និយាយរួម មិនថាអ្នកមានមនសិការ ក្នុងការបង្កើតសិស្សតែម្នាក់ ឬបួននាក់ក៏ដោយ លោកអ្នកត្រូវប្រាកដថា ខ្លួនឯងត្រូវតែរីកចម្រើនខាងឯព្រលឹងវិញ្ញាណជាមុនសិន ហើយបន្ទាប់មក ជួយអ្នកដែលនៅជុំវិញលោកអ្នកឲ្យរីកចម្រើនដែរ។ ទាំងពីរនេះគឺ សំខាន់ដូចគ្នា ហើយម្នាក់ៗរួមចំណែកដល់គ្នាទៅវិញទៅមក។

ឧបមាថា មានសមាជិកក្នុងក្រុមជំនុំពីរនាក់។ យើងដាក់ឈ្មោះពួកគាត់ម្នាក់ថា លោក សុខ ហើយម្នាក់ទៀត លោក សីហា។ សុខ ជាសិស្សថ្នាក់សាលាព្រះគម្ពីរ។ គាត់ចូលចិត្តចង់ដឹងអំពីអ្វីៗដែលព្រះគម្ពីរនិយាយពាក់ព័ន្ធនឹងរឿងគ្រប់យ៉ាង។ គាត់អាចពន្យល់សូម្បីតែគោលលទ្ធិនៃព្រះត្រៃឯក បើសិនជាលោកអ្នកសួរគាត់។ ទង្វើរបស់គាត់មួយចំនួនមើលទៅទំនងជាមិនបង្ហាញថា គាត់ជាគ្រីស្ទបរិស័ទ។ តាមការពិតទៅ ជីវិតរបស់គាត់មិនដូចជាគ្រីស្ទបរិស័ទទាល់តែសោះ ទង្វើមួយចំនួនរបស់គាត់ហាក់ដូចជាមិនបង្ហាញថា គាត់ជាគ្រីស្ទបរិស័ទនោះទេ។ ប៉ុន្តែ គាត់យល់ដឹងអំពីព្រះគម្ពីរខ្លះៗ។
រីឯលោក សីហា វិញ។ លោក សីហា មិនបានដើរផ្សព្វផ្សាយថា គាត់មិនបានអានគម្ពីររបស់គាត់ច្រើនប៉ុន្មាននោះឡើយ។ ប៉ុន្តែ គាត់ចង់ធ្វើខ្លួនឲ្យ «ល្អ» ដោយព្យាយាមស្រឡាញ់អ្នកដទៃ។ យ៉ាងណាមិញ លោក សីហា មានការពិបាកនឹងពន្យល់ឲ្យបានច្បាស់លាស់ថា ព្រះយេស៊ូវជានរណា ឬអ្វីទៅជាក្រុមជំនុំ។ ហើយគាត់ក៏មិនអាចធ្វើការកំណត់បញ្ហាក្រមសីលធម៌ផ្សេងៗដោយម៉ឺងម៉ាត់បាននោះដែរ។ ប៉ុន្តែ គាត់ចង់រស់ឲ្យផ្ទុយពីភាពអាត្មានិយម ជីវិតដែលបំពេញតែខ្លួនឯង ដែលគាត់កំពុងឃើញនៅក្នុងជីវិតអ្នកដទៃ។ គាត់ចូលចិត្តគិតពីខ្លួនគាត់ថាជា «មនុស្សដែលដែលផ្ដោតលើទំនាក់ទំនងម្នាក់» ជាជាង «មនុស្សដែលយល់ដឹងពីព្រះគម្ពីរ» ឬ «មនុស្សដែលយល់ពីគោលលទ្ធិម្នាក់»។
តើអ្នកទាំងពីរនាក់នេះ ស្ដាប់ទៅដូចជាលោកអ្នកដែរឬទេ?
