ចូរបម្រើសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ និងសម្រាប់ជាសិរីល្អដល់ព្រះជាម្ចាស់វិញ។

ន្លងទៅថ្មីៗនេះ យើងខ្ញុំទើបតែមានឱកាសក្នុងការអធិប្បាយទៅកាន់ក្រុមជំទង់ៗដែលមកពីក្រុមជំនុំមួយចំនួននៅទីក្រុងយើង។ យើងខ្ញុំបានជ្រើសរើសអធិប្បាយអំពីរបៀបដែលគ្រីស្ទបរិស័ទ (មិនមែនតែក្រុមជំទង់ប៉ុណ្ណោះទេ) អាចពង្រឹង និងធ្វើឲ្យក្រុមជំនុំខ្លួនល្អប្រសើរជាងមុនបាន។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលយើងខ្ញុំបានយកទៅចែកចាយ៖ ចំណុចទាំង៧យ៉ាងដែលក្រុមជំនុំរបស់លោកអ្នកត្រូវការពីលោកអ្នក។
ក្រុមជំនុំរបស់លោកអ្នកក៏ត្រូវការឲ្យលោកអ្នក…
...ចេះបន្ទាបខ្លួន
គ្មានលក្ខណសម្បត្តិណាសំខាន់ជាងការបន្ទាបខ្លួនឡើយ។ ទោះបីជាធម្មតាការចេះបន្ទាបខ្លួនមិនកើតឡើងតែឯងៗចំពោះយើងក៏ដោយ ក៏យើងនៅអាចរៀនចេះបន្ទាបខ្លួនបានដែរ ពីព្រោះការបន្ទាបខ្លួនគឺមិនមែនជាអារម្មណ៍ ឬក៏អាកប្បកិរិយានោះទេ ប៉ុន្តែគឺជាសកម្មភាពទេតើ។ ប្រសិនបើលោកអ្នកចង់រៀនចេះបន្ទាបខ្លួន ដាច់ខាតលោកអ្នកត្រូវតែមានសកម្មភាពដែលបង្ហាញថាលោកអ្នកបន្ទាបខ្លួន។ ខាងក្រោមនេះគឺជាគន្លឹះ៣យ៉ាងនៃការបន្ទាបខ្លួន៖
...ចេះឲ្យអាទិភាពលើក្រុមជំនុំ
រាល់ក្រុមជំនុំសុទ្ធតែមានសមាជិកមួយចំនួនដែលមិនឲ្យអាទិភាពចម្បងទៅលើការជួបជុំគ្នាជាសាធារណៈ។ សមាជិកទាំងនោះគឺជាបុគ្គលដែលគ្រាន់តែទៅចូលរួមថ្វាយបង្គំតែពេលណាដែលសមស្របនឹងពេលវេលារបស់ពួកគាត់ ហើយពួកគាត់ក៏នឹងតែងតែលើកយកលេសផ្សេងៗ ដើម្បីយកមកប្រើប្រាស់ក្នុងការគេចវេះទៅព្រះវិហារ ឬចូលរួមថ្វាយបង្គំនៅថ្ងៃអាទិត្យ។ រាល់ក្រុមជំនុំពិតជាត្រូវការយ៉ាងខ្លាំងក្នុងការមានសមាជិកដែលឲ្យអាទិភាពចម្បងទៅលើការជួបជុំគ្នាជាសាធារណៈ។ ថ្ងៃនេះគឺជាថ្ងៃដែលលោកអ្នកគួរចាប់ផ្ដើមឲ្យតម្លៃលើសារសំខាន់នៃការចូលរួមក្រុមជំនុំក្នុងជីវិតរបស់លោកអ្នក។
សូមអនុញ្ញាតឲ្យយើងខ្ញុំលើកជូននូវហេតុផល២យ៉ាង៖
Score 3
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
...ចេះថ្វាយមួយថ្ងៃទៅកាន់ព្រះជាម្ចាស់
ចូរពិចារណាគិតញែកទុកថ្ងៃពេញទាំងមូលណាមួយក្នុងមួយអាទិត្យ ហើយថ្វាយថ្ងៃនោះដល់ព្រះអម្ចាស់ក្នុងរបៀបមួយដ៏ពិសេសចុះ។ យើងជឿថាព្រះគ្រីស្ទបានបំពេញសម្រេចក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់រួចទៅហើយ ទោះបើនៅមានគ្រីស្ទបរិស័ទមួយចំនួនមិនឯកភាពគ្នាថា តើការនោះមានន័យយ៉ាងដូចម្តេចក៏ដោយ។ ប៉ុន្តែ ទោះបីលោកអ្នកជឿថា បញ្ញត្តិនៃថ្ងៃសប្ប័ទមិនមានឥទ្ធិពលនៅលើយើងតទៅទៀតក៏ដោយ ក៏នៅមានតម្លៃក្នុងការរៀនពីថ្ងៃឈប់សម្រាកមួយនេះផងដែរ។
