គ្រឿងអេឡិចត្រូនិកដែលគ្មានការដាក់ការកំណត់
ប៉ុន្តែមើលទៅយើងហាក់បីដូចជាមិនទាន់មានការទាស់ប្រឆាំងនឹងអ្នកចែកចាយគ្រឿងញៀននោះនៅឡើយទេ។ តើអ្នកណាជាអ្នកចែកចាយ? ចម្លើយគឺ៖ ឪពុកម្ដាយផ្ទាល់តែម្ដង។
ស្លាក
ប៉ុន្តែមើលទៅយើងហាក់បីដូចជាមិនទាន់មានការទាស់ប្រឆាំងនឹងអ្នកចែកចាយគ្រឿងញៀននោះនៅឡើយទេ។ តើអ្នកណាជាអ្នកចែកចាយ? ចម្លើយគឺ៖ ឪពុកម្ដាយផ្ទាល់តែម្ដង។
ដូច្នេះ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យទន្ទេញចាំមាត់នូវព្រះបន្ទូលព្រះជាម្ចាស់ ហើយសញ្ជឹងគិតទាំងយប់ទាំងថ្ងៃផង។ ការធ្វើបែបនេះនឹងបំផ្លាស់បំប្រែចំណុចជាច្រើននៃជីវិតរបស់លោកអ្នក។
«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើ ឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាប» (១ពេត្រុស ២:២៤)។
មនុស្សដែលស្រឡាញ់គ្នា ប្រាកដជានឹងស្រឡាញ់ការជុំគ្នាបរិភោគអាហារ។ ព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា៖ «ដូច្នេះព្រះវរបិតារបស់ខ្ញុំឲ្យនគរមួយដល់ខ្ញុំជាយ៉ាងណា ខ្ញុំនឹងឲ្យដល់អ្នករាល់គ្នាជាយ៉ាងនោះដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុជាមួយខ្ញុំក្នុងនគររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្កជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ» (លូកា ២២:២៩-៣០ គគខ)។
ប៉ុន្តែ ក្នុងគ្រានៃការរងទុក្ខ ព្រះជាម្ចាស់ដកការលង់ស្នេហ៍នឹងលោកីយ៍របស់យើងចេញពីចិត្តរបស់យើង ដោយជួយយើងឲ្យឱបក្រសោបទ្រង់ឲ្យអស់ពីចិត្ត។
ប៉ុន្តែ ព្រះរបស់យើងដែលជាព្រះកំពុងសោយរាជ្យ ហើយក៏ជាព្រះដ៏បរិសុទ្ធ ព្រះអង្គបានប្រទានអំណោយទានដ៏ឥតគិតថ្លៃដោយទ្រង់បានអនុញ្ញាតឲ្យយើងអាចចូលទៅក្នុងព្រះវត្តមានទ្រង់ តាមរយៈព្រះលោហិតរបស់ព្រះគ្រីស្ទ។
ការបង្រៀននៅក្នុងចំណុចនេះគឺមានន័យថា យើងមិនស្ថិតទៅលើការថ្វាយតង្វាយដែលមានភាគរយទាប ឬភាគរយខ្ពស់នោះទេ។ ព្រះគម្ពីរមិនបានបង្គាប់យើងទេ។ ប៉ុន្តែ យើងគួរតែថ្វាយដោយចិត្តសទ្ធាដែលមានការលះបង់ ចេញពីចិត្ត និងពេញដោយអំណរ។
ដូច្នេះ នៅពេលណាដែលលោកអ្នកមានអារម្មណ៍ថា ខ្លួនបាក់ទឹកចិត្តខាងឯវិញ្ញាណ សូមអានកណ្ឌគម្ពីរ២កូរិនថូសជំពូក៣ ហើយចូរមានអំណរនឹងចំណុចទាំង៩ដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការក្នុងអស់លោកអ្នកតាមរយៈជំនឿលើព្រះគ្រីស្ទចុះ!
សារនៃពិរុទ្ធភាពគឺ «ខ្ញុំបានធ្វើការអាក្រក់» ហើយខ្ញុំត្រូវការភាពយុត្តិធម៌ និងការអត់ទោស។ សារនៃភាពអាម៉ាស់គឺ «ខ្ញុំជាមនុស្សអាក្រក់» ហើយខ្ញុំត្រូវការប្ដូរអត្តសញ្ញាណ ហើយខ្ញុំត្រូវការការតភ្ជាប់ខាងឯទំនាក់ទំនង។
ទោះបើទ្រង់បានជួបប្រទះនឹងសេចក្ដីល្បួងដូចយើងក៏ដោយ ក៏ទ្រង់នៅតែស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងគ្រប់លក្ខណ៍ដដែល ពោលគឺបានស្ដាប់បង្គាប់រហូតដល់សុគត ដើម្បីធ្វើជាអ្នកកណ្ដាលនៃការតាំងសញ្ញាសម្រាប់យើង ហើយតាមរយៈចំណុចនោះ ទ្រង់បានសម្រេចការសង្គ្រោះរបស់យើងក្នុងនាមទ្រង់ជាមនុស្ស (១ធីម៉ូថេ ២:៥; ហេព្រើរ ៥:៥-១០)។
នាង ម៉ារា គឺជានារីសាមញ្ញធម្មតាម្នាក់ ជាស្ត្រីក្រីក្រចេញមកពីស្រុកដែលគ្មានអ្វីដែលគួរឲ្យសំខាន់នោះទេ។ ចំណែក សាវ័ក ពេត្រុស គាត់ក៏ជាម្នាក់ដែលមិនបានរៀនសូត្រអ្វីខ្ពង់ខ្ពស់នោះទេ គាត់គ្រាន់តែជាអ្នកនេសាទម្នាក់ប៉ុណ្ណោះ។ យើងអាចនឹងឃើញសិរីល្អរបស់ព្រះជាម្ចាស់ តាមរយៈការដែលទ្រង់ធ្វើការតាមរយៈភាពកម្សោយរបស់យើង។
ការរួបរួមជាមួយនឹងព្រះគ្រីស្ទមិនមែនជារឿងមនោសញ្ចេតនា ការប្រៀបធៀប បទបង្ហាញ ឬក៏គ្រាន់តែជាទេវវិទ្យាប៉ុណ្ណោះទេ។ ហើយការនេះក៏មិនមែនជាវិធី ដើម្បីនឹងនិយាយអំពីរឿងអ្វីផ្សេងទៀត ដូចជាការរាប់ជាសុចរិត ការញែកជាបរិសុទ្ធ ឬក៏អត្ថប្រយោជន៍ដែលយើងបានពីព្រះគ្រីស្ទនោះទេ (ទោះបើវាមានរួមជាអត្ថប្រយោជន៍ហើយមានលើសពីនោះទៅទៀតក៏ដោយ)។