លោក សុខ គួរតែខ្វាយខ្វល់ពីអ្នកដទៃបន្ថែមទៀត ហើយលោក សីហា គួរតែខ្វាយខ្វល់ពីសេចក្ដីពិតបន្ថែម។ ជាការពិតណាស់ អ្នកទាំងពីរគួរតែខ្វាយខ្វល់ពីព្រះយេស៊ូវបន្ថែមទៀត ព្រោះព្រះយេស៊ូវស្រឡាញ់សេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះ និងជីវិតរបស់ប្រជារាស្ត្រទ្រង់។
ការបង្កើតសិស្សរបស់ក្រុមជំនុំ គួរតែចេះជួយមនុស្សទាំងពីរប្រភេទនេះឲ្យដើរតាមព្រះយេស៊ូវឲ្យបានកាន់តែប្រសើរ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា «អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាកុស ៨:៣៤)។ លោក សុខ ត្រូវលះកាត់ចិត្តខ្លួនឯង ហើយមកតាមព្រះយេស៊ូវ ដោយស្រឡាញ់អ្នកដទៃបន្ថែមទៀត។ ហើយលោក សីហា ត្រូវធ្វើដូចគ្នានេះដែរ ដោយស្រឡាញ់ព្រះបន្ទូលបន្ថែមទៀត។ សិស្សមិនមែនជាអ្នកដែលគ្រាន់តែថា ខ្លួនជាអ្នកដើរតាមព្រះគ្រីស្ទនោះទេ។ សិស្ស គឺជាអ្នកដែលដើរតាមព្រះគ្រីស្ទយ៉ាងពិតប្រាកដ។
ចំណុចសំខាន់នោះគឺថា ការសន្ទនាណាក៏ដោយដែលពាក់ព័ន្ធនឹងការបង្កើតសិស្សឯទៀតៗត្រូវចាប់ផ្ដើម ដោយចងចាំនូវអ្វីដែលជាអត្ថន័យនៃការដើរតាមព្រះយេស៊ូវ។ ការបង្កើតសិស្សមានន័យថា ការជួយអ្នកឯទៀត ក្នុងការដើរតាមព្រះយេស៊ូវ។ ការបង្កើតសិស្ស គឺជាទំនាក់ទំនងមួយដែលយើងស្វែងរកធ្វើការល្អខាងឯវិញ្ញាណសម្រាប់នរណាម្នាក់ដោយការចេះផ្ដួចផ្ដើម ការបង្រៀន ការកែតម្រូវ ការធ្វើជាគំរូ សេចក្ដីស្រឡាញ់ ការបន្ទាបខ្លួន ការប្រឹក្សា និងការមានឥទ្ធិពល។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ដូច្នេះ តើយើងបង្កើតសិស្សយ៉ាងដូចម្ដេចទៅ? តើយើងអាចជួយលោក សុខ ឲ្យបង្ហាញពីជំនឿដោយចេះខ្វាយខ្វល់ពីអ្នកដទៃ ហើយជួយលោក សីហា ឲ្យកាន់តែយល់ដឹងពីសេចក្ដីជំនឿថែមទៀតបានយ៉ាងដូចម្ដេច?
សំណួរទាំងនេះ គឺមិនសម្រាប់តែគ្រូគង្វាលប៉ុណ្ណោះទេ។ ព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់ថា នេះជាកិច្ចការរបស់យើងទាំងអស់គ្នា។ សាវ័ក យ៉ូហាន ប្រាប់យើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក (២យ៉ូហាន ១:៥)។ សាវ័ក ប៉ុល ប្រាប់យើងឲ្យកម្សាន្ត ហើយស្អាងចិត្តគ្នាទៅវិញទៅមក (១ថែស្សឡូនីច ៥:១១)។ សាវ័ក ប៉ុល ក៏ប្រាប់យើងទៀតផងដែរ ឲ្យបង្រៀនគ្នា ដោយព្រោះយើងចង់ឃើញគ្រប់គ្នាមានភាពចាស់ទុំក្នុងព្រះគ្រីស្ទ (កូឡូស ១:២៨)។ អ្នកនិពន្ធកណ្ឌគម្ពីរ ហេព្រើរ ប្រាប់យើងឲ្យពិចារណាមើលគ្នាទៅវិញទៅមក ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយប្រព្រឹត្តការល្អផង (ហេព្រើរ ១០:២៤)។
បញ្ហាទីមួយដែលអ្នកនឹងត្រូវតែសម្រេចចិត្តនោះគឺ តើនរណាដែលលោកអ្នកគួរចំណាយពេលជាមួយ? លោកអ្នកអាចនឹងមានពេលវេលាច្រើន ក្នុងមួយសប្ដាហ៍ៗ។ លោកអ្នកមិនអាចបង្កើតសិស្សម្ដងមួយក្រុមជំនុំទាំងមូលបាននោះទេ ដូច្នេះតើលោកអ្នកសម្រេចចិត្តបណ្ដាក់ទុនជាមួយនឹងនរណា?