ថ្ងៃអាទិត្យនឹងមានការប្រែប្រួលទាំងស្រុង នៅពេលដែលលោកអ្នកញែកថ្ងៃទាំងមូលនោះថ្វាយដល់ព្រះអម្ចាស់ និងរាស្ត្ររបស់ទ្រង់។ ប៉ុន្តែ នេះមិនមែនថា លោកអ្នកចាំបាច់ត្រូវសម្រេចចិត្តថាចូលរួមរៀន ឬក៏មិនរៀនថ្នាក់ណាមួយ ឬក៏ចូលមានចំណែកក្រុមណាមួយដែលជួបជុំគ្នានៅថ្ងៃអាទិត្យពេលល្ងាចឡើយ។ លោកអ្នកមិនចាំបាច់មិនទៅក្រុមជំនុំ ដោយសារពេលនោះគឺជាពេលដែលលោកអ្នកត្រូវសិក្សាមេរៀនត្រៀមប្រលងនោះទេ។ លោកអ្នកក៏មិនចាំបាច់ចាកចេញពីព្រះវិហារមុនចប់កម្មវិធី ដោយសារលោកអ្នកចង់ទៅឲ្យទាន់មើលការប្រកួតបាល់ដែរ។ តែផ្ទុយទៅវិញ លោកអ្នកកំពុងតែលះបង់ចោលនូវសេចក្តីខ្វល់ខ្វាយនៃជីវិតនេះ—ទោះបីមានរួមទាំងក្ដីអំណរមួយចំនួនក្នុងជីវិតក៏ដោយ—ដើម្បីញែកមួយថ្ងៃពេញទុកសម្រាប់ការថ្វាយបង្គំ ការប្រកបគ្នា និងការបម្រើអ្នកដទៃ។
...ចេះរស់នៅបែបជាគ្រីស្ទបរិស័ទពេញមួយអាទិត្យ
វាជាការងាយស្រួលទេក្នុងការធ្វើជាគ្រីស្ទបរិស័ទនៅឯក្រុមជំនុំ ប៉ុន្តែបន្ទាប់មកលោកអ្នកត្រូវត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែ បន្ទាប់មកលោកអ្នកទៅធ្វើការ។ ប៉ុន្តែ បន្ទាប់មកលោកអ្នកទៅសាលារៀន។ ហើយលោកអ្នកក៏នឹងស្ថិតនៅក្នុងចំណោមមនុស្សដែលប្រព្រឹត្តដោយមិនចេះកោតខ្លាចព្រះជាម្ចាស់ ហើយលើសពីនោះទៅទៀតលោកអ្នកក៏នៅតែឯកឯងជាមួយគំនិត និងបំណងប្រាថ្នារបស់ខ្លួន។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ក្រុមជំនុំរបស់លោកអ្នកនៅត្រូវការឲ្យលោកអ្នករស់នៅបែបជាគ្រីស្ទបរិស័ទពេញមួយសប្តាហ៍ដែរ។
ពួកយើងម្នាក់ៗប្រឈមនឹងទុក្ខលំបាក និងការល្បងលខុសៗគ្នា។ ប៉ុន្តែ គន្លឹះមួយនៃការរស់នៅបែបជាគ្រីស្ទបរិស័ទឲ្យពេញមួយសប្តាហ៍គឺ ការចំណាយពេលក្នុងព្រះបន្ទូល និងអធិស្ឋានជាប្រចាំថ្ងៃ។ ចូរផ្ដល់អាទិភាពលើការនេះមិនថាលោកអ្នករវល់ខ្លាំងប៉ុណ្ណា ឬក៏ថាជីវិតរបស់លោកអ្នកហាក់បីដូចជារវល់ចង់ឆ្កួតប៉ុណ្ណាក៏ដោយ។ ចូរបង្កើតការនេះឲ្យក្លាយទៅជាទម្លាប់មិនថាលោកអ្នកបានប្រព្រឹត្តអំពើបាបខ្លាំងធំប៉ុណ្ណាក៏ដោយ ឬក៏ថាលោកអ្នកមិនមានអារម្មណ៍សោះក្នុងការចំណាយពេលជាមួយព្រះដែរ។ ចូរអធិស្ឋានពីមួយថ្ងៃទៅមួយថ្ងៃ មិនមែនគ្រាន់តែសម្រាប់លោកអ្នកផ្ទាល់ ប៉ុន្តែសម្រាប់ក្រុមជំនុំរបស់លោកអ្នកផង។ ចូរយកបញ្ជីឈ្មោះសមាជិកក្រុមជំនុំ ហើយអធិស្ឋានសម្រាប់ពួកគាត់ចាប់ពីអក្សរ «ក» ទៅអក្សរ «អ» ហើយបន្ទាប់មកចាប់ផ្ដើមសារជាថ្មីម្តងទៀតចុះ។ ចូរញែកការចំណាយពេលជាមួយនឹងព្រះជាម្ចាស់របស់លោកអ្នកទុកជាអ្វីដែលអ្នកធ្វើ មិនមែនគ្រាន់តែសម្រាប់ជាប្រយោជន៍របស់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃផង។
...ចេះរាប់អានអស់អ្នកដែលមិនមានលក្ខណៈដូចលោកអ្នក
ក្រុមជំនុំគឺជាសហគមន៍ដែលគ្មានការស្ម័គ្រចិត្ត ដែលនេះមានន័យថា យើងមិនបានជ្រើសរើសយកបុគ្គលណាមកធ្វើជាសមាជិកនោះទេ ប៉ុន្តែព្រះជាម្ចាស់ទេតើដែលជាអង្គជ្រើសរើស។ អញ្ចឹងហើយបានជាអ្វីដែលយើងត្រូវធ្វើនោះគឺរៀនរស់នៅជាមួយនឹងពួកគាត់ ហើយរៀនស្រឡាញ់ពួកគាត់ ទោះបើពួកគាត់មានលក្ខណៈខុសប្លែកពីយើងយ៉ាងណាក៏ដោយ។ «ដ្បិតដែលយើងរាល់គ្នាមានអវយវៈជាច្រើនរួមគ្នាជារូបកាយតែមួយ តែអវយវៈទាំងនោះមានការងារផ្សេងៗពីគ្នាជាយ៉ាងណា នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ» (រ៉ូម ១២:៤-៥)។ ប្រសិនបើក្រុមជំនុំរបស់លោកអ្នកបែងចែកឲ្យពួកជំទង់ចំណាយពេលតែជាមួយនឹងពួកជំទង់ ហើយអ្នកចាស់ៗចំណាយពេលតែជាមួយនឹងអ្នកចាស់ៗ ឬក៏ថាប្រសិនបើអស់អ្នកណាដែលនិយាយភាសាតាមតំបន់ចំណាយពេលតែជាមួយនឹងអស់អ្នកណាដែលនិយាយភាសាតាមតំបន់ ហើយឲ្យអស់អ្នកណាដែលមិនមែនជាអ្នកនិយាយភាសាតាមតំបន់ចំណាយពេលតែជាមួយនឹងអស់អ្នកណាដែលមិននិយាយភាសាតាមតំបន់ ការនោះនឹងបន្ទាបបន្ថោកដំណឹងល្អជាមិនខាន គឺថាដំណឹងល្អមិនធំគ្រប់គ្រាន់ល្មម ឬក៏មិនមានអំណាចចេស្ដាគ្រប់គ្រាន់ក្នុងការធ្វើឲ្យមនុស្សយើងចេះស្រឡាញ់គ្នាទៅវិញទៅមក ទោះបើពួកគាត់មានលក្ខណៈខុសៗគ្នាប៉ុណ្ណាក៏ដោយ។
ដូច្នេះ ចូរប្ដេជ្ញាចិត្តព្យាយាមរាប់អានអស់អ្នកណាដែលមិនមានលក្ខណៈដូចលោកអ្នកចុះ។ មិនគួរឲ្យមានហេតុផលដែលបណ្ដាលឲ្យលោកអ្នកលើកឡើងថា ខ្លួនមិនមានមិត្តភក្ដិសម្លាញ់ ឬក៏មិនមានទំនាក់ទំនងដ៏ស្អិតល្មួតជាមួយនឹងអស់អ្នកណាដែលមានលក្ខណៈខុសស្រឡះពីលោកអ្នកបានទេ។
...ចេះមានចិត្តសប្បុរស
