ថ្ងៃឈប់
«បាបមិនដែលមានថ្ងៃឈប់សម្រាកទេ។» - Rosaria Butterfield
ប្រភេទអត្ថបទ
«បាបមិនដែលមានថ្ងៃឈប់សម្រាកទេ។» - Rosaria Butterfield
«ព្រះគម្ពីរគឺជាការឆ្លុះបញ្ចាំងអំពីព្រះយេស៊ូវគ្រីស្ទ។» (John Stott)
«ព្រះគម្ពីរហៅ «អារក្សសាតាំង» ថា «ព្រះរបស់លោកីយ៍នេះ» ហើយគោលបំណងចម្បងរបស់វាគឺ ធ្វើយ៉ាងណាមិនឲ្យមនុស្សមើលឃើញសេចក្ដីពិត។» (John Piper)
«ការលន់តួបាបមិនមែនជាប្រយោជន៍សម្រាប់ព្រះជាម្ចាស់ទេ ប៉ុន្តែជាប្រយោជន៍សម្រាប់យើង។» (R.C. Sproul)
«ដ្បិតព្រះយេស៊ូវពិតជាព្រះមែន ចូរកុំឲ្យមានការច្រឡំឡើយ!» (Stephen Nichols)
«សេចក្ដីស្រឡាញ់គឺជាការដែលព្រះជាម្ចាស់មានសម្រាប់យើង។ យើងមិនអាចរកឃើញអត្ថន័យនៃជីវិតដោយខ្លួនឯងបានឡើយ តែយើងអាចរកវាឃើញជាមួយបុគ្គលម្នាក់ទៀត។» (Thomas Merton)
«កុំឲ្យផ្អែមល្ហែមពេក ព្រោះបើដូច្នេះលោកីយ៍នេះនឹងជញ្ជក់អ្នកទាល់តែអស់ ហើយក៏កុំឲ្យល្វីងពេកដែរ បើមិនដូច្នោះលោកីយ៍នេះនឹងខ្ជាក់អ្នកចេញជាមិនខាន។» (C.H. Spurgeon)
«ព្រះយេស៊ូវបានទទួលយកនូវរាល់អំពើបាបនៃរាស្ត្ររបស់ព្រះជាម្ចាស់នៅលើឈើឆ្កាង ។» (Derek W.H. Thomas)
«ជំនឿប្រៀបដូចជាសាច់ដុំអញ្ចឹង បើលោកអ្នកកាន់តែហ្វឹកហាត់ នោះវានឹងកាន់តែខ្លាំងឡើងៗ។» (John Piper)
«ឱ! ព្រះអម្ចាស់អើយ! សូមជួយយើងខ្ញុំឲ្យចេះគ្រប់គ្រងលើអំនួតរបស់យើងខ្ញុំផង។» (Charles Spurgeon)
«លោកអ្នកមិនអាចធ្វើជាសមាជិកក្នុងក្រុមជំនុំណាមួយបានឡើយ លុះត្រាតែលោកអ្នកធ្វើជាសមាជិកក្នុងគ្រួសារព្រះគ្រីស្ទជាមុនសិន។» (Carrie Sandom)
«ការចេះអត់ធ្មត់ទាមទារឲ្យមានកម្លាំងដ៏ខ្លាំងចេញពីខាងក្នុងខ្លួន។ ចំពោះគ្រីស្ទបរិស័ទ កម្លាំងនោះមកពីព្រះជាម្ចាស់។» (John Piper)