ការអធិស្ឋាននៅទីសាធារណៈ
ការអធិស្ឋានសម្រាប់គ្នាទៅវិញទៅមកគឺជាការដើរតាមយ៉ាងជិតដិត ក្នុងគំរូ និងការបង្គាប់នៃអត្ថបទព្រះគម្ពីរ...
ប្រភេទអត្ថបទ
ការអធិស្ឋានសម្រាប់គ្នាទៅវិញទៅមកគឺជាការដើរតាមយ៉ាងជិតដិត ក្នុងគំរូ និងការបង្គាប់នៃអត្ថបទព្រះគម្ពីរ...
នៅក្នុងពិភពលោកសព្វថ្ងៃនេះ វាងាយស្រួលក្នុងការក្លាយជាមនុស្សដែលរំភើបចិត្តចំពោះអំពើបាបនៃការនិយាយដើមគេ។ ក្នុងអត្ថបទនេះ លោក Albert Kilgore បានរៀបរាប់អំពីការថ្កោលទោសយ៉ាងច្បាស់ពីក្នុងព្រះគម្ពីរអំពីការនិយាយដើមគេ ហើយបានចែកចាយការអនុវត្តន៍ជាក់ស្ដែងដែលគ្រីស្ទបរិស័ទអាចឆ្លើយតបទៅកាន់រឿងទាំងនោះ...
ហើយនៅពេលក្រោយ បើមាននរណាម្នាក់សួរថា តើអ្នកពិតជាអាចយល់ព្រះគម្ពីរបានឬក៏អត់ នោះសូមសួរពួកគេនូវសំណួរដ៏សាមញ្ញនេះវិញថា៖ តើព្រះជាម្ចាស់ទ្រង់ល្អដែរឬទេ? ប្រសិនបើព្រះជាម្ចាស់ទ្រង់ល្អមែន នោះមានន័យថា ព្រះបន្ទូលទ្រង់មុខជាច្បាស់លាស់ហើយ...
ក្នុងការចងចាំអំពីថ្ងៃសុក្រដ៏វិសុទ្ធ ចូរពិចារណាអំពីទិដ្ឋភាពបួនយ៉ាងនៃការសុគតរបស់ព្រះយេស៊ូវ នៅក្នុងខគម្ពីរនេះ...
«ជម្រាបសួរលោកគ្រូ ប្រសិនបើខ្ញុំមិនធ្លាប់ដែលអានព្រះគម្ពីរតែម្នាក់ឯងសោះ តើខ្ញុំគួរចាប់ផ្ដើមអាននៅក្នុងកណ្ឌមួយណា?» ខ្ញុំចង់និយាយលេងជាមួយនឹងអ្នកសួរសំណួរនេះខ្លាំងណាស់។ ដូច្នេះ ខ្ញុំសង្ឃឹមថា គាត់កំពុងតែអាន ឬក៏ស្ដាប់ការឆ្លើយតបនេះ។ តោះ! ចូរយើងចាប់ផ្ដើមពីចំណុចសូន្យ ដោយពិនិត្យមើលរូបភាពធំសិន ដែលការធ្វើដូចនោះនឹងជួយឲ្យងាយយល់ចម្លើយដ៏សាមញ្ញរបស់ខ្ញុំ។ ព្រះគម្ពីរគឺជា. . .
