បើគ្មានដំណឹងល្អ
«បើគ្មានដំណឹងល្អ នោះគ្រប់អ្វីៗគឺគ្មានប្រយោជន៍ ហើយក៏អសារបង់ដែរ។» (John Calvin)
ស្លាក
«បើគ្មានដំណឹងល្អ នោះគ្រប់អ្វីៗគឺគ្មានប្រយោជន៍ ហើយក៏អសារបង់ដែរ។» (John Calvin)
«ដួងចិត្តណាដែលអនុញ្ញាតឲ្យទ្រព្យសម្បត្តិគ្រងរាជ្យមានន័យថា ព្រះជាម្ចាស់បានបាត់បង់អំណាចរបស់ទ្រង់នៅទីនោះហើយ។» (John Calvin)
«មនុស្សមិនអាចមានភាពក្លាហានបានឡើយ លុះត្រាតែព្រះជាម្ចាស់ទ្រទ្រង់ពួកគេដោយព្រះបន្ទូលរបស់ទ្រង់។» (John Calvin)
«លក្ខខណ្ឌមួយនៃការលូតលាស់ខាងឯវិញ្ញាណគឺ៖ យើងត្រូវតែបន្តស្មោះត្រង់ និងចេះបន្ទាបខ្លួន។» (John Calvin)
«មិនអាចមានបុគ្គលណាម្នាក់អាចទៅឯព្រះជាម្ចាស់បានឡើយ លុះត្រាតែតាមរយៈការបើកសម្ដែងដ៏ពិសេសរបស់ព្រះវិញ្ញាណ។» (John Calvin)
«យើងមិនអាចទុកចិត្តលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ដោយមិនមានការស្ដាប់បង្គាប់បញ្ញត្តិរបស់ទ្រង់បានឡើយ។» (John Calvin)
«ក្នុងទង្វើល្អរបស់យើងគឺគ្មានអ្វីជាកម្មសិទ្ធរបស់យើងនោះទេ។» (John Calvin)
«មិនអាចមានការស្គាល់អ្វីមួយបានក្រៅពីការចាប់ផ្ដើមដោយស្គាល់ព្រះជាម្ចាស់ជាមុនសិននោះឡើយ។» (John Calvin)
«មនុស្សនឹងមិនចាប់អារម្មណ៍លើព្រះគុណរបស់ព្រះជាម្ចាស់នោះឡើយ លុះត្រាតែព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឲ្យបុគ្គលនោះភ្លក់រសជាតិវាជាមុនសិន។» (John Calvin)
«ដំណឹងល្អមិនមែនជាគោលជំនឿនៅលើតែអណ្ដាតនោះទេ ប៉ុន្តែនៅក្នុងជីវិត។» (John Calvin)
«រាល់សេចក្ដីពិតទាំងអស់សុទ្ធតែជាសេចក្ដីពិតរបស់ព្រះជាម្ចាស់។» (John Calvin)