តើឲ្យខ្ញុំប្រាថ្នាទៅស្ថានសូគ៌បានដោយរបៀបណា ខណៈពេលដែលខ្ញុំដឹងថា ខ្ញុំនឹងមិនរៀបការជាមួយនឹងប្ដីរបស់ខ្ញុំនៅទីនោះ?
លោកគ្រូបានលើកឡើងថា យើងមិនគួរភ្លេចថារាល់អ្វីទាំងអស់នឹងល្អប្រសើរឡើងនៅឯស្ថានសួគ៌។
ប្រភេទអត្ថបទ
កំណត់ហេតុបណ្ដាញ
លោកគ្រូបានលើកឡើងថា យើងមិនគួរភ្លេចថារាល់អ្វីទាំងអស់នឹងល្អប្រសើរឡើងនៅឯស្ថានសួគ៌។
យើងខ្ញុំក៏ចង់រៀនសូត្រពីប្រពន្ធរបស់យើងខ្ញុំដែរ។ ហើយយើងខ្ញុំក៏សប្បាយចិត្តណាស់ក្នុងការរៀនសូត្រពីការនិយាយស្ដីរបស់មនុស្សស្រីដែរ។ ប៉ុន្តែ យើងខ្ញុំមិនចង់មានទំនាក់ទំនងនៃការស្ដាប់ ឬក៏ការទៅចូលរួមនៅក្រុមជំនុំណាមួយ ដែលមានមនុស្សស្រីជាគ្រូគង្វាល ឬក៏អ្នកមានអំណាចលើយើងខ្ញុំនោះទេ។ នេះគឺជាចំណុចគ្រោះថ្នាក់សម្រាប់មនុស្សប្រុស។ យើងខ្ញុំអាចពន្យល់អំពីមូលហេតុនេះចេញពីព្រះគម្ពីរ ចេញពីបទពិសោធន៍ និងចេញពីផ្លូវចិត្តបាន ប៉ុន្តែយើងខ្ញុំទើបតែបានលើកឡើងនូវការសង្ខេបត្រួសៗសម្រាប់លោកអ្នក។
យើងខ្ញុំគិតថា ផ្នែកនានានៃភេទរបស់យើងដែលធ្វើឲ្យយើងមានភាពខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រីគឺជាអ្វីដែលគួរធ្វើឲ្យយើងមានគ្រប់ហេតុផលក្នុងការជឿជាក់ថា វានឹងបន្តមាននៅក្នុងរូបកាយថ្មីរបស់យើងផងដែរ។ យើងខ្ញុំគិតថា ចំណុចដែលថាយើងនឹងបរិភោគនៅស្ថានសួគ៌ក៏ផ្ដល់ជាសំណើថាយើងក៏នឹងមានពោះ និងប្រព័ន្ធរម្លាយអាហារដែរ។ ដូចគ្នាផងដែល ដូចយើងមានពោះវៀនពោះតាំងដែលជួយឲ្យរូបកាយរបស់យើងដំណើរការក្នុងរបៀបច្បាស់លាស់បាន នោះយើងក៏អាចនៅមានប្រដាប់ភេទដោយមិនមានសេចក្ដីប្រាថ្នាចង់រួមដំណេកបានដែរ ប៉ុន្តែនៅនៅមានជីវៈសាស្ត្រភេទដែលផ្ដល់អត្ថន័យដល់យើងថាជាមនុស្សប្រុស និងមនុស្សស្រី។
យើងខ្ញុំចង់មានភាពធូររលុង និងទូលំទូលាយ ហើយផ្ដល់សេរីភាពទៅកាន់អ្នកជឿក្នុងការរស់នៅក្នុងរបៀបឲ្យកាន់តែមានប្រសិទ្ធភាព។ ដូច្នេះ យើងខ្ញុំក៏គោរពអ្នកដែលបោះបង់ចោលដោយមិនចង់មានការពាក់ព័ន្ធជាមួយនឹងអំពើអាក្រក់ ហើយយើងខ្ញុំក៏គោរពអស់អ្នកដែលនិយាយថា «ទេ! ចូរយើងសង្គ្រោះវា ប្រជ្រៀតចូលវា ហើយប្រើប្រាស់វាចុះ» ដែរ។
ទាំងអស់នេះកើតឡើង ពីព្រោះព្រះយេស៊ូវបានឈានដល់កម្រិតដ៏ខ្ពស់បំផុតនៃព័ន្ធកិច្ចរបស់ទ្រង់ក្នុងការបើកសម្ដែងនៃព្រះវរបិតាតាមរយៈការដែលព្រះអង្គ «ទៅឯព្រះវរបិតា» ដោយឆ្លងកាត់ឈើឆ្កាង។ ទ្រង់បានបង់ថ្លៃយ៉ាងខ្ពស់សម្រាប់ព័ន្ធកិច្ចនេះ។ ព្រះអង្គបានបង្ហាញពីរដងថា ទ្រង់ព្រួយព្រះទ័យយ៉ាងខ្លាំងខាងឯវិញ្ញាណ (យ៉ូហាន ១២:២៧; ១៣:២១) ខណៈពេលដែលព្រះអង្គសញ្ជឹងគិតអំពីពេលវេលានៅខាងមុខ។ ហើយព័ន្ធកិច្ចដូចគ្នានោះក៏បានតែងតាំងជាមូលដ្ឋាននៃអ្វីដែលទ្រង់អាចប្រាប់ពួកសិស្សរបស់ទ្រង់ថា «កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ» (យ៉ូហាន ១៤:១)។
សេចក្ដីសន្និដ្ឋានក្នុងការវែកញែក៖ ព្រះបន្ទូលបានបង្រៀនថា «ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកម្ពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្ដី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ» (រ៉ូម ៨:៣៨-៣៩)។ សូមចងចាំថា ព្រះអង្គដែលសង្គ្រោះលោកអ្នកក៏ជាព្រះអង្គដែលនឹងរក្សាលោកអ្នកទុកផងដែរ។ ខណៈពេលដែលយើងទទួលបានសេចក្ដីសង្គ្រោះម្ដងហើយ នោះយើងក៏នឹងមានសេចក្ដីសង្គ្រោះនោះជារៀងរហូតដែរ។ សេចក្ដីសង្គ្រោះរបស់យើងគឺពិតជាមានការធានាយ៉ាងអស់កល្បជានិច្ចមែន!
