុចសម្គាល់នៃឋានៈនៃការលើកតម្កើងរបស់ទ្រង់ (អេភេសូរ ១:២១)។ ជាចុងក្រោយ គោលបំណងដែលបានលើកឡើងអំពីការយាងឡើងរបស់ព្រះគ្រីស្ទគឺ «ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ អេភេសូរ ១:២៣)។ ព្រះគ្រីស្ទបានគ្របលើចក្រវាលទាំងមូលតាមរយៈការអនុវត្តភាពជាព្រះអម្ចាស់របស់ទ្រង់លើគ្រប់ទាំងអស់។
គោលបំណងនៃអំណោយទាន
សាវ័ក ប៉ុល បានពន្យល់បន្ថែមសេចក្ដីអត្ថាធិប្បាយរបស់គាត់ក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:៧-៨ ទាក់ទងទៅនឹងការយកឈ្នះ និងអំណោយទានដែលមានពេញទៅដោយព្រះគុណរបស់ព្រះគ្រីស្ទដែលពោរពេញទៅដោយអធិបតេយ្យភាពសម្រាប់អ្នកជឿនីមួយៗ។ ដោយគួរឲ្យចាប់អារម្មណ៍ អំណោយទានដែលព្រះគ្រីស្ទប្រទានឲ្យនៅត្រង់នេះគឺមិនមែនជាអំណោយទានខាងឯព្រលឹងវិញ្ញាណនោះទេ ប៉ុន្តែគឺបុគ្គលផ្ទាល់តែម្ដង ដែលទ្រង់បានប្រទានមកសម្រាប់ជាការរួបរួម និងជាការធ្វើឲ្យក្រុមជំនុំពេញវ័យ៖ «ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន»។ ការរាយចុះផ្សេងៗទៀតនៃព្រះគម្ពីរសញ្ញាថ្មីទាក់ទងទៅនឹងអំណោយទានខាងឯព្រលឹងវិញ្ញាណមានក្នុងកណ្ឌគម្ពីរ រ៉ូម ១២:៦-៨, ១កូរិនថូស ១២:៨-១០, ២៨-៣០, និង កណ្ឌគម្ពីរ ១ពេត្រុស ៤:១០-១១។ អំណោយទានដែលបានរាយចុះផ្សេងៗទៀតក្នុងព្រះគម្ពីរសញ្ញាថ្មីមានប្រមាណជាង២០ទៀត ហើយការរាយចុះនីមួយៗក៏មានលក្ខណៈខុសៗគ្នា ហេតុដូច្នេះហើយក៏មិនមានការពេញលេញ។ ការរាយចុះនីមួយៗគ្រាន់តែមានការពន្យល់លើអំណោយទានមួយចំនួន ទាក់ទងទៅនឹងបរិបទនីមួយៗប៉ុណ្ណោះ។
សាវ័ក ប៉ុល សរសេរចុះនូវប្រភេទ៤យ៉ាងនៃបុគ្គលនីមួយៗ ដែលព្រះគ្រីស្ទបានប្រទានអំណោយទាន ហើយក៏បានប្រទានទៅកាន់ក្រុមជំនុំ។ ជាដំបូង ព្រះអង្គបានប្រទានជាសាវ័ក (សូមអានបន្ថែមលើការពន្យល់ក្នុងកណ្ឌគម្ពីរ អេភេសូរ ១:១)។ ជាបន្ទាប់ ជាហោរា—មិនមែនសំដៅទៅលើពួកហោរាក្នុងព្រះគម្ពីរសញ្ញាចាស់នៅទេ ប៉ុន្តែសំដៅទៅលើអស់អ្នកដែលកំពុងរស់នៅក្នុងសម័យកាលនៃសាវ័ក ប៉ុល ដែលប្រកាសសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់ក្រុមជំនុំ (អេភេសូរ ៣:៥; កិច្ចការ ១១:២៧-២៨; ១៥:៣២; ២១:១០-១១; ១ កូរិនថូស ១៤:២៤-២៥; សូមអានបន្ថែមលើការពន្យល់ក្នុងកណ្ឌគម្ពីរ អេភេសូរ ២:២០)។ ទី៣ ព្រះអង្គបានប្រទានអ្នកផ្សាយដំណឹងល្អ។ ពាក្យ «អ្នកផ្សាយដំណឹងល្អ» មានតែពីរដងទៀតទេក្នុងព្រះគម្ពីរសញ្ញាថ្មី៖ ពណ៌នាអំពីសាវ័ក ភីលីព ក្នុងកណ្ឌគម្ពីរ កិច្ចការ ២១:៨ លោកគម្ពីរ ធីម៉ូថេ ក្នុងកណ្ឌគម្ពីរ ២ធីម៉ូថេ ៤:៥។ លោកគ្រូ សិលម៉ែន (Thielman) ប្រកាន់ភ្ជាប់ថាអ្នកផ្សាយដំណឹងល្អ «គឺទំនងជាអស់អ្នកដែលព្រះជាម្ចាស់បានប្រដាប់ជាពិសេសក្នុងការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងដោយប្រកាសដំណឹងល្អនៃសេចក្ដីសន្តិភាពតាមរយៈព្រះគ្រីស្ទ» (លោកគ្រូ Thielman, «អេភេសូរ», ទំព័រ២៧៤)។ ការពណ៌នាមួយនេះមានភាពស៊ីគ្នាទាំងទៅលើសាវ័ក ភីលីព (ដែលបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដើម្បីប្រកាសដំណឹងល្អក្នុងកណ្ឌគម្ពីរ កិច្ចការ ៨:៤-៥, ៣៥, ៤០) និងលោក ធីម៉ូថេ (ដែលនៅទីក្រុងអេភេសូរមួយរយៈជាបណ្ដោះអាសន្ន ហើយបន្ទាប់មកក៏នឹងចាប់ផ្ដើមធ្វើដំណើរជាថ្មីម្ដងទៀតក្នុងកណ្ឌគម្ពីរ ២ធីម៉ូថេ ៤:៩, ២១)។ ចំណែកឯពីរពាក្យចុងក្រោយ «គ្រូគង្វាល» ហើយ «គ្រូបង្រៀន» គឺជាការល្អបើយើងមិនចាត់ទុកក្រុមទាំងពីរនេះថាខុសៗគ្នា ប៉ុន្តែដូចគ្នា។ យើងគួរចាត់ទុក «គ្រូគង្វាល» ជាក្រុមមនុស្សបំបែកចេញពីក្រុមនៃ «គ្រូបង្រៀន» ពីព្រោះគ្រូគង្វាលទាំងអស់បង្រៀន ប៉ុន្តែមិនថាគ្រូបង្រៀនទាំងអស់ជាគ្រូគង្វាលនោះទេ។ ដូច្នេះ សាវ័ក ប៉ុល កំពុងតែសំដៅទៅលើអស់អ្នកដែរបង្រៀន ប៉ុន្តែក៏បន្ថែមតួនាទីក្នុងការមើលថែជាអ្នកគង្វាលរាស្ត្ររបស់ព្រះជាម្ចាស់ដែរ។ មានតែក្នុងគម្ពីរនេះក្នុងព្រះគម្ពីរសញ្ញាថ្មីតែមូលប៉ុណ្ណោះដែលប្រើប្រាស់ពាក្យ «គ្រូគង្វាល» ដោយមានអត្ថន័យទៅលើបុគ្គលដែលមានតួនាទីក្នុងព័ន្ធកិច្ចនៃក្រុមជំនុំ។
អ្នកដឹកនាំក្រុមជំនុំ
ឥឡូវសាវ័ក ប៉ុល ពន្យល់អំពីមូលហេតុដែលព្រះគ្រីស្ទប្រទានអ្នកដឹកនាំទៅកាន់ក្រុមជំនុំ។ ខគម្ពីរនេះក៏ជាខគម្ពីរស្នូលមួយនៃការវែកញែកផងដែរ ដោយសារវាទាក់ទងទៅនឹងចំណុចមិនសូវច្បាស់នៃរបៀបដាក់វណ្ណយុត្តទាក់ទងនឹងប្រយោគអាយ័តនិបាត។