សូមត្រៀមគម្ពីរទុកក្នុងដៃ នេះជាកត្តាប្រាំបួនយ៉ាងគួរពិចារណាមើល និងប្រហែលជាតាមលំដាប់បែបនេះ៖
សាវ័ក ប៉ុល បានលើកឡើងថា «បើមានអ្នកណាដែលមិនផ្គត់ផ្គង់ពួកញាតិសន្ដានខ្លួន គឺពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត» (១ធីម៉ូថេ ៥:៨)។
ព្រះគម្ពីរបង្រៀនក្នុងសារមួយនេះ និងសារឯទៀតៗថា ពួកយើងម្នាក់ៗមាននូវទំនួលខុសត្រូវដ៏ពិសេសមួយសម្រាប់សមាជិកក្រុមគ្រួសាររបស់យើងម្នាក់ៗ។ នៅក្នុងគ្រួសារ ព្រះជាម្ចាស់ប្រទានទំនាក់ទំនងក្នុងជីវិតដែលយូរអង្វែង ព្រមទាំងបទដ្ឋានធម្មជាតិសម្រាប់ក្ដីស្រឡាញ់ និងក្ដីបារម្ភ។ ហើយក្ដីស្រឡាញ់ និងទំនួលខុសត្រូវពីធម្មជាតិទាំងនោះ លោកអ្នកគួរយកមកប្រើថ្វាយព្រះគ្រីស្ទឲ្យអស់ពីលទ្ធភាព។ នោះហើយជាករណីយ៉ាងពិសេស ប្រសិនបើអ្នករស់នៅជាមួយសមាជិកគ្រួសាររបស់លោកអ្នក។ វាជាករណីដ៏ប្រសើរជាងនេះទៅទៀត ប្រសិនបើបទគម្ពីរប្រាប់ឲ្យអ្នកមានទំនួលខុសត្រូវពិសេសមួយសម្រាប់ពួកគាត់ ដូចដែលទំនួលខុសត្រូវរវាងឪពុកម្ដាយជាមួយចំពោះកូនៗ ឬប្ដីប្រពន្ធចំពោះគ្នាទៅវិញទៅមក។ ទំនាក់ទំនងទាំងអស់នេះ ជាទំនាក់ទំនងនៃការបង្កើតសិស្សដ៏សំខាន់បំផុតដែលលោកអ្នកអាចនឹងមាន។
លោកអ្នកគួរផ្សាយដំណឹងល្អដល់មិត្តភក្ដិរបស់អ្នក ដែលមិនមែនជាគ្រីស្ទបរិស័ទ តែវាមិនត្រឹមត្រូវទេ បើលោកអ្នកព្យាយាមបង្កើតសិស្សជាមួយនឹងពួកគេ ដោយធ្វើហាក់បីដូចជាពួកគេជាគ្រីស្ទបរិស័ទរួចហើយនោះ។ សាវ័ក ប៉ុល ប្រាប់យើងថា «មនុស្សខាងសាច់ឈាម គេមិនទទួលសេចក្ដីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្ដីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្ដីទាំងនេះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ» (១កូរិនថូស ២:១៤)។ លោកអ្នកត្រូវបង្កើតសិស្សជាមួយនឹងគ្រីស្ទបរិស័ទ។
សូមពិចារណាមើលលើសេចក្ដីបង្គាប់ទាំងនេះចេញពីកណ្ឌគម្ពីរ ហេព្រើរ៖
«ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្ដីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង… ចូរស្ដាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សាហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ» (ហេព្រើរ ១៣:៧, ១៧)។
ច្បាស់ណាស់ដែលខគម្ពីរទាំងនេះបង្គាប់យើង ឲ្យយកចិត្តទុកដាក់ស្ដាប់អ្នកដឹកនាំនៅក្នុងក្រុមជំនុំរបស់យើង។ ប៉ុន្តែ មានភាពពាក់ព័ន្ធស៊ីជម្រៅមួយនោះគឺថា របៀបដ៏សាមញ្ញនៃការបង្កើតសិស្សប្រព្រឹត្តទៅយ៉ាងល្អបំផុត នៅក្នុងបរិបទនៃទំនាក់ទំនងរបស់ក្រុមជំនុំ។
