ការពង្រឹងជំនឿ
«យើងមិនអាចពង្រឹងជំនឿរបស់យើងឲ្យល្អប្រសើរជាងមុនក្រៅពីការចំណាយពេលអធិស្ឋានឡើយ។» (John Calvin)
ប្រភេទអត្ថបទ
«យើងមិនអាចពង្រឹងជំនឿរបស់យើងឲ្យល្អប្រសើរជាងមុនក្រៅពីការចំណាយពេលអធិស្ឋានឡើយ។» (John Calvin)
«ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រើប្រាស់រាល់ភាពកម្សោយ និងដែនកំណត់របស់យើង ដើម្បីរំឭកយើងអំពីសេចក្ដីពិតដ៏សំខាន់ៗ ហើយក៏ដើម្បីបន្សុទ្ធទំនុកចិត្តរបស់យើងលើទ្រង់ជាថ្មីដែរ។» (Travis Myers)
«ការដែលលោកអ្នកកាន់តែចម្រើនចំណេះដឹងអំពីភាពសប្បុរស និងព្រះគុណរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់លោកអ្នក នោះលោកអ្នកក៏ទំនងនឹងកាន់តែសរសើរទ្រង់ពេលដែលលោកអ្នកជួបទុក្ខលំបាកផងដែរ។» (Matt Chandler)
«កុំឲ្យដើរតាមសាតាំងដែលជាសត្រូវយើងដែលវាបានបរាជ័យរួចទៅហើយនោះឡើយ តែចូរដើរតាមព្រះគ្រីស្ទ។ ការដើរតាមព្រះគ្រីស្ទតម្រូវឲ្យលោកអ្នកលះអាល័យអ្វីៗទាំងអស់ ព្រោះលោកអ្នកគ្រាន់តែជាអ្នករស់នៅបណ្ដោះអាសន្នលើផែនដីនេះប៉ុណ្ណោះ។ ប៉ុន្តែលោកអ្នកនឹងមានសេរីភាពដ៏ពិត។» (John Piper)
នៅពេលដែលយើងទទួលស្គាល់ថា ជ័យជម្នះខាងលោកីយ៍នេះជាការឥតប្រយោជន៍ នោះហើយជាពេលដែលយើងមានសេចក្ដីសង្ឃឹមនៅក្នុង «មរតក [របស់យើង] ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដកដែលបម្រុងទុកឲ្យយើងរាល់គ្នា នៅស្ថានសួគ៌» (១ពេត្រុស ១:៤)។
«គ្រប់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក រួមទាំងមនុស្សលោក គឺសុទ្ធតែស្ថិតក្រោមភាពពុករលួយ ការឈឺចាប់ និងភាពកម្សោយ ដោយព្រោះតែអំពើបាបដែលឪពុកម្ដាយដំបូងយើងបានធ្វើ»។ (Travis Myers)
«មិនថាលោកអ្នកមានទំនាស់អ្វីក៏ដោយ សូមកុំចាកចេញពីក្រុមជំនុំដោយមិនមានការដោះស្រាយបញ្ហាដែលកើតបានឡើងនោះឡើយ»។ (Thabiti Anyabwile)
«ព្រះជាម្ចាស់ជ្រាបនូវតម្រូវការដ៏ល្អបំផុតសម្រាប់យើង។ ពេលខ្លះយើងត្រូវការពន្លឺព្រះអាទិត្យ ហើយពេលខ្លះយើងក៏អាចដកប្រយោជន៍ពីព្យុះភ្លៀងផងដែរ។» (Martyn Llyod-Jones)
«មនុស្សយើងនឹងទៅដល់កម្រិតដ៏ខ្ពស់ ហើយអស្ចារ្យបំផុត នៅពេលដែលយើងលុតជង្គង់នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់។» (Martyn Lloyd-Jones)
«ប្រសិនបើលោកអ្នកមិនមាន ទំនុកចិត្តលើអំណាចនៃ ព្រះគម្ពីរ នោះមានន័យថា លោកអ្នកជាទាសករនៃ អ្វីដែលមនុស្សអះអាងថាត្រូវ (ជាជាងព្រះម្ពីរ)។» (Matt Chandler)
«យើងនឹងពិតជាទទួលបានសេរីភាពពីអំពើបាប ប៉ុន្តែវាមិនកើតឡើងក្នុងមួយរំពេចឡើយ។» (Jen Wilkin)
«ទោះបីជាអារម្មណ៏របស់យើងម្តងអញ្ចេះ ម្តងអញ្ចុះក៏ដោយ តែអ្វីដែលល្អដែលយើងគួរចាំនោះគឺ៖ ក្តីស្រឡាញ់របស់ព្រះជាម្ចាស់មិនចេះប្រែប្រួលឡើយ។» (C.S. Lewis)