តើយើងអាចរកបានអត្ថន័យនៅក្នុងដំណើរនៃសាច់រឿងណាមួយបានយ៉ាងដូចម្ដេច?
មិនថាយើងកំពុងតែអានសំបុត្ររបស់សាវ័ក ប៉ុល ដែលមានការវែកញែកយ៉ាងច្បាស់លាស់ ឬក៏ថាយើងកំពុងតែអានដំណើរនៃសាច់រឿងដែលមាន១៤ជំពូកក៏ដោយ ក៏យើងត្រូវតែព្យាយាមស្វែងរកនូវគោលបំណងដែលអ្នកនិពន្ធចង់ប្រាប់មកកាន់យើងដែរ។ ហើយយើងស្វែងរកតម្រុយដូចនោះដែលគាត់បានលើកឡើងសម្រាប់យើង មិនថានៅក្នុងសំបុត្របែបសេចក្ដីអធិប្បាយតាមព្រះបន្ទូល ឬក៏ក្នុងដំណើររឿងនៃសាច់រឿងណាមួយឡើយ គឺដើម្បីឲ្យចំណុចទាំងនោះជួយឲ្យយើងឃើញគោលបំណងរបស់អ្នកនិពន្ធ។












