ចំពោះលោកអ្នក តើព្រះយេស៊ូវជានរណា?
មានចម្លើយខុសៗគ្នាជាច្រើនលើសំណួរនេះដូចជាធ្លាប់មានមនុស្សជាច្រើននាក់បានដើរលើផែនដីនេះផងដែរ។ សូម្បីតែក្នុងអំឡុងពេលនៃព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដីនេះ ព្រះវត្តមានរបស់ព្រះគ្រីស្ទគឺជាចំណុចវែកញែកដែលគួរឲ្យកត់សម្គាល់មួយដែរ។ អ្នកខ្លះបានលើកឡើងថាព្រះយេស៊ូវគឺជាព្រះ។ អ្នកខ្លះទៀតបានលើកឡើងថា ព្រះយេស៊ូវត្រូវបានអារក្សចូល។ អ្នកខ្លះថា ព្រះយេស៊ូវគឺជាគ្រូបង្រៀនដ៏ល្អម្នាក់។ ហើយខ្លះទៀតបានហៅព្រះអង្គថា ជាមនុស្សកុហក។ ខ្លះថាព្រះអង្គឆ្លាតវាងវៃ ហើយខ្លះទៀតថាព្រះអង្គជាមនុស្សឆ្កួត។ ខ្លះបានរាប់ព្រះអង្គថាជាហោរាម្នាក់។ ហើយខ្លះទៀតថា ព្រះអង្គជាអ្នកជេរប្រមាថដែលមិនដឹងខ្យល់។ ដូច្នេះ តើព្រះយេស៊ូវជានរណា?








