ស្លាក
ដូច្នេះ ចូរយកគំរូតាមសាវ័ក ប៉ុល ចុះ។ ចូរស្គាល់ខ្លួនយើង ស្គាល់បេសកកម្មធំបំផុតរបស់យើង។ ហើយក៏កុំឲ្យភ័យខ្លាចនឹងវិញ្ញាណអាក្រក់ ដ្បិតយើងជាកូនព្រះ ជាសាសន៍ស្ថានសួគ៌ ជាទូតរបស់ព្រះគ្រីស្ទ ហើយយើងមិនមែនជារបស់លោកីយ៍នេះទេ។
នៅពេលយើងសម្លឹងមើលទៅលើការធ្វើការបង្កើតសិស្សដល់ពួកកូនៗវ័យជំទង់របស់យើងនៅផ្ទះ យើងមានអារម្មណ៍ថា យើងមិនពូកែគ្រប់គ្រាន់ក្នុងការពន្យល់ព្រះបន្ទូលក្នុងរបៀបនេះទេ ហើយបារម្ភថា យើងមានចំណុចខ្វះខាតទាក់ទងលើចំណុចនេះ ឬយ៉ាប់ជាងនេះទៀត យើងអាចនឹងបង្រៀនពួកគេមិនបានត្រឹមត្រូវក៏ថាបាន។ ក្នុងការបង្ហាត់បង្រៀនដល់កុមារៗ តើលោកគ្រូណែនាំឲ្យប្រើប្រាស់វិធីសាស្ត្រដូចគ្នា ដែលលោកគ្រូបានធ្វើដូចនៅក្នុងថ្នាក់វិភាគបទគម្ពីរដែរឬទេ? ឬក៏លោកគ្រូណែនាំឲ្យប្រើវិធីសាស្ត្រផ្សេងទៀតក្រៅពីនេះ? តើឪពុកម្ដាយរបស់ក្មេងៗវ័យជំទង់ អាចបង្ហាត់បង្រៀនដល់កូនៗរបស់ពួកគេដោយរបៀបណា ដើម្បីឲ្យដូចជាអ្វីដែលបានបង្រៀននៅថ្នាក់វិភាគលើបទគម្ពីរ»?
នាងខ្ញុំបានសួរគ្រូគង្វាលម្នាក់ក្នុងចំណោមគ្រូគង្វាលទាំងនោះអំពីការនេះ គាត់និយាយថាពួកគេមិនបានកំពុងបង្រៀនអ្វីផ្ទុយព្រះគម្ពីរនោះទេ ពួកគាត់គ្រាន់តែសម្រេចចិត្តថា មិននិយាយចំៗអំពីអំពើបាបតែប៉ុណ្ណោះ។ ពួកគាត់ចង់ផ្ដោតទៅលើសេចក្ដីស្រឡាញ់នៃព្រះយេស៊ូវ និងការទទួលយកមនុស្សមានបាប។ ជាដំបូង ពេលស្ដាប់ទៅមិនអីទេសម្រាប់ខ្ញុំ វាគ្រាន់តែជាការប្រឹងប្រែងទាក់ទាញមនុស្សជាច្រើនឲ្យចូលមកក្រុមជំនុំ។ ទន្ទឹមគ្នានេះដែរ ពួកគាត់មិនបានត្រេកអរនឹងការប្រែចិត្ត និងការស្ដាប់បង្គាប់ទេ។ តើលោកគ្រូគិតយ៉ាងម៉េចអំពីពួកជំនុំដែលមិនបានអធិប្បាយទាស់ប្រឆាំងនឹងអំពើបាបជាក់លាក់ណាមួយ?»
កណ្ឌគម្ពីរម៉ាថាយជំពូក១៨ ប្រាប់ពីរបៀបនៅក្នុងការដើរតាមជំហានទាំងឡាយនោះ។ ជំហានទាំងបួននៃការដាក់វិន័យបានបង្កើតឡើង ដើម្បីរក្សាក្រុមជំនុំដ៏បរិសុទ្ធ និងគ្មានស្នាមប្រលាក់ ខណៈដែលការទាំងនោះមិនបានប្រែចិត្តត្រឡប់ទៅកាន់ព្រះយេស៊ូវវិញ។
តើគ្រីស្ទបរិស័ទអាចដឹងដោយរបៀបណា ថាបទបញ្ញត្តិរបស់ព្រះគម្ពីរសញ្ញាចាស់ណាមួយដែលយើងត្រូវនៅអនុវត្តតាម? លោកគ្រូគង្វាល ចន បានពន្យល់នូវវិធីប្រាំយ៉ាង ដែលព្រះយេស៊ូវជួយនាំយើងរាល់គ្នាចូលទៅកាន់ព្រះគម្ពីរសញ្ញាចាស់។
សំណួរដ៏ពេញនិយមបំផុតដែលបានសួរនៅហ្គូហ្គល (Google) ក្នុងបរិបទជាភាសាអង់គ្លេសគឺ៖ «តើសេចក្ដីស្រឡាញ់ជាអ្វី?» តើលោកគ្រូគិតថា ហេតុអ្វីបានជាមានមនុស្សជាច្រើនកំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង ដើម្បីឲ្យបានយល់ពីអត្ថន័យនៃសេចក្ដីស្រឡាញ់? ហើយតើលោកគ្រូអាចកំណត់អត្ថន័យរបស់វាដោយរបៀបណា?