ការកាត់ស្រាយមួយនេះមានផលវិបាកសំខាន់ៗមួយចំនួនសម្រាប់តួនាទីនៃអ្នកដឹកនាំក្នុងក្រុមជំនុំ និងលក្ខណៈនៃព័ន្ធកិច្ច។ ព័ន្ធកិច្ចគឺមិនមែនសម្រាប់គ្រាន់តែមនុស្សមួយចំនួនដែលគេបានជ្រើសរើស ហើយទទួលបានប្រាក់ខែក្នុងការធ្វើការសម្រាប់មនុស្សផ្សេងទៀតនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានប្រទានអ្នកដឹកនាំឲ្យមានតួនាទីក្នុងការប្រដាប់ពួកបរិសុទ្ធទាំងអស់ ដើម្បីធ្វើល្អ។ បន្ទាប់មក សាវ័ក ប៉ុល ក៏បានបន្ថែមលើគោលបំណងរបស់ពួកបរិសុទ្ធថាឲ្យ «ស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង»។ ពីព្រោះការ «ស្អាងឡើង» សំដៅបែបជាការប្រៀបធៀបទៅលើការពង្រឹងអ្នកជឿខាងឯព្រលឹងវិញ្ញាណ ហើយដោយសារក្នុងបរិបទបន្ទាប់នៃការពេញវ័យខាងឯព្រលឹងវិញ្ញាណ ជាចម្បងត្រូវយល់ពាក្យនេះក្នុងអត្ថន័យនៃគុណភាព (ការពេញវ័យខាងឯព្រលឹងវិញ្ញាណ) មិនមែនក្នុងអត្ថន័យជាបរិមាណ (ការចម្រើនក្នុងតួលេខ)។ គោលបំណងចម្បងរបស់ព្រះគ្រីស្ទក្នុងការដែលព្រះអង្គប្រទានឲ្យមានអ្នកដឹកនាំក្នុងក្រុមជំនុំសម្រាប់ព្រះកាយរបស់ទ្រង់ ដែលជាក្រុមជំនុំ គឺដើម្បីឲ្យពួកគេមានការពេញវ័យខាងឯព្រលឹងវិញ្ញាណ។
ការរួបរួមខាងឯព្រះគម្ពីរ
បន្ទាប់ពីសាវ័ក ប៉ុល បានលើកឡើងយ៉ាងច្បាស់បងអំពីគោលបំណងនៃអ្នកដឹកនាំក្នុងក្រុមជំនុំ នោះគាត់ក៏អះអាងថាការស្អាងក្រុមជំនុំរបស់ព្រះគ្រីស្ទឡើងមានតម្រូវការ «រហូតដល់យើងទាំងអស់គ្នាបានរួបរួម» ក្នុងការពេញវ័យ ដែលមានការលើកឡើងក្នុងប្រយោគស្របគ្នា៖
រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ
ហើយ [រហូតដល់] បានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ
និង [រហូត] ដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។
ជាដំបូង រាស្ត្ររបស់ព្រះជាម្ចាស់គួរ «បានរួបរួមនៅក្នុងជំនឿ» ហើយ [រហូតដល់] បានស្គាល់ព្រះរាជបុត្រារបស់ព្រះ» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:៣)។ ពាក្យ «ជំនឿ» ក្នុងបរិបទនេះសំដៅទៅលើកម្មវត្ថុនៃចំណុចដែលគេជឿ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:៥)។ ដែលនេះមានន័យថា អ្នកជឿគួរឯកភាពជាមួយនឹងសេចក្ដីបង្រៀនរបស់ពួកសាវ័កដែលមាននៅក្នុងព្រះគម្ពីរ (យូដាស ១:៣)។ ដូចគ្នាផងដែរ ការ «ស្គាល់» ព្រះរាជបុត្រារបស់ព្រះជាម្ចាស់គឺសំដៅទៅលើសេចក្ដីពិតអំពីព្រះយេស៊ូវដែលជាចំណុចសំខាន់ៗសម្រាប់ឲ្យអ្នកជឿទាំងអស់ទទួលយក។ ការរួបរួមខាងឯព្រះគម្ពីរត្រូវមានមូលដ្ឋានលើកម្មវត្ថុនៃសេចក្ដីអំណះអំណាងលើសេចក្ដីពិតអំពីព្រះយេស៊ូវ។ ទី២ រាស្ត្ររបស់ព្រះជាម្ចាស់គួរឈានរហូតដល់ការក្លាយ «ជាមនុស្សពេញវ័យ»។ ទោះបើឃ្លាននេះអាចសំដៅទៅលើអ្នកជឿនីមួយៗក៏ដោយក៏វាទំនងជាសំដៅទៅលើក្រុមជំនុំទាំងមូលជាង (អេភេសូរ ២:១៥)។ ទី៣ ព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់រាស្ត្ររបស់ទ្រង់គឺឲ្យ «ដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ»។ គោលបំណងសម្រាប់អ្នកជឿគឺឲ្យឈានដល់ភាពពេញវ័យដែលព្រះគ្រីស្ទផ្ទាល់បានឈានទៅដល់។
ឥឡូវសាវ័ក ប៉ុល លើកឡើងបែបអវិជ្ជមានអំពីគោលបំណងនៃលទ្ធផលដែលព្រះគ្រីស្ទបានប្រទានអ្នកដឹកនាំទៅកាន់ក្រុមជំនុំ។ ជាពិសេស «ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត»។ ក្នុងព្រះគម្ពីរសញ្ញាថ្មីពាក្យ «កូនតូច» អាចមានន័យសំដៅទៅលើកូនខាងឯរូបកាយ ឬក៏ដូចដែកនៅក្នុងបរិបទត្រង់នេះ កូនដូចសំដៅទៅលើការមានលក្ខណៈដែលងាយចាញ់ការបោកប្រាស់ ឬក៏ការមិនមានចំណេះដឹងខាងឯបទពិសោធន៍។ ដូច្នេះពាក្យ «កូនតូច» ត្រូវបានប្រើប្រាស់នៅក្នុងការប្រៀបប្រដូច ដើម្បីសំដៅទៅអ្នកជឿដែលមិនមានភាពពេញវ័យខាងឯព្រលឹងវិញ្ញាណ ដោយមានការផ្ទុយគ្នាទាំងស្រុងជាមួយនឹងមនុស្សពេញវ័យក្នុងខ១៣។ បន្ទាប់មក សាវ័ក ប៉ុល បានចាកចេញពីការប្រៀបធៀបមនុស្សយើងដោយចូលក្នុងការប្រៀបធៀបបែបជាព្យុះនៅឯសមុទ្រ។ អស់អ្នកណាដែលមិនមានភាពពេញវ័យ «ត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង»។ ជាថ្មីម្ដងទៀត ការប្រៀបធៀបដំណើរកល់សមុទ្រនេះលើការមិនមានភាពពេញវ័យ ដើរមនុស្សបែបនេះមានសមត្ថភាពបន្តិចបន្តួចក្នុងការការពារខ្លួនឯងពីខ្យល់ និងរលក។
ជាបន្ទាប់សាវ័ក ប៉ុល លើកឡើងនូវរបៀប៣យ៉ាងដែលអ្នកជឿដែលមិនមានភាពពេញវ័យទទួលការផាត់ចុះផាត់ឡើង។ ទី១ ពួកគេទទួលការផាត់ចុះផាត់ឡើង «ដោយសេចក្ដីបង្រៀនបោក» ដែលនេះទំនងជាកំពុងសំដៅទៅលើគោលលទ្ធិខុសឆ្គង។ ទី២ ពួកគេទទួលការផាត់ចុះផាត់ឡើង «ដោយសេចក្ដីឆបោករបស់ផងមនុស្ស» ដែលទំនងជាទាក់ទងនឹងការបោកប្រាស់។ ទី៣ ពួកគេទទួលការផាត់ចុះផាត់ឡើង «ដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ»។ ទាក់ទងនឹងគ្រោះថ្នាក់ទាំងនេះ អ្នកជឿទទួលការលើកទឹកចិត្តឲ្យឈរយ៉ាងរឹងមាំលើសេចក្តីពិតរបស់ពួកសាវ័ក ដើម្បីឲ្យពួកគេទំនងជាអាចបង្កើត និងលូតលាស់ក្នុងភាពពេញវ័យនៃការជាអ្នកដើរតាមព្រះគ្រីស្ទ។
ឈាមជីវិតរបស់រូបកាយ
