ក្នុងឆ្នាំថ្មីខាងមុននេះ តើបងប្អូនចង់តាំងចិត្តឲ្យបានជាប់លាប់ដែរឬទេ? ប្រសិនបើចង់ ខាងក្រោមនេះគឺជាអ្វីដែលបងប្អូនអាចធ្វើបាន៖

ក្នុងឆ្នាំថ្មីខាងមុននេះ តើបងប្អូនចង់តាំងចិត្តឲ្យបានជាប់លាប់ដែរឬទេ? ប្រសិនបើចង់ ខាងក្រោមនេះគឺជាអ្វីដែលបងប្អូនអាចធ្វើបាន៖
ការតាំងចិត្តពីរយ៉ាង
«ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯបញ្ញត្តិដែលសំខាន់ជាងគេ នោះគឺថា «ចូរស្ដាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់ "ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំងនៃឯង" នោះហើយជាបញ្ញត្តិទី១ "ឯបញ្ញត្តិទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង" គ្មានបញ្ញត្តិណាទៀតធំជាងបទទាំង២នេះទេ» (ម៉ាកុស ១២:២៩-៣១ សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ លូកា ១០:២៧; ចោទិយកថា ៦:៤-៦; លេវីវិន័យ ៩:១៨; ម៉ាថាយ ២២:២៧-៤០)។
សាសន៍អ៊ីស្រាអែលមានបញ្ញត្តិ ៦១៣ ដង ដែលពួកគាត់បានបង្កើតឡើង៖ ៣៦៥ ដែលអវិជ្ជមាន ហើយ ២៤៨ ដែលវិជ្ជមាន។ «កុំប្រព្រឹត្តិទៅកាន់អ្នកជិតខាងនូវអ្វីដែលជាការស្អប់ខ្ពើមចំពោះខ្លួន នេះគឺជាក្រឹត្យវិន័យទាំងមូលនៅកណ្ឌគម្ពីរទាំង៥ដំបូង៖ ក្រៅពីនោះគឺជាការបកស្រាយ»។
លោក ម៉ាថាយ បានបន្ថែមថា «បណ្ដាក្រឹត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តិទាំង២ប្រការនេះឯង» (ម៉ាថាយ ២២:៤០)។ ពាក្យ «បណ្ដា» មានន័យថា «ព្យួរ» ហាក់បីដូចជាការដែលយើងព្យួរទ្វារលើត្រចៀកទ្វារ។ នៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៦:៤-៥ បានចែងថា «ចូរស្ដាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំងឯង (សូមអានបន្ថែម ១១:១៣-២១; ជនគណនា ១៥:៣៧-៤១)។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
១. ស្រឡាញ់ព្រះ
តើពាក្យ «ស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំង» មានន័យយ៉ាងដូចម្ដេច?
ក្នុងភាសាហេព្រើរពាក្យ «អាហាប» (ស្រឡាញ់) មានន័យថា «ការមានចំណាប់អារម្មណ៍លើការប្រាថ្នា ការរីករាយជាមួយ ឬក៏ការពេញចិត្ត»។ វាមានបង្កប់អត្ថន័យនៃការគិតអំពី បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ និងប្រាថ្នាចង់នៅក្នុងវត្តមាននៃបុគ្គលដែលខ្លួនកំពុងស្រឡាញ់។ យើងស្រឡាញ់មិនមែនគ្រាន់តែជាពាក្យថាស្រឡាញ់នោះទេ។ តែយើងចង់នៅជិតព្រះអង្គ។
ក្នុងភាសាក្រិកពាក្យ «អាហ្គាពេ» (ស្រឡាញ់) មានន័យថា «មានជម្រើសលើ ប្រាថ្នាចង់បាន គិតអំពីអ្វីដែលល្អចំពោះ»។ គឺជាការរីករាយជាមួយ ការឲ្យតម្លៃលើសអ្វីៗទាំងអស់ មិនអាចបោះបង់ចោលបានឡើយ ហើយក៏មិនអាចរស់នៅដោយគ្មានមិនបានដែរ។ យើងមិនអាចបោះបង់ព្រះអង្គបាន ហើយយើងក៏មិនអាចរស់នៅដោយគ្មានព្រះអង្គដែរ។ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១៣:១០ បានចែងថា «សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រឡាញ់ ជាកិច្ចសម្រេចតាមក្រិត្យវិន័យហើយ» (សូមមើលបន្ថែមនៅក្នុងកណ្ឌគម្ពីរ លេវីវិន័យ ១៩:១៨)។
តើ «សេចក្ដីស្រឡាញ់» មានន័យដូចម្ដេច?
នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៣:៤-៧ បានចែងថា «ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់»។ នៅក្នុងកណ្ឌគម្ពីរនេះបានផ្ដល់ដល់យើងនូវលក្ខខណ្ឌចំនួន១៥អំពីអត្ថន័យនៃសេចក្ដីស្រឡាញ់។
នៅពេលដែលព្រះគម្ពីរលើកឡើងអំពី «ការស្រឡាញ់ព្រះ» ក្នុងបរិបទនៃការបង្គាប់ ការស្រឡាញ់នោះកើតចេញពីការជំរុញតាមរយៈកម្លាំង ដោយមិនគ្រាន់តែពាក់ព័ន្ធនឹងអារម្មណ៍ (ចិត្ត) របស់យើងលើព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើគំនិតយើងអំពីព្រះអង្គដែរ ហើយធ្វើឲ្យយើងកាន់តែប្រាថ្នាចង់បាន (ព្រលឹង) ព្រះអង្គដែរ។ ទាក់ទងនឹងពាក្យទាំងអស់នេះ (ក. អស់អំពីចិត្ត ខ. អស់អំពីព្រលឹង គ. អស់អំពីគំនិត ឃ. អស់អំពីកម្លាំង) យើងអាចមើលអំពីរបៀបដែលយើងស្រឡាញ់ព្រះជាម្ចាស់ដូចតទៅ៖
ក. យើងត្រូវស្រឡាញ់តែព្រះជាម្ចាស់
«គ្មានអ្នកណាអាចនឹងបម្រើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១» (ម៉ាថាយ ៦:២៤)។ ព្រះជាម្ចាស់ហៅក្រុមជំនុំថា ជាកូនក្រមុំរបស់ទ្រង់។ ព្រះអង្គហៅសាសន៍អ៊ីស្រាអែលថាជាប្រពន្ធរបស់ទ្រង់។ បញ្ញត្តិដំបូងដែលព្រះអង្គប្រទានទៅកាន់លោក ម៉ូសេ គឺថាកុំឲ្យពួកគាត់មានព្រះឯណាក្រៅពីទ្រង់ (និក្ខមនំ ២០:៣)។ ព្រះអង្គជាព្រះដែលប្រចណ្ឌ ហើយព្រះអង្គប្រចណ្ឌដោយសុចរិត (និក្ខមនំ ៣៤:១៤, ចោទិយកថា ៤:២៤)។
ប្រសិនបើយើងចង់ស្រឡាញ់ព្រះជាម្ចាស់ គឺយើងត្រូវតែស្រឡាញ់តែព្រះអង្គមួយគត់។ យើងមិនត្រូវចាប់អារម្មណ៍លើព្រះឯណាទៀតឡើយ។ ចិត្តរបស់យើងត្រូវតែរីករាយតែជាមួយអ្វីដែលព្រះចិន្តារបស់ទ្រង់រីករាយជាមួយដែរ។ គំនិតរបស់យើងត្រូវតែមានមូលដ្ឋានលើតែព្រះបន្ទូលរបស់ទ្រង់ថាជាអំណាចចុងក្រោយ។ ព្រលឹងរបស់យើងត្រូវតែស្កប់ចិត្តជាមួយនឹងអ្វីដែលទ្រង់សព្វហឫទ័យ។ យើងត្រូវតែប្រើប្រាស់កម្លាំងយើង ដើម្បីបម្រើទ្រង់តែមួយគត់។
ខ. យើងត្រូវតែស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់
កណ្ឌគម្ពីរ លូកា ១៤:២៦ មានចែងដូចតទៅ៖ «អ្នកណាដែលស្រឡាញ់ឪពុក ឬម្ដាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ អ្នកណាដែលរកបានជីវិតខ្លួននោះ នឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ» (ម៉ាថាយ ១០:៣៧-៣៩)។
«បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី នឹងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ» (លូកា ១៤:២៦)។ យើងត្រូវតែស្រឡាញ់ព្រះអង្គលើសជាងការស្រឡាញ់មនុស្ស និងអ្វីៗលើផែនដីនេះ។ នៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ២:១៥ បានចែងថា «កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ»។ បើយើងស្រឡាញ់លោកីយ៍ នោះយើងមិនមានព្រះវរបិតាទេ។ យើងមិនអាចស្រឡាញ់លោកីយ៍ផង និងព្រះផងបានឡើយ។
ការដែលយើងស្រឡាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់នឹងជួយយើងកុំឲ្យប្ដូរជីវិតអស់កល្បជានិច្ចជាមួយនឹងការអរសប្បាយតែមួយភ្លែតលើផែនដីនេះ។ សូមកុំប្ដូរការអរសប្បាយតែមួយភ្លែតនៅលើផែនដីនេះជាមួយនឹងជីវិតអស់កល្បជានិច្ចឲ្យសោះ!