លុយកាក់បើកសម្ដែងពីដួងចិត្តរបស់មនុស្សច្បាស់ជាងអ្វីៗផ្សេងទៀត។ លុយមានរបៀបដ៏អស្ចារ្យណាស់ក្នុងការបើកសម្ដែងថា តើលោកអ្នកពិតជាមានជំនឿលើអ្វី ឬក៏ថាតើលោកអ្នកពិតជាឲ្យតម្លៃលើអ្វី។ មិនថាលោកអ្នកជានរណាក៏ដោយ ឬក៏ថាជីវិតលោកអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏មិនមានអ្វីល្អប្រសើរជាងឥឡូវនេះក្នុងការរៀនឲ្យចេះមានចិត្តសប្បុរសជាមួយនឹងលុយកាក់របស់ខ្លួនដែរ។ នេះគឺជាអ្វីដែលព្រះគម្ពីរបានលើកឡើង៖ «ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ» (២កូរិនថូស ៩:៧)។ ដាច់ខាត! លោកអ្នកត្រូវតែថ្វាយ ហើយដាច់ខាតលោកអ្នកក៏ត្រូវតែរៀនថ្វាយដោយមានអំណរផងដែរ។
ខាងក្រោមនេះគឺជាគន្លឹះ២យ៉ាង៖
...ចេះធ្វើជាសមាជិកដ៏ល្អក្នុងក្រុមជំនុំ
ចូរធ្វើឲ្យខ្លួនក្លាយជាសមាជិកដ៏មានតម្លៃម្នាក់ក្នុងក្រុមជំនុំរបស់លោកអ្នក ហើយចូរធ្វើការនោះឡើងតាមរយៈការបម្រើអ្នកដទៃទៀតចុះ។ យើងខ្ញុំចូលចិត្តអានអំពីសាច់រឿងរបស់ស្ត្រីម្នាក់ឈ្មោះ តេប៊ីថា (ស្រាយថា «នាងក្ដាន់») ដែលជាស្ត្រីដែលសាវ័ក ពេត្រុស បានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហើយគេបានពណ៌នាអំពីគាត់ដូចតទៅ៖ «នាងនោះបានធ្វើគុណ ហើយដាក់ទានជាច្រើន» (កិច្ចការ ៩:៣៦)។ «ពេត្រុសក៏ក្រោកឡើងទៅជាមួយ កាលបានដល់ហើយ នោះគេនាំគាត់ទៅឯបន្ទប់ខាងលើនោះ ហើយពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រមទាំងបង្ហាញអាវ នឹងសំលៀកបំពាក់ទាំងប៉ុន្មាន ដែល តេប៊ីថា បានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ» (កិច្ចការ ៩:៣៩)។ នាង ក្ដាន់ គឺជាសមាជិកដ៏ល្អម្នាក់ក្នុងក្រុមជំនុំ។ គាត់បានស្រឡាញ់មនុស្សម្នាខ្លាំងណាស់ ហើយក៏បានបម្រើពួកគេយ៉ាងខ្លាំងផងដែរ ដូច្នេះហើយបានជាពេលដែលគាត់ស្លាប់ សហគមន៍ទាំងមូលបានរួមគ្នាកាន់ទុក្ខសម្រាប់គាត់។
តើការនេះអាចក្លាយជារឿងរបស់លោកអ្នកបានដែរឬទេ? តើមនុស្សម្នានៅក្នុងក្រុមជំនុំរបស់លោកអ្នកនឹងយំក្រសោប ខណៈពេលដែលពួកគេនឹកចាំអំពីអំពើល្អៗ ដែលលោកអ្នកបានប្រព្រឹត្តទៅកាន់ពួកគាត់ដែរឬទេ? ចូរស្វែងរកអ្វីដែលលោកអ្នកអាចធ្វើបាន ដើម្បីបម្រើក្រុមជំនុំរបស់លោកអ្នក ហើយចូរបម្រើ ឥតឈប់ឈរដោយគ្មានលេស ដោយមិនចាំបាច់មានគេលើកសរសើ ឬក៏ផ្ដល់កិត្តិយសឲ្យ។ ចូរបម្រើសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ និងសម្រាប់ជាសិរីល្អដល់ព្រះជាម្ចាស់វិញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។