យើងមានទំនួលខុសត្រូវមួយដែលប្រសើរជាងសម្រាប់ពួកជំនុំរបស់យើង ដើម្បីអាចនឹងជួយពួកគាត់ផង ហើយពួកគាត់ក៏ជួយដល់យើងវិញផងដែរ។ សមាជិកទាំងអស់របស់ក្រុមជំនុំ ក៏ធ្វើតាម និងចុះចូលនឹងពួកចាស់ទុំរបស់ក្រុមជំនុំផងដែរ។ ពួកគាត់ប្រកាសសេចក្ដីជំនឿ និងសេចក្ដីសញ្ញារបស់ក្រុមជំនុំដូចៗគ្នា។ ពួកគាត់ដកពិសោធសេចក្ដីបង្រៀនដូចគ្នា លើបញ្ហាចម្បងៗ និងបញ្ហាបន្ទាប់បន្សំផងដែរ។ ពួកគាត់ជួបគ្នាយ៉ាងហោចណាស់មួយសប្ដាហ៍ម្ដង។ ដោយសារហេតុផលទាំងអស់នេះហើយ ទើបជាធម្មតាវាសមស្របជាង ដែលកសាងទំនាក់ទំនងក្នុងការបង្កើតសិស្ស ដោយផ្អែកលើបរិបទរបស់ក្រុមជំនុំ។
លើសពីនេះទៅទៀត ប្រសិនបើមិត្តភក្ដិរបស់លោកអ្នកចូលរួមក្រុមជំនុំមួយដែលមិនមានសុខភាពល្អ នោះលោកអ្នកទំនងជាអាចនឹងបង្កឲ្យមានបញ្ហាដល់ជីវិតខាងឯវិញ្ញាណរបស់ពួកគេ តាមរយៈការបង្កើតសិស្សជាមួយនឹងពួកគេ។ តើការនេះកើតឡើងដោយរបៀបណា? ការជួយគាំពារខាងឯព្រលឹងវិញ្ញាណរបស់លោកអ្នកដល់គាត់អាចនឹងនាំគាត់ ឲ្យបន្តនៅជាប់ក្នុងក្រុមជំនុំមួយ ដែលមិនបង្រៀនស្របតាមព្រះគម្ពីរ។ នេះមិនមែនជាក្បួនច្បាប់អ្វីនោះទេ ប៉ុន្តែប្រហែលជាល្អជាងនេះ បើគ្រាន់តែលើកទឹកចិត្តមិត្តភក្ដិរបស់លោកអ្នកឲ្យចូលរួមក្រុមជំនុំមួយដែលមានសុខភាពល្អ។ គ្រីស្ទបរិស័ទត្រូវការក្រុមជំនុំទាំងមូល មិនមែនគ្រាន់តែបំណែកនៃអវយវៈមួយដូចជាលោកអ្នក ហើយនឹងខ្ញុំនោះទេ។
បទគម្ពីរមានលក្ខណៈរសើបលើបញ្ហាផ្សេងៗទាក់ទងនឹងភេទ ក្នុងការបង្កើតសិស្ស។ ឧទាហរណ៍ សាវ័ក ប៉ុល ប្រាប់លោក ទីតុស ថា «ពួកស្ត្រីចាស់ៗ…ត្រូវខំបង្រៀនសេចក្ដីត្រឹមត្រូវវិញ ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ គេស្រឡាញ់ប្ដី នឹងកូនខ្លួន មានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ នឹងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ» (ទីតុស ២:៣-៥)។
ខ្ញុំបង្រៀនបុរស និងស្ត្រីក្នុងទីសាធារណៈ។ បន្ថែមពីលើនេះ យើងគ្រប់ៗគ្នាមានម្ដាយ និងឪពុក ហើយយើងភាគច្រើនមានបង និងមានប្អូនស្រី ឬមានបង ឬមានប្អូនប្រុស និងក៏ដៃគូជីវិតរបស់យើង ដែលអាចនិយាយថា ការបង្កើតសិស្សជាមួយមនុស្សមានភេទផ្ទុយគ្នា កើតមានឡើងក្នុងក្រុមគ្រួសារយើងទាំងអស់គ្នា។ ហើយក្នុងក្រុមជំនុំ យើងមានមេត្រីភាពជាមួយគ្នា ដោយមានបុរសៗ និងស្ត្រីៗ ព្រមទាំងមានមិត្តភក្ដិ និងក្រុមគ្រួសារផងដែរ។
