យ៉ូហាន ១៧:១៧ «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់។»

«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរម្លឹកឲ្យដឹងខ្លួន ការប្រដៅតម្រង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសម្រាប់នឹងធ្វើការល្អគ្រប់មុខ» (២ធីម៉ូថេ ៣:១៦-១៧)។
នៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៤:១៣ សាវ័ក ប៉ុល បានលើកទឹកចិត្តឲ្យយើងទាំងអស់គ្នាឧស្សាហ៍មើលគម្ពីរ។ តើបងប្អូនមានផែនការអានព្រះគម្ពីរជាប្រចាំថ្ងៃដែរឬទេ? ខាងក្រោយនេះគឺជា link នៃផែនការអានព្រះគម្ពីរឲ្យចប់ក្នុងរយៈពេលតែបីឆ្នាំ៣ខែប៉ុណ្ណោះ។
សូមទាញយកត្រង់នេះ៖
ប្រសិនបើលោកអ្នកមិនទាន់មានកម្មវិធីព្រះគម្ពីរជាភាសាខ្មែរនៅក្នុងស្មាតហ្វូននៅឡើយទេ លោកអ្នកអាចចូលទាញយកកម្មវិធីព្រះគម្ពីរដោយឥតគិតថ្លៃ ដែលខាងសមាគមព្រះគម្ពីរបានទើបតែបង្កើតឡើងសម្រាប់លោកអ្នកងាយស្រួលក្នុងប្រើប្រាស់ឲ្យកាន់តែស្គាល់ព្រះជាម្ចាស់ថែមទៀត។ ចំពោះលោកអ្នកដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android សូមលោកអ្នកចូលទៅចុចចូលទៅកាន់ Play Store នៅក្នុងទូរស័ព្ទរបស់លោកអ្នកហើយវាយពាក្យថា Khmer Bible App ហើយបន្ទាប់ចុចយកពាក្យ Install នោះរួចជាការស្រេច។ ហើយចំពោះលោកអ្នកដែលប្រើប្រាស់ប្រព័ន្ធដំណើរការប្រភេទ iOS សូមលោកអ្នកចូលទៅចុចចូលទៅកាន់ App Store នៅក្នុងទូរស័ព្ទលោកអ្នកហើយវាយពាក្យថា Khmer Bible App ហើយបន្ទាប់ចុចយកពាក្យថា GET នោះរួចជាការស្រេច។ បញ្ជាក់លោកអ្នកអាចប្រើប្រាស់កម្មវិធីព្រះគម្ពីរជាភាសាខ្មែរទាំងនេះ ដោយពុំបាច់ភ្ជាប់អ៊ីនធឺណិតក៏បានដែរ។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។