ប្រាកដណាស់! ទាំងនេះមានមូលដ្ឋានលើសេចក្ដីស្រឡាញ់ដែលមិនអាចប្រៀបផ្ទឹមបានរបស់ព្រះជាម្ចាស់ (យ៉ូហាន ៣:១៦-២១) ហើយយើងអាចចូលទៅកាន់ទ្រង់បានតាមរយៈជំនឿ៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។
ហើយនៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៦:១៤ ក៏បានចែងថា «កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ»។ ខគម្ពីរនេះក៏ទាក់ទងគ្នាជាមួយនឹងជីវិតអាពាហ៍ពិពាហ៍ដែរ។ មូលហេតុគឺដោយសារជីវិតអាពាហ៍ពិពាហ៍គឺជាប្រភេទមួយនៃការរួបរួមគ្នាដ៏ជ្រាលជ្រៅ។ ព្រះអង្គសព្វព្រះហឫទ័យឲ្យវាជាការរួបរួមគ្នាខាងឯព្រលឹងវិញ្ញាណក៏ដូចជាការរួបរួមគ្នាខាងឯរូបកាយដែរ។
ប្រសិនបើវាមិនមានភាពស៊ីគ្នាជាមួយនឹងព្រះគម្ពីរ ហើយមិនមានចែងនៅក្នុងព្រះគម្ពីរ ឬក៏មិនមានការគាំទ្រដ៏ពិតតាមរយៈការកាត់ស្រាយព្រះគម្ពីរក្នុងលក្ខណៈដ៏ត្រឹមត្រូវ នោះលោកអ្នកមិនខកខានអ្វីឡើយ។ យើងអាចចូលទៅកាន់ព្រះវិញ្ញាណបរិសុទ្ធបានតាមរយៈអំណាចនៃដំណឹងល្អ ហើយព្រះអង្គគង់នៅ ដើម្បីថ្វាយសិរីល្អទៅកាន់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ មិនមែនដើម្បីជាការសម្ដែងនោះទេ (យ៉ូហាន ១៦:១៤-១៥)។ ប្រសិនបើមនុស្សចុះចាញ់ចំពោះព្រះគ្រីស្ទ ឱបក្រសោបនូវព័ន្ធកិច្ចពិតរបស់ព្រះវិញ្ញាណក្នុងជីវិតរបស់ខ្លួន ហើយចុះចូលចំពោះព្រះគម្ពីរថាគ្រប់គ្រាន់ ហើយជាការបើកសម្ដែងចុងក្រោយ នោះការជ្រមុជក្នុងព្រះវិញ្ញាណនឹងហួសសម័យជាមិនខាន។
ដំណឹងល្អសន្យាថា មនុស្សមានបាបដែលបះបោរនឹងទទួលបានការផ្សះផ្សាជាមួយនឹងព្រះជាម្ចាស់តាមរយៈព្រះលោហិតរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។ ដំណឹងល្អសន្យាមកកាន់យើងថា យើងនឹងមានអំណរចេញពីការរងទុក្ខ និងការធានាថា អស់អ្នកណាដែលបានលះបង់អ្វីៗទាំងអស់លើលោកនេះសម្រាប់ប្រយោជន៍របស់ទ្រង់នឹងទទួលបានមួយរយដងនៅឯស្ថានសួគ៌វិញ (ម៉ាថាយ ១៩:២៩)។
ពេលខ្លះ យើងឃើញថា ករណីពិបាកៗអាចធ្វើឲ្យមានទេវវិទ្យាមិនល្អ។ ប៉ុន្តែ ចម្លើយដ៏ងាយស្រួល និងចម្លើយនៃការតែងជាគំរូចំពោះសំណួរនៃការរងទុកជានិច្ចជាកាលគឺជាសុទិដ្ឋិនិយម—ហើយវាក៏ធ្វើឲ្យមានទេវវិទ្យាមិនល្អដែរ។
យើងយកឈ្នះលើវាតាមរយៈព្រះលោហិតនៃកូនចៀម។ នេះគឺជាជំហរសម្រាប់មនុស្សគ្រប់ៗរូបនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ នេះគឺជាជំហរនៃជំនឿរបស់យើង។ ការធានានេះមិនផ្ដោតទៅលើការថាយើងមានជំនឿខ្លាំងប៉ុណ្ណានោះទេ—មិនថាយើងសាវ៉ាប៉ុណ្ណាក៏ដោយ។