ផ្លូវជីវិត
«ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំទ្រង់មានសេចក្ដីអរសប្បាយជាដរាបតទៅ។» (ទំនុកតម្កើង ១៦:១១)
អ្នកនិពន្ធ
«ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំទ្រង់មានសេចក្ដីអរសប្បាយជាដរាបតទៅ។» (ទំនុកតម្កើង ១៦:១១)
«តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់។» (អេភេសូរ ២:១៣)
«មនុស្សយើងនឹងទៅដល់កម្រិតដ៏ខ្ពស់ ហើយអស្ចារ្យបំផុត នៅពេលដែលយើងលុតជង្គង់នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់។» (Martyn Lloyd-Jones)
«ប្រសិនបើលោកអ្នកមិនមាន ទំនុកចិត្តលើអំណាចនៃ ព្រះគម្ពីរ នោះមានន័យថា លោកអ្នកជាទាសករនៃ អ្វីដែលមនុស្សអះអាងថាត្រូវ (ជាជាងព្រះម្ពីរ)។» (Matt Chandler)
«យើងនឹងពិតជាទទួលបានសេរីភាពពីអំពើបាប ប៉ុន្តែវាមិនកើតឡើងក្នុងមួយរំពេចឡើយ។» (Jen Wilkin)
ចំណុចមួយដែលយើងគួរធ្វើពេលដែលយើងជួបនឹងបញ្ហានោះគឺ ព្យាយាមអធិស្ឋានតាមដែលយើងអាចធ្វើបាន ហើយទោះបើយើងមិនអាចអធិស្ឋានបានយ៉ាងល្អ ក៏ព្រះជាម្ចាស់នៅយល់ ហើយទ្រង់ក៏នឹងឆ្លើយតបនឹងសេចក្ដីអធិស្ឋាននោះបានយ៉ាងល្អជាងយើងអាចអធិស្ឋានទៅទៀត។
ការអធិស្ឋានកើតចេញពីព្រះជាម្ចាស់
«នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣)
«ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួតឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួនទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។» (ភីលីព ២:៣)
«ទោះបីជាអារម្មណ៏របស់យើងម្តងអញ្ចេះ ម្តងអញ្ចុះក៏ដោយ តែអ្វីដែលល្អដែលយើងគួរចាំនោះគឺ៖ ក្តីស្រឡាញ់របស់ព្រះជាម្ចាស់មិនចេះប្រែប្រួលឡើយ។» (C.S. Lewis)
«ការប្រឈមមុខនឹងការល្បួង គឺជាឱកាសមួយក្នុងការអះអាងពីការដែលលោកអ្នកបានទុកចិត្តលើព្រះយេស៊ូវ។ ចូរឈប់ ចូរគិត ចូរមានសង្ឃឹមលើទ្រង់ ហើយចូរអធិស្ឋាន។» (John Ouwuchekawa)
ប្រសិនបើលោកអ្នកមិនមានរនាំងទប់ស្កាត់ខ្លួនឯងពីការមើលរូបភាព ឬក៏វីដេអូអាសអាភាសនៅពេលអនាគតទេ នោះលោកអ្នកប្រាកដជានឹងមើលវាម្ដងទៀតជាមិនខាន។