ទាស់ប្រឆាំង
«អំពើបាបទាំងអស់គឺធ្ងន់ធ្ងរណាស់ ដោយព្រោះវាទាស់នឹងព្រះជាម្ចាស់។» (John Piper)
អ្នកនិពន្ធ
«អំពើបាបទាំងអស់គឺធ្ងន់ធ្ងរណាស់ ដោយព្រោះវាទាស់នឹងព្រះជាម្ចាស់។» (John Piper)
ព្រះជាម្ចាស់ជាអ្វីៗដែលយើងត្រូវការមុនគេបង្អស់
«កុំឲ្យម្នាក់ៗគិតតែពីខ្លួនឯងឡើយ ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗគិតពីអ្នកដទៃផង។» (ភីលីព ២:៤)
«បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។» (១កូរិនថូស ១៥:៥៨)
«ផែនការរបស់ព្រះជាម្ចាស់សម្រាប់យើងដែលបានទទួលក្ដីសង្គ្រោះ គឺឲ្យយើងរស់នៅដោយបរិសុទ្ធ។» (Kevin DeYoung)
«មានតែព្រះជាម្ចាស់មួយគត់ដែលអាចធ្វើឲ្យលោកអ្នកមានការបំផ្លាស់បំប្រែចិត្តដ៏ពិតក្នុងព្រលឹងលោកអ្នកបាន។» (R.C. Sproul)
«ចូរឲ្យទង្វើរបស់លោកអ្នកប្រកាសដំណឹងល្អ។» (Jen Wilkin)
បើគិតទៅ កាលនោះ ខ្ញុំពិតជាប្រាថ្នាចង់មាននរណាម្នាក់មកជួយខ្ញុំឲ្យយល់ពីការនៅលីវ និងការរស់នៅដោយពឹងលើភាពអស់កល្បជានិច្ច។ ខ្ញុំគិតថា កាលនោះ បើមានគេជួយពន្យល់ខ្ញុំ ទំនងជាខ្ញុំនឹងចេះមានអំណរនៅក្នុងការរស់នៅដោយកោតខ្លាចព្រះជាម្ចាស់ និងអាចចេះសម្រេចការងារជាច្រើន ក៏ដូចជាចេះមានការស្កប់ចិត្តនៅក្នុងភាពនៅលីវរបស់ខ្លួនផងដែរ។
ព្រះយេស៊ូវអោយជីវិតអស់កល្បជានិច្ចមកខ្ញុំ
«ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ ។» (កិច្ចការ ៤:១២)
លោកអ្នកប្រហែលជាបានគិតអំពីការនោះយ៉ាងស្ងៀមស្ងាត់ ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ ហើយលោកអ្នកក៏ប្រហែលជាលាក់បាំងរឿងនោះក្នុងគោលបំណងល្អដែរ។ ជាដំបូង លោកអ្នកប្រហែលជាគិតថា ស្ថានភាពនឹងមានការប្រែប្រួល។ លោកអ្នកគិតថា ប្រសិនបើខ្ញុំរក្សាភាពស្ងៀមស្ងាត់ នោះវាមានភាពល្អប្រសើរជាង ហើយលោកអ្នកក៏នឹងមិន «បង្ក» រឿងដោយនិយាយអ្វីដែរ។ បន្ទាប់មក លោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកមិនចង់ឲ្យរឿងនោះលេចឮដល់អ្នកដទៃទៀត ឬក៏មិនចង់ឲ្យមាននរណាម្នាក់ឈឺចាប់ដែរ។ ចុងក្រោយ លោកអ្នកនៅតែរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកជឿថា វានឹងលែងមានការផ្លាស់ប្រែមិនថាឥឡូវនេះ ឬក៏នៅពេលអនាគត។ ឥឡូវនេះ បន្ទាប់ពីលោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ចំពោះការរិះគន់អស់រយៈពេលប៉ុន្មានខែនេះមកហើយ លោកអ្នកក៏បានសម្រេចចិត្តថា ចាកចេញ។