ឯមនុស្សអាក្រក់
«ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា នោះនឹងមានសេចក្តីសប្បុរសនៅព័ទ្ធជុំវិញខ្លួន» (ទំនុកតម្កើង ៣២:១០) (Psalm 32:10 ESV)
ប្រភេទអត្ថបទ
«ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា នោះនឹងមានសេចក្តីសប្បុរសនៅព័ទ្ធជុំវិញខ្លួន» (ទំនុកតម្កើង ៣២:១០) (Psalm 32:10 ESV)
«តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។» (ទំនុកតម្កើង ១១៩:៩)
«ដ្បិតសេចក្តីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្តីកំសោយរបស់ព្រះ ក៏មានកំឡាំងលើសជាងមនុស្សដែរ» (១កូរិនថូស ១:២៥)
«ដ្បិតអំណាចគ្រប់គ្រងជារបស់ផងព្រះយេហូវ៉ា ទ្រង់ជាចៅហ្វាយលើអស់ទាំងនគរ» (ទំនុកតម្កើង ២២:២៨)
កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរ (សុភាសិត ៣:១១)
«គេជំរុញចិត្តគ្នាក្នុងការអាក្រក់ ក៏ពិគ្រោះគ្នាអំពីការដាក់អន្ទាក់ដោយស្ងាត់កំបាំង គេថា តើអ្នកណានឹងឃើញ?» (ទំនុកតម្កើង ៦៤:៥)
«បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១យ៉ូហាន ១:៩)
«កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ» (ទំនុកតម្កើង ៣៧:១)
«បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ» (កាឡាទី ៥:១៣)
«ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសដល់យើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតចំពោះ សេចក្តីមើលងាយយ៉ាងក្រៃលែង» (ទំនុកតម្កើង ១២៣:៣)
«សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្តីប្រៀនប្រដៅវិញ» (សុភាសិត ១:៧)
«សូមលាងទូលបង្គំឲ្យយ៉ាងស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំផង សូមលាងសំអាតអំពើបាបរបស់ទូលបង្គំ ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច» (ទំនុកតម្កើង ៥១:២-៣)