យ៉ាងណាមិញ នៅពេលចូលមកកាន់ទំនាក់ទំនងដែលបង្កើតសិស្សតាមបែបធម្មតា និងការបង្កើតសិស្សដោយមានគោលបំណង នោះវាជាការដែលមានប្រាជ្ញាជាងសម្រាប់បុរសបង្កើតសិស្សជាមួយនឹងបុរស ហើយស្ត្រីបង្កើតសិស្សជាមួយនឹងស្ត្រីវិញ។ យើងយល់ថា ភេទជាលក្ខណៈមួយដែលព្រះបានប្រទានមក ហើយយើងចង់ប្រព្រឹត្តឲ្យបានត្រឹមត្រូវ និងដោយមានការគោរព។ យើងគួរតែស្រឡាញ់ពួកជំនុំគ្រប់គ្នា ហើយទន្ទឹមគ្នានោះយើងក៏ប្រឹងគេចចេញពីសេចក្ដីស្រឡាញ់ដែលមិនត្រឹមត្រូវទាំងឡាយផងដែរ។
ដូចដែលបទគម្ពីរងាយមានការលើកឡើងអំពីភេទ បទគម្ពីរក៏មានការអាយុផងដែរ។ នៅក្នុងកណ្ឌគម្ពីរ ទីតុស បានលើកឡើងថា ស្ត្រីវ័យក្មេងរៀនពីស្ត្រីដែលចាស់។ នៅកន្លែងផ្សេងទៀតសាវ័ក ប៉ុល បានប្រាប់លោក ធីម៉ូថេ ថាកុំឲ្យអ្នកណាមើលងាយ ដោយព្រោះនៅក្មេងនោះឡើយ។ យ៉ាងណាមិញ នៅក្នុងសំបុត្រនេះដដែលសាវ័ក ប៉ុល បានលើកទឹកចិត្តលោក ធីម៉ូថេ ឲ្យចេះគោរពចាស់ទុំ (១ធីម៉ូថេ ៤:១២; ៥:១)។
ជាទូទៅ លោកអ្នកនឹងបង្កើតសិស្សជាមួយនឹងអ្នកណាដែលមានអាយុតិចជាងខ្លួន។ ដូចមានលើកឡើងផងដែរថា បទគម្ពីរគឺពោរពេញទៅដោយគំរូជាច្រើនដែលយុវជនបង្រៀនទៅកាន់មនុស្សចាស់។ ហើយប្រាកដណាស់ នៅពេលដែលយើងចម្រើនវ័យកាន់តែច្រើន យើងក៏ចង់ចេះបន្ទាបខ្លួន រៀនសូត្រពីអស់អ្នកដែលមានអាយុស្របាលនឹងយើង ហើយសូម្បីតែរៀនសូត្រពីអ្នកដែលក្មេងជាងយើងផងដែរ។ បើមិនដូច្នោះទេ យើងនឹងលែងមានគ្រូទៀតហើយ! សម្រាប់ខ្ញុំវិញ ខ្ញុំយល់ឃើញថា ខ្ញុំរៀនបានច្រើនពីមិត្តភក្តិរបស់ខ្ញុំដែលមានវ័យម្ភៃ និងសាមសិបឆ្នាំ ហើយសូម្បីតែក្នុងវ័យចិតសិប និងប៉ែតសិបឆ្នាំរបស់ពួកគេក៏ដោយ ក៏ខ្ញុំនៅតែរៀនបានពីពួកគេដែរ។
មានកិច្ចការមួយចំនួនបានបង្ហាញឲ្យមើលឃើញពីឫទ្ធានុភាពនៃដំណឹងល្អ ឲ្យបានច្រើនជាងការរួបរួមដែលដំណឹងល្អនាំមក ជាការបែងចែកនៃពិភពលោកីយ៍នេះ។ «តាមរយៈ [ព្រះគ្រីស្ទ]» សូមសង្កេតមើលនៅក្នុងកណ្ឌគម្ពីរ អេភេសូរ «ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍ [សាសន៍យូដា ហើយនិងសាសន៍ដទៃ] មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១» (អេភេសូរ ២:១៨)។ ជញ្ជាំងដែលខណ្ឌចែករវាងសាសន៍យូដា និងសាសន៍ដទៃបានរលំនៅឯឈើឆ្កាង។
ឥឡូវនេះ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់បានបង្ហាញតាមរយៈការរួបរួមនៃក្រុមមនុស្សផ្សេងៗគ្នា (អេភេសូរ ៣:១០)។ ហើយជាការពិតណាស់ ការរួបរួមដែលក្រុមជំនុំបានជួបប្រទះដូចជា ក្រុមមនុស្សដែលមានវប្បធម៌ សេដ្ឋកិច្ច ការអប់រំ និងក្រុមដែលបានបែងចែកដទៃទៀត ទន្ទឹងរង់ចាំថ្ងៃដែល «មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា» ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម ថ្វាយបង្គំព្រះជាម្ចាស់ (វិវរណៈ ៧:៩-១០)។
ដូច្នេះ តើវាមានន័យដូចម្ដេចក្នុងការអនុវត្តជាក់ស្ដែង?