ជាការជំទាស់អស់អ្នកដែលបណ្ដាលឲ្យអ្នកជឿដែលមិនទាន់ពេញវ័យមានគ្រោះថ្នាក់តាមរយៈការឆបោក និងឧបាយកល អ្នកជឿត្រូវតែនិយាយ «សេចក្តីពិត» ដែលមានរួមទាំងសម្ដីស្មោះត្រង់ជាទូទៅ នឹងការប្រកាស ឬក៏ការរ៉ាយរ៉ាប់ប្រាប់អំពីសេចក្ដីពិតនៃដំណឹងល្អ។ ដាច់ខាត! ការនិយាយទាំងអស់នោះមិនត្រូវកើតឡើងដោយគ្មានក្ដីមេត្តា ឬក៏គ្មានចិត្តប៉ុន្តែ «ក្នុងសេចក្តីស្រឡាញ់»។ គោលបំណងដែលគួរចង់ប្រាថ្នាឲ្យកើតឡើងតាមរយៈទង្វើទាំងអស់នោះគឺឲ្យអ្នកជឿ «ចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ»។ ព្រះជាម្ចាស់បានត្រាស់ហៅគ្រីស្ទបរិស័ទឲ្យមានភាពពេញវ័យ មិនមែនឲ្យបន្តនៅដូចជាកូនក្មេងក្នុងជំនឿរបស់ពួកគេទេ (ហេព្រើរ ៥:១២-៦:១)។ គោលបំណងគឺឲ្យកាន់តែក្លាយដូចជាព្រះអង្គសង្គ្រោះរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយក៏ស្របពេលគ្នានោះក៏ត្រូវតែតែងតែមានចំណុចខុសគ្នារវាងព្រះគ្រីស្ទ និងរាស្ត្ររបស់ទ្រង់ផងដែរ។ ព្រះអង្គជាសិរសា។ ដូច្នេះ ព្រះគ្រីស្ទគឺជាអង្គដែលដឹកនាំក្រុមជំនុំ និងផ្គត់ផ្គង់តាមរយៈការផ្ដល់ជូននូវរាល់អ្វីៗដែលត្រូវការដើម្បីលូតលាស់។
សាវ័ក ប៉ុល បានពន្យល់បន្ថែមទៀតក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:១៦ ថាព្រះគ្រីស្ទគឺជាប្រភពនៃការលូតលាស់របស់ក្រុមជំនុំ («មកពីព្រះអង្គ» = មកពីព្រះគ្រីស្ទ)។ គាត់ពណ៌នា «រូបកាយទាំងមូល» ថា «បានផ្គុំ ហើយភ្ជាប់គ្នា...គ្រប់ទាំងសន្លាក់»។ ឃ្លា «គ្រប់ទាំងសន្លាក់» ទំនងជាការពន្យល់សម្រាប់អ្នកជឿទាំងអស់ មិនមែនគ្រាន់តែជាសំដៅទៅលើអ្នកដឹកនាំដែលមានអំណោយទានក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:១១ ប៉ុណ្ណោះទេ។ ព្រះជាម្ចាស់ប្រទានអំណោយទានដល់អ្នកជឿដើម្បីឲ្យពួកគេ បន្ទាប់ពីទទួលបានការប្រដាប់ឡើង អាចទំនងជាប្រើប្រាស់អំណោយទាននោះសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ និងប្រយោជន៍រួមគ្នា។ លទ្ធផលចុងក្រោយគឺថារូបកាយនឹងលូតលាស់—មិនមែនគ្រាន់តែក្នុងតួលេខប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងការពេញវ័យដែរ។ ជាចុងក្រោយសាវ័ក ប៉ុល បានបន្ថែមថាការលូតលាស់នេះ ដាច់ខាតត្រូវតែពាក់ព័ន្ធក្នុងការ «ស្រឡាញ់» ឈាមជីវិតដ៏សំខាន់របស់រូបកាយ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។