ការលះកាត់ចិត្តខ្លួនឯងមិនមែនមានន័យថា ត្រូវប្រព្រឹត្តដូចតាបសនោះទេ។ ការធ្វើដូចជាតាបសមានន័យថា ការតមអាហារមួយចំនួន តមនូវការសប្បាយរីករាយ ឬការលះបង់ទ្រព្យសម្បត្តិផ្សេងៗ។

ស្សដ៏ពិតត្រូវតែលះកាត់ចិត្តខ្លួនឯង
«បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួន...» (ម៉ាថាយ ១៦:២៤)។ ការលះកាត់ចិត្តខ្លួនឯងមិនមែនមានន័យថា ត្រូវប្រព្រឹត្តដូចតាបសនោះទេ។ ការធ្វើដូចជាតាបសមានន័យថា ការតមអាហារមួយចំនួន តមនូវការសប្បាយរីករាយ ឬការលះបង់ទ្រព្យសម្បត្តិផ្សេងៗ។ ផ្ទុយទៅវិញ ការលះកាត់ចិត្តខ្លួនឯងនោះមានន័យថា យើងត្រូវចុះចូលយ៉ាងពេញលេញចំពោះការយកព្រះគ្រីស្ទធ្វើជាម្ចាស់ ហើយខ្លួនឯងមិនមានសិទ្ធិអំណាចអ្វីទាល់តែសោះ នោះមានន័យថា ខ្លួនឯងដាក់រាជ្យថ្វាយទ្រង់។ ការលះកាត់ចិត្តខ្លួនឯងមានបញ្ជាក់នៅក្នុងសម្រង់សម្ដីរបស់លោក ហេនរី ម័រធីន (Henry Martyn)៖
«ឱ! ព្រះជាម្ចាស់អើយ សូមកុំឲ្យទូលបង្គំមានឆន្ទៈដែលកើតចេញដោយខ្លួនឯង ឬក៏ចាត់ទុកសុភមង្គលពិតរបស់ខ្លួន ដោយការពឹងផ្អែកទៅលើស្ថានភាពខាងសាច់ឈាមទូលបង្គំនោះឡើយ ទោះបើវាស្ថិតនៅក្នុងកម្រិតដ៏តូចយ៉ាងណាក៏ដោយ ប៉ុន្តែសូមឲ្យទាំងអស់កើតមានឡើងដោយអនុលោមទៅតាមព្រះហឫទ័យរបស់ទ្រង់វិញ»។
ព្រះអម្ចាស់ខ្ញុំរុងរឿងអស្ចារ្យ ទ្រង់ឱបក្រសោបក្នុងព្រះហត្ថា
ឆន្ទៈនៃខ្ញុំគឺអង្គក្សត្រា អំណរគ្រប់គ្រាបានបម្រើទ្រង់។
— លោក អេឆ. ជី. ស៊ី. ម៉ូល
(H. G. C. Moule)
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
Score 3
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។