ប៉ុន្តែគ្រីស្ទបរិស័ទថ្វាយបង្គំនៅថ្ងៃអាទិត្យ ពីព្រោះនោះគឺជាថ្ងៃនៃពេលដែលព្រះយេស៊ូវបានបង្ហាញជាភស្តុតាងថា ទ្រង់បានយកឈ្នះលើសេចក្ដីស្លាប់។

កមូស្លីមថ្វាយបង្គំនៅថ្ងៃសុក្រ ពួកយូដាថ្វាយបង្គំនៅថ្ងៃសៅរ៍ ប៉ុន្តែគ្រីស្ទបរិស័ទថ្វាយបង្គំនៅថ្ងៃអាទិត្យ ពីព្រោះនោះគឺជាថ្ងៃនៃពេលដែលព្រះយេស៊ូវបានបង្ហាញជាភស្តុតាងថា ទ្រង់បានយកឈ្នះលើសេចក្ដីស្លាប់។ នេះឯងជាមូលហេតុដែលគ្រីស្ទបរិស័ទថ្វាយបង្គំនៅថ្ងៃអាទិត្យ។ យើងមិនមែនជាគ្រីស្ទបរិស័ទថ្ងៃសុក្រដែលបម្រើព្រះសង្គ្រោះដែលស្លាប់នោះទេ ហើយក៏មិនមែនជាគ្រីស្ទបរិស័ទថ្ងៃសៅរ៍ដែលនៅរង់ចាំ និងឆ្ងល់នោះដែរ ប៉ុន្តែជាគ្រីស្ទបរិស័ទថ្ងៃអាទិត្យដែលបម្រើព្រះសង្គ្រោះដែលកំពុងរស់នៅ ហើយមានដង្ហើម—ព្រះដែលកំពុងមានព្រះជន្ម និងកំពុងសោយរាជ្យ។ ព្រះអង្គបានសុគតព្រោះទ្រង់ត្រូវសុគត។ អំពើបាបរបស់យើងតម្រូវឲ្យមានឈាម និងការស្លាប់។ ប៉ុន្តែ ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ពីព្រោះទ្រង់ត្រូវតែបានរស់វិញ។ ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ តើឲ្យសេចក្ដីស្លាប់ទុកទ្រង់បានយ៉ាងដូចម្ដេចទៅ? តើឲ្យព្រះអាទិករដែលបានបង្កើតរាល់គ្រប់អ្វីៗនៅស្លាប់បានយ៉ាងដូចម្ដេចទៅ? វាមិនអាចកើតឡើងបានឡើយ ហើយវាក៏មិនបានកើតឡើងដែរ។ ព្រះគ្រីស្ទបានមានព្រះជន្មឡើងវិញហើយ!
Score 2
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។