អត្ថន័យណូអែល
អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅអត្ថន័យណូអែល បានដោយឥតគិតថ្លៃ។
ស្វែងរក
ស្វែងរកក្នុងបណ្ណសារ ឬមើលអត្ថបទថ្មីៗខាងក្រោម។
អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅអត្ថន័យណូអែល បានដោយឥតគិតថ្លៃ។
កាលពីពីរទៅបីថ្ងៃមុន អៃលីន ដែលជាប្រពន្ធរបស់ខ្ញុំ និងខ្ញុំនៅឯកន្លែងហាត់ប្រាណមួយ ដោយធ្វើការលើកឆ្លាស់ឡើងចុះនៅឧបករណ៍ធ្ងន់ៗ ហើយដាក់ចុះវិញម្តងហើយម្តងទៀត (ដោយលាយឡំនឹងការរត់ទៅនេះទៅនោះដោយមិនចំចំណុចណាឲ្យប្រាកដ)។ ជារឿយៗ សកម្មភាពបែបនេះបន្សល់ទុកនូវការឈឺចាប់សាច់ដុំ ហើយកាលនោះក៏មានគ្រូបង្វឹកកាយសម្បទាម្នាក់ដែលធ្វើការនៅថ្ងៃនោះ គាត់បានផ្តល់ការបង្ហាញ ដើម្បីកាត់បន្ថយការឈឺចាប់។ វាប្រៀបដូចជាការភ្លក់យ៉ាងសាមញ្ញដែលផ្តល់ដោយក្លឹបសុខភាពដូចជាការភ្លក់នំ ឬភីហ្សា។
ហេតុអ្វីបានជាយើងចំណាយពេលវេលា និងកម្លាំងយើងក្នុងការអធិស្ឋាន? នេះគឺជាសំណួរដែលលោកគ្រូ ចន ផាបភ័រ បានលើកឡើងនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់នៅខែធ្នូ ឆ្នាំ២០០៧ ថា៖ «ចូរអធិស្ឋានបែបយ៉ាងនេះវិញថា៖ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ នេះគឺជាអ្វីដែលលោកគ្រូ ចន ផាបភ័រ បានលើកឡើង៖
ខ្ញុំសូមឆ្លើយសំណួរនេះ ក្នុងករណីប្អូនជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទដ៏ពិតប្រាកដ។ ដោយសារព្រះគុណ តាមរយៈជំនឿ ប្អូនបានកើតជាថ្មីរួចហើយ។ ឥឡូវប្អូនកំពុងតែព្រួយបារម្ភខ្លាចក្រែងបាត់បង់សេចក្តីសង្គ្រោះ ដោយព្រោះនៅកន្លែងធ្វើការ ពេលខ្លះប្អូនផឹកស៊ីកំដរភ្ញៀវ។
ខ្ញុំបានស្តាប់ឮការពិភាក្សាដ៏គួរឲ្យចាប់អារម្មណ៍មួយកាលពីប៉ុន្មានថ្ងៃមុន។ ខ្ញុំកំពុងតែទៅនេះទៅនោះ ហើយចាប់ទាន់ត្រង់ការពិភាក្សាបន្តិចអំពីលុយ និងភាពសប្បាយរីករាយនៃការមានវា។ ខ្ញុំមិនអាចលួចស្តាប់ឲ្យលើសពីពីរទៅបីម៉ាត់ទេ ប៉ុន្តែអ្វីដែលខ្ញុំបានឮគ្រប់គ្រាន់ ដើម្បីឲ្យគំនិតរបស់ខ្ញុំដំណើរការបាន។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំប្រើប្រាស់លុយ និងរបៀបដែលយើងជាគ្រីស្ទបរិស័ទប្រើប្រាស់លុយរបស់យើង។ ហើយខ្ញុំចងសួរសំណួរនេះដល់លោកអ្នក៖ តើពេលណាជាលើកចុងក្រោយបង្អស់ដែលលោកអ្នកបានរីករាយជាមួយលុយរបស់ខ្លួន?
អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅនៃការលន់តួ បានដោយឥតគិតថ្លៃ។
កុំគិតថា «បើត្រឹមតែពាក្យសម្ដី នោះវានឹងមិនដែលធ្វើឲ្យខ្ញុំឈឺទេ»។ ដំបង និងដុំថ្មប្រហែលវាយឲ្យខ្ញុំបាក់ឆ្អឹង ប៉ុន្តែពាក្យសម្ដី…ពាក្យសម្ដីធ្វើឲ្យឈឺចាប់ខ្លាំងជាងនោះទៅទៀត។ មិនដឹងយ៉ាងមិចដែរ ពេលខ្លះការវាយអស់មួយទំហឹងឈឺចាប់តិចជាងពាក្យដែលអណ្ដាតគ្រលាស់ទៅទៀត។ ក្រោយពីមួយរយៈ ស្នាមជាំរលប់បាត់អស់ទៅ តែពាក្យសម្ដីវិញនៅកប់ជ្រៅប្រៀបដូចជាដាវដោតជាប់។ ខ្ញុំស្គាល់មនុស្សដែលនៅបន្តរងរបួសដោយពាក្យសម្ដីយង់ឃ្នងមកលើពួកគេជាយូរឆ្នាំ និងរាប់ទសវត្សរ៍កន្លងទៅហើយ។
ថ្មីៗនេះ ខ្ញុំបានអង្គុយនិយាយគ្នាជាមួយក្រុមយុវជន និងយុវនារីវ័យជំទង់មួយក្រុម ដែលពួកគេស្ថិតនៅចន្លោះអាយុ ២០ឆ្នាំក្រាស់ និង ៣០ឆ្នាំតិចតួច ហើយពួកយើងនិយាយគ្នាអំពីភាពនៅលីវ ការចែចង់គ្នា និងការត្រៀមលក្ខណៈមុនពេលរៀបការ។