គ. យើងត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដោយមានការស្ដាប់បង្គាប់
នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៤:២១, ២៣-២៤ បានចែងថា «អ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសម្ដែងខ្លួនឲ្យអ្នកនោះស្គាល់ផង....ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅ នៅជាមួយដែរ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ»។ បើយើងស្រឡាញ់ព្រះជាម្ចាស់ នោះយើងនឹងស្ដាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះអង្គ តែបើយើងមិនបានស្រឡាញ់ព្រះអង្គទេ នោះយើងក៏មិនស្ដាប់បង្គាប់តាមបញ្ញត្តិទ្រង់ដែរ។
ប្រសិនបើយើងពិតជាស្រឡាញ់ព្រះអង្គមែន នោះយើងនឹងចង់ស្តាប់បង្គាប់ទ្រង់ជាមិនខាន។ យើងស្រឡាញ់ព្រះអង្គ ពីព្រោះព្រះអង្គស្រឡាញ់យើងជាមុន (១យ៉ូហាន ៤:១៩) ហើយយើងឃើញសេចក្ដីស្រឡាញ់នោះតាមរយៈការដែលព្រះអង្គចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកសុគតជំនួសអំពើបាបរបស់យើង (១យ៉ូហាន ៤:១០)។
ឃ. យើងត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដោយមានសេចក្ដីស្រឡាញ់ដែលចេះស៊ូទ្រាំ
នៅក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:១២ បានចែងថា «មានពរហើយមនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់»។ ប្រសិនបើយើងស្រឡាញ់ព្រះអង្គ នៅចុងក្រោយព្រះអង្គនឹងឲ្យយើងនូវមកុដនៃជីវិតជាមិនខាន។
នៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ១: ៦-៩ បានចែងថា «អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ ដើម្បីឲ្យការសាកលជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសម្រាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង»។
ការប្ដេជ្ញាចិត្តគឺជាគំរូដ៏ល្អមួយនៃការស្រឡាញ់។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងស្រឡាញ់ទ្រង់ដោយមានការស៊ូទ្រាំ។ របៀបមួយនៃការដែលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងទៅកាន់ព្រះជាម្ចាស់ គឺតាមរយៈការដែលយើងស្រឡាញ់អ្នកជិតខាងយើង។
២. ស្រឡាញ់អ្នកជិតខាង
នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៣:៣៤-៣៥ បានចែងថា «ខ្ញុំឲ្យបញ្ញត្តិ១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
ព្រះយេស៊ូវបានបង្ហាញថា វាមិនអាចទៅរួចបានទេក្នុងការដែលយើងពិតជាស្រឡាញ់ព្រះជាម្ចាស់ ដោយមិនស្រឡាញ់អ្នកជិតខាង។ ការស្រឡាញ់ព្រះជាម្ចាស់ត្រូវមានការបើកសម្ដែងតាមរយៈការស្រឡាញ់អ្នកដទៃ។ ប្រយោគ «ដូចខ្លួនឯង» មិនអាចបង្ហាញភាពយុត្តិធម៌នៃការស្រឡាញ់ខ្លួនឯង ដូចដែលគ្រូចិត្តសាស្ត្រសព្វថ្ងៃនេះអះអាងថាសំខាន់ៗ ដើម្បីឲ្យមានការមើលខ្លួនឯងថាល្អទេ។ ប្រយោគនេះគ្រាន់តែបង្ហាញថា មនុស្សយើងពិតជាបានស្រឡាញ់ខ្លួនឯងរួចទៅហើយ—តាមពិតទៅខ្លាំងពេកទៅហើយ—ហើយថាព្រះអង្គស័ក្ដិសមនឹងទទួលដូចនោះ—តាមពិត លើសជាងនោះទៅទៀត។
តើយើងអាចស្រឡាញ់អ្នកជិតខាងយើងដូចខ្លួនឯងបានដោយរបៀបណា?
