ទាញយកសៀវភៅថ្មី
ទាញយកសៀវភៅទាំងពីរនេះដោយឥតគិតថ្លៃ!
ស្លាក
ទាញយកសៀវភៅទាំងពីរនេះដោយឥតគិតថ្លៃ!
នោះប្រៀបដូចជាមនុស្សពីរនាក់ដែលឡើងច្រៀងចម្រៀងជាមួយគ្នា តែអ្នកទាំងពីរច្រៀងបទខុសៗគ្នាក្នុងពេលតែមួយ។ ម្នាក់ច្រៀងចម្រៀងសរសើរតម្កើងព្រះយេស៊ូវគ្រីស្ទ តែម្នាក់ទៀតបែរជាច្រៀងចម្រៀងសរសើរតម្កើងខ្លួនឯងទៅវិញ។ នោះវាមិនអាចទៅរួចបានទេ!
នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា ទ្រង់យាងមកដើម្បី «ប្រគល់ជីវិតខ្លួន ជាថ្លៃលោះ» នោះទ្រង់មិនផ្ដោតសំខាន់ថា អ្នកណានឹងទទួលថ្លៃលោះនោះទេ។ ការដែលទ្រង់ផ្ដោតសំខាន់នោះគឺ ការបង់ព្រះជន្មផ្ទាល់របស់ទ្រង់ទុកជាថ្លៃលោះ និងផ្ដោតលើសេរីភាពក្នុងការបម្រើអ្នកដទៃជាជាងឲ្យអ្នកដទៃមកបម្រើទ្រង់ ព្រមទាំងផ្ដោតលើ «មនុស្សជាច្រើន» ដែលនឹងទទួលព្រះពរពីថ្លៃលោះរបស់ទ្រង់។
យើងមិនអាចក្លាយជាគ្រីស្ទបរិស័ទបានឡើយ បើយើងមិនមានព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធ។
ចូរឈប់គិតជាចម្បងទៅលើនិយោជករបស់លោកអ្នកចុះ តែចូរធ្វើការថ្វាយព្រះអម្ចាស់វិញ។
ព្រះអង្គប្រសើរលើសជាងអ្វីៗទាំងអស់នោះឆ្ងាយខ្លាំងណាស់ ហើយទ្រង់ថែមទាំងគង់នៅអស់កល្បជានិច្ចទៀតផង។
នៅពេលដែលយើងទទួលស្គាល់ថា ជ័យជម្នះខាងលោកីយ៍នេះជាការឥតប្រយោជន៍ នោះហើយជាពេលដែលយើងមានសេចក្ដីសង្ឃឹមនៅក្នុង «មរតក [របស់យើង] ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដកដែលបម្រុងទុកឲ្យយើងរាល់គ្នា នៅស្ថានសួគ៌» (១ពេត្រុស ១:៤)។
១. ការបណ្តោយខ្លួនមើលរូបភាព ឬវីដេអូអាសអាភាសនឹងបណ្តាលឲ្យលោកអ្នកធ្លាក់នរក ២. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសមិនបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់ក្នុងរូបកាយរបស់លោកអ្នកឡើយ ៣. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស គឺជាការសប្បាយដ៏ពិសពុល និងមិនស្ថិតស្ថេរ ៤. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការបង្ហិនបង្ហោចជីវិតរបស់ខ្លួន ៥. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការក្បត់ប្រពន្ធកូនខ្លួន ៦. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការបំផ្លាញខួរក្បាល និងបញ្ញាចិត្តរបស់ខ្លួន ៧. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស គឺជាការរួមចំណែកក្នុងការជួញដូរផ្លូវភេទ
ចំណុចមួយដែលយើងគួរធ្វើពេលដែលយើងជួបនឹងបញ្ហានោះគឺ ព្យាយាមអធិស្ឋានតាមដែលយើងអាចធ្វើបាន ហើយទោះបើយើងមិនអាចអធិស្ឋានបានយ៉ាងល្អ ក៏ព្រះជាម្ចាស់នៅយល់ ហើយទ្រង់ក៏នឹងឆ្លើយតបនឹងសេចក្ដីអធិស្ឋាននោះបានយ៉ាងល្អជាងយើងអាចអធិស្ឋានទៅទៀត។
ប្រសិនបើលោកអ្នកមិនមានរនាំងទប់ស្កាត់ខ្លួនឯងពីការមើលរូបភាព ឬក៏វីដេអូអាសអាភាសនៅពេលអនាគតទេ នោះលោកអ្នកប្រាកដជានឹងមើលវាម្ដងទៀតជាមិនខាន។
បើគិតទៅ កាលនោះ ខ្ញុំពិតជាប្រាថ្នាចង់មាននរណាម្នាក់មកជួយខ្ញុំឲ្យយល់ពីការនៅលីវ និងការរស់នៅដោយពឹងលើភាពអស់កល្បជានិច្ច។ ខ្ញុំគិតថា កាលនោះ បើមានគេជួយពន្យល់ខ្ញុំ ទំនងជាខ្ញុំនឹងចេះមានអំណរនៅក្នុងការរស់នៅដោយកោតខ្លាចព្រះជាម្ចាស់ និងអាចចេះសម្រេចការងារជាច្រើន ក៏ដូចជាចេះមានការស្កប់ចិត្តនៅក្នុងភាពនៅលីវរបស់ខ្លួនផងដែរ។
លោកអ្នកប្រហែលជាបានគិតអំពីការនោះយ៉ាងស្ងៀមស្ងាត់ ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ ហើយលោកអ្នកក៏ប្រហែលជាលាក់បាំងរឿងនោះក្នុងគោលបំណងល្អដែរ។ ជាដំបូង លោកអ្នកប្រហែលជាគិតថា ស្ថានភាពនឹងមានការប្រែប្រួល។ លោកអ្នកគិតថា ប្រសិនបើខ្ញុំរក្សាភាពស្ងៀមស្ងាត់ នោះវាមានភាពល្អប្រសើរជាង ហើយលោកអ្នកក៏នឹងមិន «បង្ក» រឿងដោយនិយាយអ្វីដែរ។ បន្ទាប់មក លោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកមិនចង់ឲ្យរឿងនោះលេចឮដល់អ្នកដទៃទៀត ឬក៏មិនចង់ឲ្យមាននរណាម្នាក់ឈឺចាប់ដែរ។ ចុងក្រោយ លោកអ្នកនៅតែរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកជឿថា វានឹងលែងមានការផ្លាស់ប្រែមិនថាឥឡូវនេះ ឬក៏នៅពេលអនាគត។ ឥឡូវនេះ បន្ទាប់ពីលោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ចំពោះការរិះគន់អស់រយៈពេលប៉ុន្មានខែនេះមកហើយ លោកអ្នកក៏បានសម្រេចចិត្តថា ចាកចេញ។