ជាក់ស្ដែង នៅពេលលោកអ្នកស្វែងរកនរណាម្នាក់មកធ្វើជាសិស្ស សម្រាប់ស្ត្រីជាម្ដាយដែលមានវ័យកណ្ដាលគួរចេះរាប់អានគ្នាទៅវិញទៅមកជានិច្ច ហើយគូស្វាមីភរិយាវ័យក្មេងគួរចំណាយពេលជាមួយគ្នាឲ្យបានច្រើន រីឯបុរសនៅលីវដែលមានអាយុ ២០ឆ្នាំស្ដើង គួរតែដើរលេងកម្សាន្ត។ មនុស្សទាំងនេះមានលក្ខណៈស្រដៀងគ្នា ដែលព្រះជាម្ចាស់ប្រើប្រាស់សម្រាប់ការរីកចម្រើនឡើង។
ប៉ុន្តែ លោកអ្នកគួរតែពិចារណាថា តើអ្នកនឹងរៀនបានអ្វីខ្លះពីការចំណាយពេលជាមួយសិស្សនិស្សិត ឬធ្វើការជាមួយក្មេងៗ និងយុវជន ឬជួយនិស្សិតអន្តរជាតិ ដូចជាមកពីប្រទេសអង់គ្លេស ប្រេស៊ីល ឬកូរ៉េ ឬក៏ស្វាមីដែលជាជនជាតិស្បែកសដែលមានវ័យក្មេង គួរតែជួបជាមួយនឹងស្វាមីដែលជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដែលមានវ័យចាស់ជាងជាដើម។
តើព្រះជាម្ចាស់ត្រូវបង្រៀនយើងអំពីទ្រង់ច្រើនប៉ុណ្ណា តាមរយៈមនុស្សផ្សេងៗពីគ្នា! ហើយនឹងអំពីរបៀបដែលដំណឹងល្អត្រូវបានបង្ហាញក្នុងការរួបរួម—មិនត្រឹមតែតាមរយៈការរួបរួមនៃការចូលចិត្តគ្នាប៉ុណ្ណោះទេ ក៏ប៉ុន្តែជាការរួបរួម ដោយការរៀនពីគ្នាទៅវិញទៅមកផងដែរ។
នៅក្នុងកណ្ឌគម្ពីរ សុភាសិត បានប្រាប់ម្ដងហើយម្ដងទៀតអំពីការប្រៀនប្រដៅកូន ហើយថែមទាំង បន្ទោសទៅកាន់មនុស្សល្ងីល្ងើដែលមិនព្រមទទួលយកនូវការស្ដីបន្ទោស ការណែនាំ ការបង្ហាត់បង្រៀន និងការទូន្មានផង។ លើសពីនេះទៅទៀត កណ្ឌគម្ពីរនេះក៏បានប្រាប់យើងទាំងអស់គ្នាថា ព្រះជាម្ចាស់ «ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្ដីយុត្តិធម៌ ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់» (ទំនុកតម្កើង ២៥:៩ និង សុភាសិត ១១:២)។ ដូច្នេះហើយ សាវ័ក ពេត្រុស បានបង្គាប់ថា៖ «ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្ដល់ព្រះគុណដល់ពួករាបសាវិញ» (១ពេត្រុស ៥:៥)។
លោកអ្នកមិនគួរចំណាយពេលវេលាជាមួយមនុស្សដែលមានគំនិតថា លោកអ្នកគ្មានអ្វីបង្រៀនទៅកាន់ពួកគេឡើយ ហើយពួកគេក៏គ្មានអ្វីដែលត្រូវរៀនពីលោកអ្នកដែរ។ ចូរបង្រៀនទៅកាន់អស់អ្នកដែលអាចបង្រៀនបាន។ ហើយព្យាយាមធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សដែលអាចឲ្យគេបង្រៀនបានដែរ។