យើងស្រឡាញ់អ្នកដទៃ ដោយប្រាប់ពួកគាត់អំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ នៅក្នុងកណ្ឌគម្ពីរ លេវីវិន័យ ១៩:៣៤ បានចែងថា «ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ អញនេះគឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា»។
នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១០:១៤-១៥ «ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ មួយទៀត ធ្វើដូចម្ដេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្ដីចែងទុកមកថា «ជើងនៃពួកអ្នក ដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»។ ដើម្បីឲ្យអ្នកជិតខាងរបស់យើងបានឮដំណឹងល្អ យើងត្រូវតែហាមាត់យើងប្រាប់ដល់ពួកគាត់អំពីព្រះយេស៊ូវ។ ជីវិតរបស់យើងត្រូវតែរស់នៅ ដើម្បីបង្ហាញពីដំណឹងល្អ។ តើសព្វថ្ងៃនេះ លោកអ្នករស់នៅបែបដូចលោកីយ៍ ឬបែបស្របតាមព្រះគម្ពីរ?
សាវ័ក ប៉ុល បានសរសេរថា «ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត» (១ធីម៉ូថេ ២:៤)។ ចិត្តរបស់យើងត្រូវតែចង់ឃើញអ្នកដទៃបានសង្គ្រោះដែរ។ តើលោកអ្នកចង់ឃើញអ្នកដទៃទទួលជឿលើព្រះយេស៊ូវដែរឬទេ? ប្រសិនបើយើងចង់ សូមឲ្យយើងបានប្រាប់ពួកគាត់ចុះ។
ការអនុវត្ត
១. សូមអានព្រះបន្ទូល
យើងអាចបង្ហាញពីសេចក្ដីស្រឡាញ់របស់យើងទៅកាន់ព្រះជាម្ចាស់បាន តាមរយៈការដែលយើងចំណាយពេលអាន និងសិក្សាព្រះបន្ទូលរបស់ទ្រង់។ សូមចំណាយពេលឲ្យបានទៀងទាត់ជាប្រចាំថ្ងៃជាមួយនឹងព្រះអង្គ។
២. សូមអធិស្ឋាន
«ចូរអធិស្ឋានឥតឈប់ឈរ» (១ថែស្សាឡូនីច ៥:១៧)។
កណ្ឌគម្ពីរ ម៉ាកុស ១:៣៥ បានចែងថា «កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ»។ ព្រះអង្គជាព្រះមួយរយភាគរយ ហើយនៅពេលព្រះអង្គយកសណ្ឋានជាមនុស្ស ក៏ព្រះអង្គនៅតែអធិស្ឋានដែរ។ ចុះទម្រាំយើងជាមនុស្ស តើយើងមិនត្រូវការចំណាយពេលជាមួយព្រះអង្គទេឬអី?
នៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៦:១៨-២០ បានចែងថា «ព្រមទាំងប្រើសេចក្ដីអធិស្ឋាន នឹងសេចក្ដីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋាន ដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្ដីនោះឯង ដោយនូវគ្រប់ទាំងសេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់ ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន និងសម្ដែងពីសេចក្ដីអាថ៌កំបាំងនៃដំណឹងល្អ ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្ដីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី»។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។