ការអធិស្ឋានគឺជាការចងចំណង
«ការអធិស្ឋានគឺជាការចងចំណងបញ្ចប់ការសញ្ជឹងគិត»។ (Daniel Burgess).
អ្នកនិពន្ធ
«ការអធិស្ឋានគឺជាការចងចំណងបញ្ចប់ការសញ្ជឹងគិត»។ (Daniel Burgess).
«ព្រះអង្គយកព្រះទ័យទុកដាក់លើយើងគ្រប់ៗរូប»។ (Augustine).
ក្នុងសាច់ឈាមយើង យើងដើរក្នុងផ្លូវខុសឆ្គងផ្នែកសីលធម៌ ខ្វាក់ផ្នែកព្រលឹងវិញ្ញាណ និងឆន្ទៈដែលបែកបាក់។ ប៉ុន្តែ សេចក្ដីសង្គ្រោះរបស់យើងគឺអាស្រ័យលើព្រះគុណដ៏ឥតគិតថ្លៃរបស់ព្រះជាម្ចាស់ មិនមែននៅលើឆន្ទៈសេរីរបស់យើងនោះទេ។
«គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ»។ (រ៉ូម ១៣:១៤)
«មិនថាគ្រប់គ្នាមានអាយុចាស់នោះទេ ប៉ុន្តែគ្រប់គ្នាស្លាប់»។ (Augustine)
«ប្រសិនបើព្រះជាម្ចាស់អាចពុករលួយបាន នោះទ្រង់មិនអាចធ្វើជាព្រះបានទេ»។ (Augustine).
ដូច្នេះយើងខ្ញុំគិតថាយើងខ្ញុំអធិប្បាយលើការថ្វាយដង្វាយពីរទៅបីដងក្នុងអំឡុងពេល៣៣ឆ្នាំនៅឯព្រះវិហាររបស់យើងខ្ញុំ។ អ្វីដែលយើងខ្ញុំចង់មានន័យគឺថា យើងខ្ញុំបាននិយាយស្ទើរតែគ្រប់ពេលវេលាអំពីការផ្គត់ផ្គង់ និងការលះបង់ ប៉ុន្តែទាក់ទងទៅនឹងការថ្វាយដង្វាយ...ជាទូទៅ យើងខ្ញុំបានលើកឡើងដូចនេះ៖ «ឱបងប្អូនអើយ! ហេតុអ្វីបានជាយើងចង់ថ្វាយតិចជាង? បុគ្គលដែលលើកឡើងថា៖ “តើខ្ញុំត្រូវថ្វាយមែនឬ?” គឺគាត់កំពុងតែឈរលើជំហរមិនត្រឹមត្រូវរួចស្រេចបាត់ទៅហើយ។ រាល់គ្រប់អ្វីៗទាំងអស់គឺល្អប្រសើរជាងក្នុងការតាំងសេចក្ដីសញ្ញាថ្មី។ យើងមានសេចក្ដីសន្យាល្អប្រសើរជាង សេចក្ដីតាំងសញ្ញាល្អប្រសើរជាង—កណ្ឌគម្ពីរហេព្រើរបានលើកឡើង—ចុះហេតុអ្វីបានជាមិនមានការលះបង់ និងការថ្វាយល្អប្រសើរខ្លាំងជាងដែរទៅ?
«កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ» (រ៉ូម១២:១៧)
«ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ» (រ៉ូម ១២:១៤)
«ព្រះអង្គមកនៅជិតសូម្បីតែចំពោះអស់អ្នកដែលនៅយ៉ាងឆ្ងាយពីទ្រង់ក៏ដោយ»។ (Augustine).
«ពេលយើងកាន់តែខ្ជិល—នោះអារក្សក៏កាន់តែរវល់។ ភាពខ្ជិលច្រអូសគឺជាបុព្វហេតុនៃអំពើបាប ហើយភាពកំជិលគឺជាផលផ្លែអ្នកម្ដាយនៃអំពើអាក្រក់»។ (Andrew Gray)
តួនាទីរបស់យើងដែលជាអ្នកជឿគឺប្រកាសដំណឹងល្អ ដែលនេះមានន័យថា យើងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រាប់ពូជដែលធ្លាក់លើដីទាំងប៉ុន្មានដែលយើងបានសិក្សាជាមួយគ្នាគឺមិនមែនជាកំហុសរបស់អ្នកព្រោះនោះទេ ប៉ុន្តែគឺជាតួនាទីរបស់ព្រះជាម្ចាស់ទេតើក្នុងការធ្វើឲ្យវាដុះ ឬក៏មិនដុះឡើង។ ចូរយើងឈប់ខ្វល់ខ្វាយថា មនុស្សដែលយើងកំពុងតែប្រកាសដំណឹងល្អ ឬក៏បង្រៀនព្រះបន្ទូលរបស់ព្រះអង្គទៅកាន់គឺជាមនុស្សដែលជាប្រភេទដីណាចុះ ប៉ុន្តែសូមទុកឲ្យព្រះអង្គជាអ្នកបារម្ភវិញ។