មកក្នុងសេចក្តីទុច្ចរិត
មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ (ទំនុកតម្កើង ៥១:៥)
ប្រភេទអត្ថបទ
មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ (ទំនុកតម្កើង ៥១:៥)
ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ (ម៉ាកុស ១:១៥)
សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ (យ៉ូហាន ១៧:១៧)
ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ ហើយកាលណាទ្រង់មានព្រះហឫទ័យឃោរឃៅ នោះសូមកុំផ្ចាញ់ផ្ចាលទូលបង្គំឡើយ (ទំនុកតម្កើង ៦:១)
វេទនាដល់ពួកអ្នក ដែលក្រោកឡើងពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាលដោយសារស្រាទំពាំងបាយជូរ (អេសាយ ៥:១១)
ឱព្រះយេហូវ៉ាអើយ សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចជាកាលពីដើម (បរិទេវ ៥:២១)
ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ពាក្យសំដីរបស់ឯងរាល់គ្នា បានទាស់នឹងអញជាខ្លាំង ទោះបើយ៉ាងនោះក៏ឯងរាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងទ្រង់ (ម៉ាឡាគី ៣:១៣)
ព្រះវរបិតាទ្រង់មិនជំនុំជម្រះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជម្រះ ដល់ព្រះរាជបុត្រាវិញ (យ៉ូហាន ៥:២២)
នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក (យ៉ូហាន ១:៤)
មើល អញធ្វើឲ្យមុខឯងបានរឹងតនឹងមុខគេ ហើយក្បាលឯងបានរឹងតនឹងក្បាលគេដែរ (អេសេគាល ៣:៨)
តើមនុស្សមានកំរៃអ្វីខ្លះ ពីអស់ទាំងការដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ (សាស្តា ១:៣)
សេចក្តីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ (សុភាសិត ១០:៧)