កូនប្រុសស្រី
«នៅក្នុងព្រះគ្រីស្ទ យើងពិតជាកូនប្រុសកូនស្រីរបស់ព្រះជាម្ចាស់ដ៏អស់កល្បជានិច្ចមែន។» (Heather Davis Nelson)
ប្រភេទអត្ថបទ
«នៅក្នុងព្រះគ្រីស្ទ យើងពិតជាកូនប្រុសកូនស្រីរបស់ព្រះជាម្ចាស់ដ៏អស់កល្បជានិច្ចមែន។» (Heather Davis Nelson)
«ព្រះជាម្ចាស់មានអំណាចគ្រប់យ៉ាង ហើយទ្រង់មានកម្លាំងគ្រប់គ្រាន់ ដើម្បីធ្វើអ្វីទាំងអស់។» (Grace Community Church)
«ជាទូទៅ ការអធិស្ខានដ៏ល្អបំផុតមានសំឡេងដំងូរជាជាងពាក្យសម្ដី។» (John Bunyan)
«មិនមានបញ្ញត្តិច្បាប់ណានៅលើព្រះជាម្ចាស់នោះទេ ប៉ុន្តែមានច្បាប់នៅក្នុងព្រះជាម្ចាស់។» (Merrill C. Tenney)
«ពិធីបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធកើតឡើងតែមួយដងគត់ចំពោះអ្នកជឿ គឺនៅពេលដែលគេទទួលការសង្គ្រោះពីព្រះយេស៊ូវ។» (Grace Community Church)
«ការដែលរូបកាយ និងព្រលឹងវិញ្ញាណរបស់យើងរួមគ្នាតែមួយពេលអធិស្ឋាន នោះទាំងពីរនឹងទទួលបានប្រយោជន៍។» (C.S. Lewis)
«មនុស្សលោកនឹងមិនចាប់ផ្ដើមទទួលជឿលើព្រះយេស៊ូវ ពេលយើងគ្រាន់តែអធិស្ឋានឲ្យពួកគាត់នោះទេ។ ពួកគាត់ក៏ត្រូវឮអំពីព្រះយេស៊ូវផងដែរ។» (John Piper)
«បទគម្ពីរនីមួយៗមានការកាត់ស្រាយដ៏ត្រឹមត្រូវតែមួយ ប៉ុន្តែមានការអនុវត្តជាច្រើន។» (Grace Community Church)
«យើងដឹងថានៅពេលដែលព្រះវិញ្ញាណបរិសុទ្ធប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តមនុស្ស នោះជីវិតរបស់ពួកគេនឹងទទួលបានការផ្លាស់ប្រែពីទ្រង់។» (John MacArthur)
«ចូរកុំចាប់ផ្ដើមមានទំនាក់ទំនងស្នេហាដោយមិនមានការអធិស្ឋានឡើយ។ សូមកុំបញ្ឈប់ការអធិស្ឋានរបស់លោកអ្នក ខណៈពេលដែលលោកអ្នកកំពុងរង់ចាំម្ចាស់ស្នេហ៍។» (Marshall Segal)
«យើងមានព្រះវរបិតាតែមួយ យើងជាគ្រួសារតែមួយ ដូច្នេះយើងគួរតែយកអាសាគ្នាតាមរយៈការអធិស្ឋាន។» (Bonnie McKernan)
«ស្ថានភាពនៃជីវិតអាពាហ៍ពិពាហ៍របស់យើង មិនមែនជាអ្វីដែលនឹងផ្ដល់អត្ថន័យដល់ជីវិតរបស់យើងអស់កល្បជានិច្ចឡើយ ប៉ុន្តែការដែលយើងមានអំណរចំពោះវត្តមានដ៏ល្អឥតខ្ចោះរបស់ព្រះគ្រីស្ទ គឺជាអ្វីដែលនឹងផ្ដល់អត្ថន័យដល់ជីវិតរបស់យើង។» (Stephen Witmer)