ទាញយកសៀវភៅទាំងពីរនេះដោយឥតគិតថ្លៃ!


មិត្តអ្នកអានជាច្រើនដែលកំពុងអានសៀវភៅនេះ ភាគច្រើន គឺសុទ្ធតែកំពុងជាប់ក្នុងចំណងនៃអំពើបាបនេះ ហើយក៏ទំនងទាំងមិនដឹងថា ខ្លួនកំពុងជាប់ទៀតផង! មានមនុស្សជាច្រើន នៅលើលោកនេះបានគិតថា ការមើលរូបភាព ឬក៏ វីដេអូអាសអាភាសវាមិនមែនជាបញ្ហាអ្វីទេ តែវាគ្រាន់តែជារឿង «ធម្មតា» ប៉ុណ្ណោះ។ ប៉ុន្តែ អស់អ្នកដែលបានបណ្ដោយខ្លួនមើលរូបពុំគប្បីនឹងធ្លាក់ខ្លួនជាទាសករក្នុងអំពើបាបដ៏ផ្អែមល្ហែមនេះ។ នៅចុងបញ្ចប់ ការមើលរូបភាព ឬក៏ វីដេអូអាសអាភាសនឹងនាំឲ្យលោកអ្នកស្លាប់ជាមិនខាន។ ប៉ុន្តែ សេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចរំដោះយើងឲ្យមានសេរីភាពចេញពី អំពើបាប តាមរយៈអំណាចព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ! ប្រសិនបើ លោកអ្នកកំពុងតយុទ្ធនឹងការញៀននឹងការមើលរូបភាព ឬក៏វីដេអូអាសអាភាស ក៏ដូចជាកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធទាស់នឹងអំពើបាបនេះក្នុងជីវិតលោកអ្នក ដូច្នេះ កូនសៀវភៅមួយក្បាលនេះ អាចនឹងជួយលោកអ្នក ក្នុងការដែលលោកអ្នកព្យាយាមថ្វាយព្រះកិត្តិយសដល់ព្រះយេស៊ូវគ្រីស្ទឲ្យពេញមួយជីវិតតាមរយៈការរស់នៅបាន។
«ចូរព្យាយាមសម្លាប់អំពើបាប បើមិនដូច្នោះ
វានឹងព្យាយាមសម្លាប់លោកអ្នក។»
(លោកគ្រូ ចន អូវិន)

អ្នកខ្លះយល់ថា ស្នេហាជាឱសថ ស្នេហាជាថ្នាំពុល ស្នេហាធ្វើឲ្យវិលវល់ ស្នេហាធ្វើឲ្យឆ្កួត ស្នេហាធ្វើឲ្យបាយមិននឹកទឹកមិនស្រេក។ល។ នេះបើយោងតាមមតិរបស់យុវជនមួយចំនួនដែលបានលើកឡើង នៅបច្ចុប្បន្ននេះ។ ចុះ តើមិត្តអ្នកអានយល់យ៉ាងដូចម្ដេចវិញ? តើព្រះគម្ពីរមានលើកឡើងពីទំនាក់ទំនងស្នេហាដែលថ្វាយសិរីល្អដល់ព្រះជាម្ចាស់យ៉ាងដូចម្ដេចដែរ?
កូនសៀវភៅមួយក្បាលនេះមានរៀបរាប់ពីលក្ខណសម្បត្តិដៃគូអនាគតដែលយើងគួរប្រាថ្នាចង់រៀបការជាមួយ និងមានសំណួរត្រៀមសួរមុនរៀបការ ក៏ដូចជាការបកស្រាយថា តើអ្នកជឿគួររៀបការជាមួយនឹងអ្នកមិនជឿ។ លើសពីនេះទៅទៀត សៀវភៅនេះក៏មានលើកឡើងពីមេរៀនមួយចំនួនពេលយើងប្រឈមមុខនឹងការបរាជ័យរឿងស្នេហា ក៏ដូចជាអត្ថប្រយោជន៍នៃការនៅលីវ និងយោបល់ពីការតាមស្រឡាញ់គ្នា។
«ព្រះជាម្ចាស់មិនគ្រាន់តែផ្គូផ្គងប្ដី និងប្រពន្ធនោះទេ តែទ្រង់ក៏ជាអ្នកដែលនាំពួកគេឲ្យជួបគ្នាផងដែរ»។
(លោកគ្រូ ធីមូធី ទ្រូឌេវ)
Score 19
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។