តើអ្នកទទឹងច្បាប់ជាអ្នកណា? (២ថែស្សាឡូនីច ២)
ដ្បិតអាថ៌កំបាំងនៃអំពើទទឹងច្បាប់ កំពុងតែមានសកម្មភាពហើយ ប៉ុន្តែអ្នកដែលឃាត់ឃាំងវានៅពេលនេះ នឹងបន្តឃាត់ឃាំងរហូតត្រឹមតែពេលដែលត្រូវថយចេញទៅប៉ុណ្ណោះ។ ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។ អាទទឹងច្បាប់នោះនឹងមកដោយអំណាចរបស់អារក្សសាតាំង ដោយប្រើគ្រប់ទាំងអំណាច ទីសម្គាល់ ការអស្ចារ្យក្លែងក្លាយ និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ» (២ថែស្សាឡូនីច ២:៣-១០ គកស)។