«តើលោកគ្រូគិតថា វាជារឿងសំខាន់ដែរឬទេដែលកូនៗត្រូវទទួលបានការយល់ស្របពីឪពុកម្ដាយខ្លួនសម្រាប់ជម្រើសដៃគូរជីវិតអាពាហ៍ពិពាហ៍?» បាទ! សំខាន់ ប៉ុន្តែមិនចាំបាច់ទាំងស្រុងនោះទេ។
សម្រាប់ការឆ្លើយទៅកាន់សំណួរមួយនេះ គឺអាស្រ័យលើថា តើយើងកំពុងតែនិយាយអំពីអ្វីដែលលោក ភារម្យ បានហៅថា ការប្រដៅទូន្មានក្រុមជំនុំជាផ្លូវការ ឬការប្រដៅទូន្មានក្រុមជំនុំក្រៅផ្លូវការ។ ការប្រដៅទូន្មានក្រុមជំនុំក្រៅផ្លូវការ គឺទាក់ទងនឹងការប្រឈមមុខជាលក្ខណៈឯកជន ចំណែកឯការប្រដៅទូន្មានក្រុមជំនុំជាផ្លូវការ គឺទាក់ទងនឹងដំណើរជាទូទៅរបស់ក្រុមជំនុំ។
យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ យើងធ្វើការ ពីព្រោះទ្រង់ធ្វើការនៅក្នុងយើង។ យើងអាចធ្វើឲ្យការរស់ឡើងវិញ និងការស្គាល់ព្រះគ្រីស្ទក្លាយជាកម្មសិទ្ធរបស់យើងផ្ទាល់បាន ពីព្រោះទ្រង់បានធ្វើឲ្យយើងក្លាយជាកម្មសិទ្ធិរបស់ទ្រង់រួចហើយ។
ដូច្នេះ អ្នកជឿមិនគួរប្រព្រឹត្តហាក់បីដូចជាថា ការមាននូវទ្រព្យសម្បត្តិគឺជាគន្លឹះទៅកាន់ជីវិតដ៏ល្អប្រសើរនោះឡើយ ដោយសារវាមិនមែនដូច្នោះទេ។ ជីវិតដ៏ល្អប្រសើរគឺស្ថិតនៅក្នុងការចេះមានចិត្តស្កប់ស្កល់ដោយកោតខ្លាចព្រះ មិនមែនស្ថិតទៅលើការកាន់តែមានរបស់របរ និងទ្រព្យសម្បត្តិច្រើនទៀតនោះទេ...
ការដាក់វិន័យក្នុងក្រុមជំនុំ គឺជាសកម្មភាពរបស់ក្រុមជំនុំក្នុងការប្រឈមមុខនឹងអំពើបាបរបស់សមាជិកណាម្នាក់ ហើយត្រូវហៅពួកគេមកជួប ដើម្បីឲ្យមានការប្រែចិត្ត ប្រសិនបើ អ្នកនោះមិនប្រែចិត្តទេ នោះនឹងឈានទៅដល់ការដកអ្នកនោះចេញដោយអះអាងថា មិនមែនជាសមាជិកភាពគ្រីស្ទបរិស័ទនៅក្នុងក្រុមជំនុំ និងមិនអនុញ្ញាតឲ្យចូលរួមក្នុងពិធីលៀងព្រះអម្ចាស់ទេ ដោយព្រោះអ្នកនោះ មានអំពើបាបធ្ងន់ធ្ងរ ដោយមិនបានប្រែចិត្តចេញ។
ព្រះយេហូវ៉ាបានបង្គាប់ឲ្យហោរា ហូសេ រៀបការជាមួយ «ស្រីសំផឹង [zenunim]» (១:២)។ ពាក្យនេះនៅក្នុងភាសាហេព្រើរចង្អុលបង្ហាញពីអាកប្បកិរិយាផ្លូវភេទខុសច្បាប់។ លោក ម៉ូសេ បានប្រើពាក្យនេះនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣៨:២៤...
សូមជ្រើសរើសប្រើប្រាស់ការបកប្រែណាមួយដែលលោកអ្នកគិតថា ព្រះជាម្ចាស់បានប្រើប្រាស់ក្នុងការនាំឲ្យលោកម្នាក់ឮព្រះសូរសៀងរបស់ទ្រង់ ដោយមានពេញទៅដោយអំណាចព្រះចេស្ដា និងងាយយល់ចុះ។ ហើយសូមកុំព្យាយាមបន្ទាបបន្ថោកការបកប្រែមួយទៀត ដែលលោកអ្នកមិនប្រើប្រាស់។ សូមកុំចំណាយពេលក្នុងការបង្កឲ្យមានជម្លោះ ប៉ុន្តែផ្ទុយទៅវិញ សូមចំណាយពេលអានព្រះគម្ពីរ ទន្ទេញព្រះគម្ពីរឲ្យចាំមាត់ និងសិក្សាព្រះគម្ពីរពីមួយថ្ងៃទៅមួយថ្ងៃដោយខ្លួនឯងផ្ទាល់វិញ។ ហើយសូមប្រើប្រាស់ការបកប្រែនានាបែបជាសេចក្ដីអត្ថាធិប្បាយ ដើម្បីចម្រើនការយល់ដឹងរបស់លោកអ្នកវិញ តាមរយៈការផ្ទៀងផ្ទាត់ខគម្ពីរដែលលោកអ្នកកំពុងតែអាន ក្នុងការបកប្រែដែលលោកអ្នកបានជ្រើសរើសប្រើប្រាស់ជាគោល។