សូមនឹកចាំពាក្យរបស់សាវ័ក ប៉ុល ដែលនិយាយទៅកាន់លោក ធីម៉ូថេ ថា៖ «ឯអស់ទាំងសេចក្ដីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ» (២ធីម៉ូថេ ២:២)។
យើងចង់បង្កើតសិស្សជាមួយនឹងមនុស្សគ្រប់គ្នា ហើយជាពិសេសទៅទៀតនោះ យើងចង់បង្កើតសិស្សជាមួយនឹងអស់អ្នកដែលអាចបង្កើតសិស្សបន្តពីយើងបានផងដែរ។ យើងនឹងធ្វើកិច្ចការបន្ថែមទៀត ប្រសិនបើវាចាំបាច់ត្រូវតែធ្វើ ប៉ុន្តែយ៉ាងណាមិញពួកយើងពិតជាចង់ធ្វើវាឲ្យកាន់តែច្រើនទ្វេដង។ យើងមិនគ្រាន់តែ ផ្ដល់ឱវាទទៅកាន់អ្នកជំនាន់បន្ទាប់ប៉ុណ្ណោះទេ តែយើងកំពុងតែព្យាយាមឈោងចាប់ដល់មនុស្សគ្រប់ជំនាន់តែម្ដង!
ជាចុងក្រោយ លោកអ្នកជឿ ឬមិនជឿក្ដី ព្រះគម្ពីរបានលើកឡើងទាក់ទងនឹងពេលវេលា និងកាលវិភាគដ៏មមាញឹករបស់យើង។ សាវ័ក ប៉ុល សរសេរថា៖ «ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម» (កាឡាទី ៦:១០)។ លោកអ្នកនឹងឃើញខគម្ពីរមួយចំនួនផ្សេងទៀតដូចទៅនឹងខគម្ពីរមួយនេះដែរគឺ ការត្រាស់ហៅឲ្យយើងប្រើប្រាស់ពេលវេលាឲ្យបានល្អបំផុត (ឧទាហរណ៍ អេភេសូរ ៥:១៦)។
បញ្ហាចុងក្រោយ ដែលខ្ញុំកំពុងតែនិយាយនេះគឺជា បញ្ហានៃប្រាជ្ញា។ ប៉ុន្តែ ជាទូទៅខ្ញុំសូមណែនាំឲ្យស្វែងរកអ្នកដែលមានកាលវិភាគដូចគ្នានឹងលោកអ្នក។ លោកអ្នកក៏ត្រូវតែពិចារណាទាក់ទងទៅនឹងកន្លែងដែលអ្នកគួរតែរស់នៅ ធ្វើការ ហើយនឹងការប្ដេជ្ញាចិត្តចំពោះគ្រួសារ ការងារ ហើយនឹងក្រុមជំនុំផងដែរ។ ជាក់ស្ដែង ព្រះជាម្ចាស់មិនបានត្រាស់ហៅលោកអ្នកឲ្យធ្វើកិច្ចការណាដែលមិនអាចទៅរួចនោះឡើយ។
សរុបមក ជាការពិតណាស់ព្រះជាម្ចាស់បានរៀបចំកិច្ចការល្អសម្រាប់យើងទុកជាមុន ដើម្បីឲ្យយើងរាល់គ្នាប្រព្រឹត្តតាម (អេភេសូរ ២:១០)។ ហើយក៏ដូចជាស្ត្រីសាសន៍សាម៉ារីដែលមានចិត្តល្អអញ្ចឹងដែរ ពេលខ្លះព្រះអង្គដាក់នរណាម្នាក់មកក្នុងជីវិតរបស់យើង ទាំងដែលយើងមិនដែលនឹងគិតថា ចំណាយពេលជាមួយគាត់ផង។ ប្រហែលជាសមាជិកក្រុមជំនុំរបស់លោកអ្នកដែលធ្វើការនៅក្នុងការិយាល័យជាមួយនឹងលោកអ្នក ឬក៏កូនរបស់ពួកគេចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាមួយនឹងកូនរបស់លោកអ្នក។ ប្រហែលជាប្ដី ឬប្រពន្ធរបស់នរណាម្នាក់ដែលបានបែកបាក់គ្នា ហើយភាគីដែលជាជនរងគ្រោះជួបនឹងជនទី៣ដូចជាលោកអ្នក។
