ស្លាក
សេចក្ដីសន្និដ្ឋានរបស់យើងខ្ញុំគឺដូចនេះ៖ សូមឲ្យការអធិស្ឋានជាប្រចាំ និងសាមញ្ញរបស់លោកអ្នកជាការអធិស្ឋានទៅកាន់ព្រះវរបិតាតាមរយៈព្រះវិញ្ញាណក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែ ក៏សូមចងចាំថា ដែលព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធគឺជាបុគ្គល។ ក្នុងនាមជាមនុស្សមានបាប វាជារឿងធម្មតាទេក្នុងការអធិស្ឋានទៅកាន់បុគ្គលទាំងបីអង្គ។
ក្នុងសាច់ឈាមយើង យើងដើរក្នុងផ្លូវខុសឆ្គងផ្នែកសីលធម៌ ខ្វាក់ផ្នែកព្រលឹងវិញ្ញាណ និងឆន្ទៈដែលបែកបាក់។ ប៉ុន្តែ សេចក្ដីសង្គ្រោះរបស់យើងគឺអាស្រ័យលើព្រះគុណដ៏ឥតគិតថ្លៃរបស់ព្រះជាម្ចាស់ មិនមែននៅលើឆន្ទៈសេរីរបស់យើងនោះទេ។
ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចឈរនៅថ្ងៃធ្វើសង្គ្រាម និងក្នុងគ្រោះថ្នាក់បានឡើយ លុះត្រាតែព្រះអង្គគ្របបាំងទូលបង្គំជាមួយនឹងខែលរបស់ទ្រង់ ហើយលាក់ទូលបង្គំក្រោមចំអេងស្លាបរបស់ព្រះអង្គ។ ព្រះអង្គបានបង្កើតទូលបង្គំមកក្នុងរូបអង្គទ្រង់។ ដូច្នេះ សូមមានព្រះហឫទ័យក្នុងការរក្សាទូលបង្គំឲ្យបាននៅបរិសុទ្ធ ហើយបានស្អាតឥតខ្ចោះ ដើម្បីឲ្យរូបកាយរបស់ទូលបង្គំអាចធ្វើជាព្រះវិហារដ៏បរិសុទ្ធបាន ហើយឲ្យព្រលឹងរបស់ទូលបង្គំអាចធ្វើជាទីបរិសុទ្ធ ដើម្បីនឹងទទួលព្រះវិញ្ញាណរបស់ព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់ និងបរិសុទ្ធ។