ប្រសិនបើព្រះ...
«ប្រសិនបើព្រះជាម្ចាស់បញ្ជា នោះយើងអាចដឹងប្រាកដថា ទ្រង់នឹងប្រទានកម្លាំងដើម្បីឲ្យយើងអាចធ្វើតាមបាន។» (William MacDonald)
ប្រភេទអត្ថបទ
«ប្រសិនបើព្រះជាម្ចាស់បញ្ជា នោះយើងអាចដឹងប្រាកដថា ទ្រង់នឹងប្រទានកម្លាំងដើម្បីឲ្យយើងអាចធ្វើតាមបាន។» (William MacDonald)
«ព្រះជាម្ចាស់បានប្រទាន ៨៦,០០០ វិនាទី ទុកជាអំណោយទានដល់លោកអ្នកថ្ងៃនេះ តើលោកអ្នកបានឆក់យកវិនាទីណាមួយ ដើម្បីអរព្រះគុណទ្រង់ដែរឬទេ?» (William Ward)
«បើបញ្ហាពោលថា «វាមិនអាចទៅរួចទេ» នោះជំនឿនឹងពោលតបថា «អត់ទេ យើងអាចធ្វើបាន!។» (C. H. Mackintosh)
«ព័ន្ធកិច្ចរបស់យើងគឺ ការចាក់ប្រេងតាំងឲ្យមនុស្សក្នុងព្រះនាមព្រះអម្ចាស់ ដើម្បីឲ្យពួកគេបានជាប់ជាពូជស្ដេច ដើម្បីឲ្យចេះគ្រប់គ្រងចិត្តខ្លួនឯង និងដើម្បីមកបម្រើអាណាចក្រព្រះជាម្ចាស់។» (Dinsdale T. Youn)
«ប្រសិនបើសេចក្តីស្រឡាញ់មិនមែនជាកត្តាជំរុញចិត្តយើងទេ នោះកុំសង្ឃឹមថា យើងអាចបំពេញបេសកកម្មរបស់ព្រះគ្រីស្ទបានឡើយ។» (William MacDonald)
«ព្រះគ្រីស្ទមិនមែនជាផ្នែកមួយនៃដំណឹងល្អនោះទេ តែទ្រង់គឺជាផ្នែកទាំងមូលនៃដំណឹងល្អ។» (Marcus Peter Johnson)
«ការមានទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវគ្រីស្ទដោយជំនឿ នោះនឹងរំដោះយើងចេញពីភាពអាម៉ាស់ ហើយផ្ដល់ឲ្យយើងមានសេរីភាព។» (Heather D. Nelson)
«ការដែលយើងខ្ញុំស្រឡាញ់នូវអ្វីៗដែលព្រះជាម្ចាស់បានបង្កើត ជាជាងស្រឡាញ់ទ្រង់ គឺជាចំណងដែលធ្វើឲ្យយើងដើរតាមលោកីយ៍។» (Saint Augustine)
«ការសញ្ជឹងគិតរបស់ទូលបង្គំលើអ្វីៗដែលព្រះអង្គបានបង្កើត បានបង្កឲ្យទូលបង្គំមានសំណួរ។ ភាពស្រស់ស្អាតរបស់វាបានផ្ដល់ចម្លើយ។» (Saint Augustine)
«យើងមិនបានបង្កើតខ្លួនឯងឡើយ ប៉ុន្តែព្រះអង្គដែលបានបង្កើតយើង ទ្រង់គង់នៅអស់កល្បជានិច្ច។» (Saint Augustine)
«នៅពេលណាដែលយើងចង់មានអំនួត ចូរយើងប្ដេជ្ញាចិត្តថាយើងនឹងមិនអនុញ្ញាតឲ្យវារស់ឡើយ ហើយចូរឲ្យយើងរត់ទៅឯព្រះលោហិតរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចនឹងសម្លាប់អំនួតនោះបាន។» (Charles Spurgeon)
«មានជម្រើសពីរ៖ លោកអ្នកគឺជាគ្រីស្ទបរិស័ទ ឬក៏មិនមែនជាគ្រីស្ទបរិស័ទ លោកអ្នកមិនអាចធ្វើជាគ្រីស្ទបរិស័ទតែចំណុចខ្លះៗបានទេ។ មានជម្រើសពីរ៖ លោកអ្នកស្លាប់ ឬក៏លោកអ្នកនៅរស់ ឬលោកអ្នកបានកើតជាថ្មី ឬក៏មិនបានកើតជាថ្មី។» (D. Martyn Lloyd-Jones)