អ្វីដែលត្រូវនិយាយគឺ ចូរមានប្រាជ្ញា ហើយគិតពិចារណាអំពីមនុស្សដែលអ្នកនឹងជ្រើសរើសចំណាយពេលជាមួយ ក៏ប៉ុន្តែត្រូវដឹងថា ការផ្គត់ផ្គង់ដែលមកពីព្រះអម្ចាស់ ជួនកាលគ្រប់គ្រងលើផែនការទាំងប៉ុន្មានរបស់យើង។ ចូរសរសើរតម្កើងព្រះជាម្ចាស់ ចូរយើងបន្តពឹងអាងលើទ្រង់!
តើលោកអ្នកចងចាំអំពីសាច់រឿងលោក សុខ និងលោក សីហា ដែរឬទេ? ឧបមាថា កាលវិភាគរបស់លោកអ្នកអនុញ្ញាតឲ្យលោកអ្នកចំណាយពេលវេលាជាមួយតែម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ តើលោកអ្នកនឹងជ្រើសរើសមួយណា? ប្រាកដណាស់ លោកអ្នកគួរតែអធិស្ឋាន ប៉ុន្តែវានឹងមិនចាំបាច់ត្រូវការចម្លើយត្រឹមត្រូវណាមួយនោះទេ ហើយលោកអ្នកក៏មិនគួរមានអារម្មណ៍រអៀសចិត្តដែរ ប្រសិនបើលោកអ្នកមិនអាចចំណាយពេលជាមួយពួកគេទាំងពីរនាក់បាន។ នេះហើយជាមូលហេតុ ដែលយើងមានរូបកាយរបស់ព្រះគ្រីស្ទ។
លោកអ្នកប្រហែលជាជ្រើសរើសចំណាយពេលជាមួយនឹងលោក សុខ ដោយសារតែកាលវិភាគការងាររបស់គាត់ត្រូវគ្នានឹងលោកអ្នក ឬដោយសារគាត់រស់នៅក្បែរអ្នក។ ឬលោកអ្នកប្រហែលជាសម្រេចចិត្តចំណាយពេលជាមួយនឹងលោក សីហា ដោយសារតែគាត់នឹងត្រលប់ទៅទីក្រុងបូគូតា (Bogota) នៃប្រទេស កូឡុំប៊ី វិញនៅក្នុងរដូវក្ដៅក្រោយ ហើយគាត់បង្ហាញអំពីចំណង់ចំណូលចិត្តចង់បង្រៀនអ្នកដទៃទៀត ហើយលោកអ្នកក៏ចង់បង្វឹកបង្វឺនគាត់ ដើម្បីឲ្យគាត់អាចនឹងបង្វឹកបង្វឺនអ្នកដទៃទៀតនៅទីក្រុងបូគូតាដែរ។ មិនថាហេតុផលអ្វីក៏ដោយ ចូរអធិស្ឋានទូលសូមប្រាជ្ញាពីព្រះ ហើយធ្វើវាចុះ។
សរុបមក មិនថាលោកអ្នកមានឆន្ទៈនឹងបង្កើតសិស្សតែម្នាក់ ឬច្រើននាក់ក៏ដោយ សូមប្រាកដថា លោកអ្នកបានរីកចម្រើនខាងឯព្រលឹងវិញ្ញាណជាមុនសិន ហើយបន្ទាប់មក ជួយអ្នកដែលនៅជុំវិញលោកអ្នកឲ្យរីកចម្រើនដែរ។ ចំណុចទាំងពីរនេះគឺសំខាន់ដូចគ្នា ហើយម្នាក់ៗមានចំណែកដល់គ្នាទៅវិញទៅមក។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។