សូមឲ្យសេចក្តីសុខសាន្តរបស់ព្រះគង់នៅជាមួយបង!



នេះជាបទពិសោធន៍ពិតៗរបស់ខ្ញុំ ឲ្យតែថ្ងៃអាទិត្យមកដល់ គឺថាខ្ញុំតែងតែមានអារម្មណ៍មួម៉ៅនឹងភាពយឺតយ៉ាវចំពោះអ្នកផ្សេងៗដែលត្រូវទៅជាមួយខ្ញុំ ហើយខឹងនឹងអ្នកដែលជិះឡាន ម៉ូតូដែលបើកមិនគោរពច្បាប់បើកបរ។ ហើយពេលមកដល់ព្រះវិហារខ្ញុំច្រើនតែនិយាយពាក្យផ្អែមជាមួយក្រុមជំនុំ។
តែឯអណ្ដាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិសដែលនាំឲ្យស្លាប់។ ដោយសារអណ្ដាត នោះយើងសរសើរដំកើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្ដាសាដល់មនុស្ស ដែលកើតមកតាមរូបអង្គព្រះផង មានទាំងពាក្យសរសើរ នឹងពាក្យប្រទេចផ្ដាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ (យ៉ាកុប ៣:៨-១០)
តើរន្ធទឹកតែ១នឹងអាចចេញជាទឹកសាប ហើយភ្លាវផងបានឬទេ បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរបង្កើតផ្លែជាល្វាបានឬទេ ដូច្នេះ គ្មានរន្ធទឹកណាចេញទឹក ជាប្រៃផងសាបផងបានឡើយ។ (យ៉ាកុប ៣:១១-១២)
Score 1
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។

«កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់យើងនឹងច្រូតបានហើយ»។ (កាឡាទី ៦: ៩)