ពេញនិយម
អត្ថបទដែលកំពុងពេញនិយមតាមចំនួនមើល មតិ ការចែករំលែក និងប្រតិកម្មថ្មីៗ។
«ជំនឿប្រៀបដូចជាសាច់ដុំអញ្ចឹង បើលោកអ្នកកាន់តែហ្វឹកហាត់ នោះវានឹងកាន់តែខ្លាំងឡើងៗ។» (John Piper)
«ប្រសិនបើព្រះជាម្ចាស់មិនប្រទានដល់យើងនូវអ្វីដែលយើងទូលសូម ចូរកុំឲ្យយើងគិតថា ព្រះអង្គមិនមានសមត្ថភាពក្នុងការប្រទានឲ្យនោះឡើយ។» - D.A. Carson
ដំណឹងល្អគឺជាសារនៃសេចក្ដីសង្គ្រោះទាក់ទងនឹងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។
«គ្រីស្ទបរិស័ទមិនដែរចេះអស់សង្ឃឹមទេ ព្រោះព្រះជាម្ចាស់គឺជាយុថ្កានៃសេចក្ដីសង្ឃឹមរបស់យើង។» (Matthew J. Hall)
ហេតុអ្វីបានជាយើងចំណាយពេលវេលា និងកម្លាំងយើងក្នុងការអធិស្ឋាន? នេះគឺជាសំណួរដែលលោកគ្រូ ចន ផាបភ័រ បានលើកឡើងនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់នៅខែធ្នូ ឆ្នាំ២០០៧ ថា៖ «ចូរអធិស្ឋានបែបយ៉ាងនេះវិញថា៖ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ នេះគឺជាអ្វីដែលលោកគ្រូ ចន ផាបភ័រ បានលើកឡើង៖
«ជម្រាបសួរលោកគ្រូ! ខ្ញុំធ្លាប់ឮលោកគ្រូលើកឡើងថា កណ្ឌគម្ពីរ រ៉ូម ៣:២៥ គឺជាខគម្ពីរដ៏សំខាន់បំផុតនៅក្នុងព្រះគម្ពីរ។ ហេតុអ្វីបានជាលោកគ្រូគិតដូច្នេះ?» ជាដំបូង ខ្ញុំចង់បញ្ជាក់ថា គ្រប់ខគម្ពីរទាំងអស់សុទ្ធតែសំខាន់។ ខ្ញុំលើកឡើងថា កណ្ឌគម្ពីរ រ៉ូម ៣:២៥ ជាខគម្ពីរដែលសំខាន់ជាងគេបំផុត ក្នុងករណីដែលថា ប្រសិនបើមានគេយកកាំភ្លើងមកភ្ជង់ក្បាលខ្ញុំ ហើយសួរថាតើខមួយណាសំខាន់ជាងគេ នោះខ្ញុំនឹងយកខនេះជាមិនខាន។ កណ្ឌគម្ពីរ រ៉ូម ៣:២៥ មានចែងថា «ដែលព្រះបានតាំងទ្រង់ [ព្រះយេស៊ូវគ្រីស្ទ] ទុកជាទីសន្តោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់»។
«ការអធិស្ឋានខ្លីៗគឺយូរល្មមហើយ»។ (Charles Spurgeon)
«អ្នកជឿដែលមានប្រាជ្ញានឹងមិនស្រឡាញ់អ្វីៗលើលោកីយ៍នេះទេ។ ព្រះយេស៊ូវមិនរវីរវល់នឹងវា ពេលសាតាំងថ្វាយទ្រង់នូវនគរទាំងអស់នៃលោកីយ៍»។ (Nathaniel Vincent)
«យើងចូលទៅកាន់ព្រះវរបិតាតាមរយៈព្រះរាជបុត្រាដោយជំនួយនៃព្រះវិញ្ញាណបរិសុទ្ធ។» (Ligon Duncan)