ស្លាក
«គ្មានគ្រីស្ទបរិស័ទពិតណាជាកម្មសិទ្ធិរបស់ខ្លួនឡើយ។» (John Calvin)
«លុះត្រាតែយើងញែកពេលវេលាឲ្យបានជាក់លាក់ជារៀងរាល់ថ្ងៃសម្រាប់ការអធិស្ឋាន បើមិនដូច្នោះទេនោះវាងាយស្រួលណាស់ដែលវារអិលចេញពីការគិតរបស់យើង។» (John Calvin)
«ការអធិស្ឋាននឹងមិនដែលទៅដល់ព្រះជាម្ចាស់ឡើយ លុះត្រាតែវាពឹងលើក្ដីមេត្តាករុណាដ៏ឥតគិតថ្លៃ។» (John Calvin)
«កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្នុងក្រុមជំនុំគឺមិនមែនការគ្រប់គ្រងនោះទេ ប៉ុន្តែការបម្រើវិញ។» (John Calvin)
«បើយើងមិនប្រកាសដំណឹងល្អ នោះប្រៀបដូចជាព្រះគ្រីស្ទនៅក្នុងផ្នូរនៅឡើយ។» (John Calvin)
«ព្រះលោហិតរបស់ព្រះគ្រីស្ទមានភាពគ្រប់គ្រាន់ល្មមក្នុងការដកចេញនូវកំហុសដែលតោងអំពើល្អៗរបស់យើងយ៉ាងជាប់។» (John Calvin)
«រាល់ចំណុចនៃដំណឹងល្អមានក្នុងព្រះគ្រីស្ទ។» (John Calvin)
«ពេលដែលព្រះគម្ពីរលើកឡើង នោះព្រះជាម្ចាស់មានបន្ទូល។» (John Calvin)
«ព្រះគម្ពីរគឺជាដំបងរាជ្យដែលស្ដេចនៅឯស្ថានសួគ៌គ្រងរាជ្យលើក្រុមជំនុំរបស់ទ្រង់។» (John Calvin)
«លោកអ្នកត្រូវតែចុះចូលក្រោមអំណាចនៃការរងទុក្ខ ដើម្បីឲ្យអាចរកឃើញនូវអំណរដ៏ពេញទីបាន។» (John Calvin)