លក្ខណៈនៃសេចក្តីអធិប្បាយតាមអត្ថន័យព្រះគម្ពីរ
ការអធិប្បាយតាមអត្ថន័យព្រះគម្ពីរ មានន័យថា ពួកជំនុំជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអំណាចលើជីវិតរបស់ពួកគេ។
ស្លាក
ការអធិប្បាយតាមអត្ថន័យព្រះគម្ពីរ មានន័យថា ពួកជំនុំជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអំណាចលើជីវិតរបស់ពួកគេ។
អំណររបស់យើងមិនពឹងអាងលើបទពិសោធន៍ទេ តែពឹងលើការប្រកបជាមួយនឹងព្រះជាម្ចាស់ដែលយើងមើលមិនឃើញតាមរយៈជំនឿវិញ។
យើងអាចឃើញរង្វាស់នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើងតាមរយៈការពីរយ៉ាង។ ទីមួយ គឺកម្រិតនៃការបូជារបស់ព្រះគ្រីស្ទ ដើម្បីជួយសង្គ្រោះយើងពីទណ្ឌកម្មនៃអំពើបាបរបស់យើង។ ទីពីរ គឺកម្រិតនៃភាពមិនស័ក្តិសមនឹងឲ្យទ្រង់សង្គ្រោះយើង។
ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលដោយយោគយល់ត្រង់ៗថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័លហើយងាកបែរទៅមើលក្រោយអ្នកនោះមិនគួរនឹងនគរព្រះទេ» ត្រង់នេះទ្រង់ចង់មានន័យថា៖ «សិស្សរបស់ខ្ញុំមិនគួរគិតតែពីខ្លួនឯង ហើយមិនចេះសម្រេចចិត្តដោយខ្លួនឯង។ ខ្ញុំចង់បានសិស្សដែលមានឆន្ទៈលះបង់ចំណង់ផ្ទាល់ខ្លួន ហើយមិនបែកអារម្មណ៍ដោយសារសាច់ញាតិដែលមានមនោសញ្ចេតនានឹងគ្នា។ ហើយខ្ញុំចង់បានសិស្សដែលទុកខ្ញុំខ្ពស់ជាងគេបំផុតក្នុងជីវិត»។
ប្រសិនបើបុរសទីមួយជាឧទាហរណ៍ដែលបង្ហាញថា សម្ភារៈកម្សាន្តចិត្តជាឧបសគ្គក្នុងការធ្វើជាសិស្សរបស់ព្រះយេស៊ូវ នោះយើងក៏អាចនិយាយដែរថា បុរសទីពីរបានឲ្យអាទិភាពខ្ពស់ទៅលើការងារជាងការធ្វើជាគ្រីស្ទបរិស័ទ។
យើងនឹងបានបរិសុទ្ធដូចជាទ្រង់ មានសេចក្តីស្រឡាញ់ដូចជាទ្រង់ និងរួមមកតែមួយដូចជាទ្រង់។
ដោយសារព្រះរាជបុត្រានេះបានឆ្លុះបញ្ចាំងពីរូបអង្គព្រះវរបិតាទ្រង់យ៉ាងឥតខ្ចោះ ដូច្នេះទ្រង់អាចមានបន្ទូលទៅកាន់លោក ភីលីព ជាសិស្សទ្រង់ថា «អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ» (យ៉ូហាន ១៤:៩)។ ព្រះវរបិតាយ៉ាងណា នោះព្រះរាជបុត្រាក៏យ៉ាងនោះដែរ។
ដោយសារមនុស្សបានប្រព្រឹត្តបាប នោះមានន័យថា គេមិនអាចចូលទៅជិតព្រះជាម្ចាស់ដោយខ្លួនឯងបានតទៅទៀតទេ។
ចំពោះមនុស្សវិញ ព្រះគម្ពីរប្រាប់ថា «ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង» (លោកុប្បត្ដិ ១:២៦)។
នៅក្នុងសំបុត្រទីពីររបស់លោក ប៉ុល ផ្ញើទៅកាន់លោក ធីម៉ូថេ ដែលជាគ្រូគង្វាលនៃពួកជំនុំនៅក្នុងទីក្រុងអេភេសូរ លោក ប៉ុល បានប្រាប់លោក ធីម៉ូថេ ថា ព្រះគម្ពីរនឹងធ្វើឲ្យគាត់ «មានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក» (គកស)។
ព្រះយេស៊ូវមិនមែនគ្រាន់តែត្រាស់ហៅមនុស្សមួយចំនួនចេញពីអ្នកបម្រើព័ន្ធកិច្ចរបស់ទ្រង់នោះទេ តែទ្រង់បានត្រាស់ហៅ៖ «អស់អ្នកទាំងឡាយ...»។
ដំបូងបង្អស់ គ្រីស្ទបរិស័ទគឺជាបុគ្គលម្នាក់ដែលទទួលបានការអត់ទោសបាប ហើយបានជាមេត្រីនឹងព្រះជាម្ចាស់ដ៏ជាព្រះវរបិតាតាមរយៈព្រះយេស៊ូវគ្រីស្ទ។