ការប្រឈម
«ការប្រឈមមុខនឹងការល្បួង គឺជាឱកាសមួយក្នុងការអះអាងពីការដែលលោកអ្នកបានទុកចិត្តលើព្រះយេស៊ូវ។ ចូរឈប់ ចូរគិត ចូរមានសង្ឃឹមលើទ្រង់ ហើយចូរអធិស្ឋាន។» (John Ouwuchekawa)
ប្រភេទអត្ថបទ
«ការប្រឈមមុខនឹងការល្បួង គឺជាឱកាសមួយក្នុងការអះអាងពីការដែលលោកអ្នកបានទុកចិត្តលើព្រះយេស៊ូវ។ ចូរឈប់ ចូរគិត ចូរមានសង្ឃឹមលើទ្រង់ ហើយចូរអធិស្ឋាន។» (John Ouwuchekawa)
«អំពើបាបទាំងអស់គឺធ្ងន់ធ្ងរណាស់ ដោយព្រោះវាទាស់នឹងព្រះជាម្ចាស់។» (John Piper)
«ផែនការរបស់ព្រះជាម្ចាស់សម្រាប់យើងដែលបានទទួលក្ដីសង្គ្រោះ គឺឲ្យយើងរស់នៅដោយបរិសុទ្ធ។» (Kevin DeYoung)
«មានតែព្រះជាម្ចាស់មួយគត់ដែលអាចធ្វើឲ្យលោកអ្នកមានការបំផ្លាស់បំប្រែចិត្តដ៏ពិតក្នុងព្រលឹងលោកអ្នកបាន។» (R.C. Sproul)
«ចូរឲ្យទង្វើរបស់លោកអ្នកប្រកាសដំណឹងល្អ។» (Jen Wilkin)
«មានតែព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះដែលអាចសម្អាតបញ្ញាចិត្តរបស់យើងនៅក្នុងយុគសម័យនេះ ក៏ដូចជាយុគសម័យមុនៗផងដែរ។» (John Piper)
«ឯការសុគតរបស់ព្រះរាជបុត្រានោះមានអំណាចអាចអត់ទោសបាបរបស់មនុស្សតាំងពីដើមមកម៉្លេះ ហើយក៏មានអំណាចអាចអត់ទោសបាបរបស់មនុស្សទាំងអស់នៅថ្ងៃអនាគតបានផងដែរ។» (John Piper)
«ព្រះគ្រីស្ទរងទុក្ខ ហើយសុគត ដើម្បីរំដោះយើងឲ្យមានសេរីភាពពីក្រឹត្យវិន័យ និងអំពើបាប ប្រយោជន៍ដើម្បីឲ្យយើងបានជារបស់ផងទ្រង់វិញ។» (John Piper)
«ព្រះគ្រីស្ទមិនបានសុគត ដើម្បីឲ្យព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកនោះទេ ប៉ុន្តែទ្រង់បានស្រឡាញ់មនុស្សលោកជាមុនរួចទៅហើយ។» (A.W. Pink)
«មនុស្សមិនមែនជាអ្នកដាក់ដែនកំណត់លើសេចក្ដីសប្បុរសរបស់ព្រះអាទិករទេ ប៉ុន្តែទ្រង់វិញទេដែលជាអ្នកផ្ដល់សេចក្ដីសប្បុរសដល់ពួកគេ។» (A.W. Pink)
«ការដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ គឺជាចំណុចស្នូលនៃគោលជំនឿរបស់គ្រីស្ទបរិស័ទ។» (Greg Gilbert)
«ចំណុចស្នូលនៃដំណឹងល្អគឺការសង្គ្រោះ ហើយចំណុចស្នូលនៃការសង្គ្រោះគឺការដែលព្រះគ្រីស្ទក្លាយជាយញ្ញបូជាជំនួសយើង។» (C.H. Spurgeon)