«យើងត្រូវទទួលស្គាល់នូវរាល់គ្រប់ព្រះបន្ទូលទាំងអស់នៅក្នុងគម្ពីរ មិនត្រូវស្រឡាញ់មួយចំនួន ហើយបោះបង់មួយចំនួនដែលលោកអ្នកគិតថា មិនសូវជាល្អចំពោះអារម្មណ៏របស់ខ្លួន ទាក់ទង់និងអ្នកលោកអ្នកចង់ ឬមិនចង់ធ្វើ ពីព្រោះគ្រប់ព្រះបន្ទូលគឹ ជាព្រះវិញ្ញាណបណ្តាលឲ្យតែងទេ»។


ដាច់ខាត យើងត្រូវតែទទួលជឿនូវរាល់ចំណុចអំពីព្រះយេស៊ូវទាំងស្រុង បើមិនដូច្នោះទេ យើងត្រូវតែបដិសេធទ្រង់ទាំងស្រុង ពោលគឺយើងមិនអាចគ្រាន់តែជ្រើសរើសជឿនេះជឿនោះអំពីទ្រង់តាមតែចិត្តរបស់យើងបានទេ។ បើថាជឿ ជឿឲ្យស៊ុប កុំជឿលំៗ បើដូច្នោះកុំជឿហ្មងទៅ។
តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ (ម៉ាថាយ ១០:៣៣)។
អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្ដៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្ដៅក្ដី។ ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗប៉ុណ្ណោះ គឺមិនមែនត្រជាក់ក៏មិនក្ដៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ (វិវរណៈ ៣:១៥-១៦)។
Score 2
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។

«កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់យើងនឹងច្រូតបានហើយ»។ (កាឡាទី ៦: ៩)