ស្លាក
ប្រាំនាទីខាងមុខនេះ លោកអ្នកនឹងទទួលបានព្រះគុណដែលទ្រទ្រង់មកក្នុងលោកអ្នកដែលកើតចេញពីអនាគតកាល ហើយលោកអ្នកក៏នឹងផ្ដុំប្រាំនាទីបន្ថែមទៀតនៃព្រះគុណក្នុងជលដ្ឋានសម្រាប់អតីតកាល។ ការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណដែលលោកអ្នកបានទទួលបទពិសោធន៍ពីអតីតកាលគឺការអរព្រះគុណ ហើយការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណសន្យាសម្រាប់លោកអ្នកនៅឯអនាគតកាលគឺជំនឿ។ យើងអរព្រះគុណព្រះអង្គសម្រាប់ព្រះគុណនៅឯអតីតកាលនៅឆ្នាំមុននេះ ហើយយើងក៏មានទំនុកចិត្តក្នុងព្រះគុណនៅឯអនាគតកាលសម្រាប់ឆ្នាំថ្មីដែរ។
ដូច្នេះ ចូររៀនស្វែងរកព្រះគុណរបស់ព្រះជាម្ចាស់ ដោយតយុទ្ធជាមួយនឹងការមិនបានដឹងខ្លួនដែលជាទូទៅកើតឡើងតាមរយៈការស្គាល់។ ហើយចូរមានអំណរក្នុងអ្វីដែលលោកអ្នករកឃើញ ដោយទូលសូមឲ្យព្រះជាម្ចាស់ប្រទានមកកាន់លោកអ្នកនូវដួងចិត្តដែលបរិសុទ្ធ ហើយពេញទៅដោយភាពអរសប្បាយដែលទ្រង់មានលើព្រះគុណរបស់ទ្រង់ ហើយថែមទាំងរំពឹងឲ្យឃើញ និងទទួលបានបទពិសោធន៍លើសដើមនៅថ្ងៃស្អែកជាងថ្ងៃនេះ។
«ព្រះគុណគឺជាការចាប់ផ្ដើមសិរីល្អ ហើយសិរីល្អគឺជាការធ្វើឲ្យព្រះគុណល្អឥតខ្ចោះ»។ (Jonathan Edwards)