ស្លាក
ដូច្នេះ យើងត្រូវតែអធិស្ឋានដោយមានជំនឿ ពីព្រោះ «រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ» (ហេព្រើរ ១១:១)។ ហើយក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:៥-៨ ក៏អ្នកនិពន្ធបានរម្លឹកឲ្យយើងទូលសូមព្រះជាម្ចាស់ «ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ប៉ុន្តែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន»។
មិនថាព្រះជាម្ចាស់ឆ្លើយតបសេចក្ដីអធិស្ឋានរបស់យើងរៀងៗខ្លួនដោយរបៀបណាក៏ដោយក៏ព្រះអង្គនៅសព្វព្រះហឫទ័យក្នុងការព្រះសណ្ដាប់សំណូមពររបស់យើង ហើយព្រះអង្គនឹងប្រើប្រាស់សេចក្ដីអធិស្ឋាននោះសម្រាប់បង្កើតនគររបស់ទ្រង់ជាសម្រេចដែរ។
ចូរកុំមានមន្ទិលសង្ស័យថា ព្រះអម្ចាស់មិនមានព្រះគុណ ឬក៏មិនមានព្រះទ័យក្នុងការសង្គ្រោះមនុស្សលោកឡើយ។ ចូរបន្តនៅអធិស្ឋានសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគាត់ដោយទុកចិត្តលើអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលអំពីព្រះអង្គទ្រង់ផ្ទាល់ ហើយព្រមព្រៀងសេចក្ដីប្រាថ្នារបស់លោកអ្នកជាមួយនឹងព្រះអង្គចុះ។
«ការទុកចិត្តលើព្រះជាម្ចាស់ក្នុងពន្លឺមិនមែនជាការដ៏អស្ចារ្យនោះទេ ប៉ុន្តែការទុកចិត្តទ្រង់ក្នុងភាពងងឹត នោះឯងទើបហៅថាជាជំនឿ។» (Charles Spurgeon)
«ព្រះគុណមិននាំឲ្យយើងមើលរំលងការស្ដាប់បង្គាប់ទេ។ ព្រះគុណជំរុញ និងជួយយើងឲ្យចេះស្ដាប់បង្គាប់។» (Kevin DeYoung)
«ដូចដែលទឹកភ្លៀងជ្រាបចូលទៅក្នុងដី យើងក៏គួរអធិស្ឋានទូលសូមឲ្យដំណឹងល្អរបស់ទ្រង់ជ្រាបចូលក្នុងព្រលឹងរបស់យើងដែរ។» (Charles Spurgeon)
«ចូរចាំថា ការគិតគូរគឺជាការនិយាយនៅចំពោះព្រះជាម្ចាស់។» (Charles Spurgeon)
«បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១យ៉ូហាន ១:៩)
«ការអធិស្ឋាននឹងមិនដែលទៅដល់ព្រះជាម្ចាស់ឡើយ លុះត្រាតែវាពឹងលើក្ដីមេត្តាករុណាដ៏ឥតគិតថ្លៃ។» (John Calvin)
«ការអធិស្ឋានដោយមានមន្ទិលសង្ស័យគឺមិនមែនជាការអធិស្ឋានទេ។» (John Calvin)
យើងចាប់ផ្ដើមដោយការអធិស្ឋានសម្រាប់សេចក្ដីសង្គ្រោះ។ រាល់សំណូមពរទាំងនេះផ្ដោតលើចំណុចដូចៗគ្នា ប៉ុន្តែក្នុងរបៀបខុសៗគ្នា ឬក៏ពីជ្រុងផ្សេងៗគ្នា ឬក៏ប្រើពាក្យពេចន៍ខុសៗគ្នា។ រាល់ចំណុចទាំងអស់មានមូលដ្ឋានលើបទគម្ពីរយ៉ាងចំៗ។