ជាការពិតណាស់ យើងចង់ធ្វើបែបនេះ ហើយវាគឺជាលំនាំដែលយើងឃើញនៅពាសពេញព្រះគម្ពីរសញ្ញាថ្មីទាំងមូលតែម្ដង ជាពិសេសនៅក្នុងកណ្ឌគម្ពីរ កិច្ចការ (២:៣៨; ៣:៦; ៣:១៦; ៤:១០, ១៨; ៥:៤០-៤១; ៨:១២; ៩:២៧; ១០:៤៨; ១៦:១៨; ១៩:១៣; ២៦:៩) និងនៅក្នុងកណ្ឌគម្ពីរ សំបុត្រសាវ័ក ប៉ុល (១កូរិនថូស ១:២; ភីលីព ២:១០)។ ក្នុងការសួរក្នុងរបៀបមួយផ្សេងទៀត៖ តើហេតុអ្វីបានមានអំណាចក្នុងព្រះនាមព្រះគ្រីស្ទច្រើនជាង ការនិយាយថា មានអំណាចក្នុងអង្គព្រះយេស៊ូវ?»
ប្រសិនបើលោកអ្នកជាគ្រីស្ទបរិស័ទ នោះលោកអ្នកមានព្រះវិញ្ញាណបរិសុទ្ធហើយ។ ប៉ុន្តែ តើវាដូចគ្នានឹងការជ្រមុជនៅក្នុងព្រះវិញ្ញាណបរិសុទ្ធទេ? លោកគ្រូ ចន បានពន្យល់អំពីរបៀបខុសៗគ្នា។
យើងទទួលបានសំណួរជាច្រើនទាក់ទងនឹងការអានព្រះគម្ពីរ។ សម្រាប់ថ្ងៃនេះ សំណួរមានដូចតទៅ៖ «ជម្រាបសួរលោកគ្រូ! ខ្ញុំទទួលបានមេរៀនជាច្រើនណាស់តាមរយៈខាងលោកគ្រូ។ ហើយសំណួររបស់ខ្ញុំថ្ងៃនេះគឺ៖ នៅពេលដែលខ្ញុំអានព្រះគម្ពីរ ខ្ញុំឃើញថា វាពិបាកណាស់ចំពោះខ្ញុំក្នុងការទទួលបានអ្វីដែលអ្នកនិពន្ធចង់ឲ្យខ្ញុំយល់ ចេញពីអ្វីដែលគាត់បានសរសេរ។ ឥឡូវនេះ សម្រាប់ពេលវេលាស្ងៀមស្ងាត់ជាមួយនឹងព្រះជាម្ចាស់ ខ្ញុំកំពុងតែអានកណ្ឌគម្ពីរ លោកុប្បត្ដិ ប៉ុន្តែជាញឹកញាប់ខ្ញុំឃើញថា ខ្ញុំមិនមានចំណាប់អារម្មណ៍លើអ្វីដែលខ្ញុំទើបតែបានអានប៉ុន្មានទេ។ តើអ្វីទៅជាជំនាញមូលដ្ឋានដំបូង ក្នុងការអានព្រះគម្ពីរ ដើម្បីស្វែងរកអត្ថន័យសម្រាប់ជីវិតខ្ញុំ?
«ជម្រាបសួរលោកគ្រូ! ខ្ញុំធ្លាប់ឮលោកគ្រូលើកឡើងថា កណ្ឌគម្ពីរ រ៉ូម ៣:២៥ គឺជាខគម្ពីរដ៏សំខាន់បំផុតនៅក្នុងព្រះគម្ពីរ។ ហេតុអ្វីបានជាលោកគ្រូគិតដូច្នេះ?» ជាដំបូង ខ្ញុំចង់បញ្ជាក់ថា គ្រប់ខគម្ពីរទាំងអស់សុទ្ធតែសំខាន់។ ខ្ញុំលើកឡើងថា កណ្ឌគម្ពីរ រ៉ូម ៣:២៥ ជាខគម្ពីរដែលសំខាន់ជាងគេបំផុត ក្នុងករណីដែលថា ប្រសិនបើមានគេយកកាំភ្លើងមកភ្ជង់ក្បាលខ្ញុំ ហើយសួរថាតើខមួយណាសំខាន់ជាងគេ នោះខ្ញុំនឹងយកខនេះជាមិនខាន។ កណ្ឌគម្ពីរ រ៉ូម ៣:២៥ មានចែងថា «ដែលព្រះបានតាំងទ្រង់ [ព្រះយេស៊ូវគ្រីស្ទ] ទុកជាទីសន្តោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់»។