ទៅស្ថាននរកតាមរយៈការពិចារណា
«ចូរឲ្យយើងនាំគ្នាទៅស្ថាននរកតាមរយៈការពិចារណា—ដើម្បីកុំឲ្យយើងទៅស្ថាននរកតាមរយៈការថ្កោលទោស»។ (Thomas Watson).
ស្លាក
«ចូរឲ្យយើងនាំគ្នាទៅស្ថាននរកតាមរយៈការពិចារណា—ដើម្បីកុំឲ្យយើងទៅស្ថាននរកតាមរយៈការថ្កោលទោស»។ (Thomas Watson).
«គ្រីស្ទបរិស័ទគឺជាគ្រឿងអលង្ការ—ហើយស្ថានសួគ៌គឺជាទូមាសដែលព្រះជាម្ចាស់នឹងទុកពួកគេយ៉ាងមានសុវត្ថិភាព!» (Thomas Watson).
«វាជាការចាំបាច់ណាស់ដែលលោកអ្នកគួរទ្រាំជាមួយនឹងឈើឆ្កាង—ដើម្បីឲ្យទទួលបានម្កុដ»។ (Thomas Watson)
«ការអធិស្ឋានគឺជាឈ្លើងខាងឯព្រលឹងវិញ្ញាណ—ដែលជញ្ជក់នូវពិសនៃអំពើបាបពីព្រលឹងចេញ។» (Thomas Watson)
«ពាក្យសម្ដីគឺជាកញ្ចក់នៃគំនិត—វាបង្ហាញអំពីអ្វីដែលមាននៅក្នុងចិត្ត។» (Thomas Watson)
«ការក្លាយជាកូនចិញ្ចឹមគឺជាការអស្ចារ្យនៃសេចក្ដីមេត្តាករុណា»។ (Thomas Watson)
«ព្រះគ្រីស្ទយាងទៅឯឈើឆ្កាងដោយស្ម័គ្រព្រះទ័យខ្លាំងជាងយើងទៅឯបល្ល័ង្កនៃព្រះគុណទៅទៀត។» (Thomas Watson)
«អំពើបាបរបស់យើងគួរធ្វើឲ្យយើងបន្ទាបខ្លួន ប៉ុន្តែវាដាច់ខាតមិនត្រូវបំបាក់ទឹកចិត្តយើងមិនឲ្យទៅកាន់ព្រះគ្រីស្ទឡើយ។» (Thomas Watson)
«សំណេររអ៊ូរទាំរបស់យើងគឺជាការប្រគំតន្ត្រីរបស់អារក្ស។» (Thomas Watson)
«គ្រីស្ទបរិស័ទដែលមានការបន្ទាបខ្លួនមានគំនិតទាបអំពីខ្លួនឯងជាងអ្នកដទៃអាចមានអំពីគាត់ទៅទៀត» (Thomas Watson)
«លើផែនដីនេះ សេចក្ដីអំណរចាប់ផ្ដើមជ្រាបចូលមកក្នុងយើង តែនៅឯស្ថានសួគ៌ យើងចាប់ផ្ដើមជ្រាបចូលទៅក្នុងសេចក្ដីអំណរ។» (Thomas Watson)
«ព្រះជាម្ចាស់មិនបានសន្យាយើងថា ទ្រង់នឹងប្រទានយាន្តជំនិះក្នុងការដកយើងចេញពីបញ្ហាឡើយ ប៉ុន្តែទ្រង់បានសន្យាថា ទ្រង់នឹងគង់ជាមួយយើងពេលមានបញ្ហា។» (Thomas Watson)