នាងនឹងប្រសូត
នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប (ម៉ាថាយ ១:២១)
ប្រភេទអត្ថបទ
នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប (ម៉ាថាយ ១:២១)
ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព (អេសាយ ៩:៦)
ហើយនាងប្រសូតបានបុត្រាជាចំបងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ (លូកា ២:៧)
ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ (អេសាយ ៩:២)
ត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់ការល្អ មានចិត្តធ្ងន់ធ្ងរ ហើយសុចរិត បរិសុទ្ធ ដឹងខ្នាតវិញ (ទីតុស ១:៨)
ដ្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯង ទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ (សុភាសិត ៣:២៦)
មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់ (អេភេសូរ ៤:៦)
មនុស្សកំឡោះដែលទាល់ក្រ តែមានប្រាជ្ញា នោះវិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្តីដាស់តឿនទៀត (សាស្ដា ៤:13)
ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន (ទំនុកតម្កើង ៤៦:១)
ដ្បិតអញគឺយេហូវ៉ា អញមិនប្រែប្រួលឡើយហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ ឯងរាល់គ្នាមិនបានត្រូវវិនាសទេ (ម៉ាឡាគី ៣:៦)