ស្លាក
នៅឯសួនច្បារ អេដែន លោក អ័ដាម និងនាង អេវ៉ា បានធ្លាក់ចុះ។ ពួកគេបានធ្លាក់ចុះ ហើយក៏នាំមនុស្សជាតិទាំងមូលឲ្យធ្លាក់ចុះជាមួយនឹងពួកគេទៅក្នុងភាពងងឹត និងសេចក្ដីស្លាប់នៃអំពើបាប។ ហើយតើព្រះជាម្ចាស់បានធ្វើអ្វី? ទ្រង់មិនបានប្រាប់យើងឲ្យស្វែងរកផ្លូវចេញពីវិបត្តិដែលយើងកំពុងតែជាប់នៅក្នុងនោះទេ ហើយព្រះអង្គក៏បានប្រព្រឹត្តលើសពីការស្រែកដាក់យើងឲ្យមានអារម្មណ៍សប្បាយៗពីស្ថានសួគ៌ដែរ។ ទេ! ព្រះអង្គបានយាងចុះមកនៅកន្លែងដែលយើងកំពុងតែនៅ ហើយបានជួយយើង។ នេះហើយគឺជាអត្ថន័យនៃពិធីបុណ្យណូអែល—ព្រះបានយាងចុះមក ដើម្បីសង្គ្រោះយើង ហើយក៏បានប្រព្រឹត្តនូវអ្វីៗដែលចាំបាច់ ដើម្បីរំដោះយើងចេញពីសេចក្ដីស្លាប់ដែលទៀងនឹងកើតឡើងដែរ។
តើដំណើរជីវិតរបស់លោកអ្នកជាគ្រីស្ទបរិស័ទ យ៉ាងដូចម្ដេចដែរ?
«ចូរស្រែករកព្រះយេស៊ូវ»
វាកើតឡើងចេញពីរឿងដ៏តូចតាចតែប៉ុណ្ណោះដែលបណ្ដាលឲ្យខ្ញុំច្រឡោតបែបនេះ។ វាមិនទាក់ទងទៅនឹងអំពើបាបដ៏ធ្ងន់ធ្ងរ ឬក៏ការផិតក្បត់ដ៏គួរឲ្យស្អប់ខ្ពើម ដែលបណ្ដាលឲ្យយើងខ្ញុំមានការងឿងឆ្ងល់អំពីគាត់នៅក្នុងចិត្តគំនិតនោះទេ។ វាគ្រាន់តែជារឿងដ៏តូចតាចមួយប៉ុណ្ណោះ ជារឿងដែលទំនងមិនមែនជាអំពើបាបផង។
ទំនងលោកអ្នកមានការពិបាកក្នុងការទទួលស្គាល់ថា ព្រះយេស៊ូវស្រឡាញ់លោកអ្នក ព្រោះលោកអ្នកបានឃើញមនុស្សជាច្រើននាក់នៅជុំវិញខ្លួនបានធ្វើឲ្យលោកអ្នកខកចិត្ត។ ទោះជាយ៉ាងណាក្ដី ក៏ព្រះយេស៊ូវមិនមែនដូចជាមនុស្សនានានោះទេ ព្រះអង្គគឺជាព្រះ ១០០% ហើយក៏ជាមនុស្ស ១០០% ផងដែរ (យ៉ូហាន ១:១៤)។
«ឥឡូវនេះ ក្រឹត្យវិន័យថ្កោលទោសមនុស្ស ប៉ុន្តែដំណឹងល្អអត់ទោសពួកគេវិញ។» (Herman Bavinck)
ដំណឹងល្អគឺជាសារនៃសេចក្ដីសង្គ្រោះទាក់ទងនឹងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។
«គំនូរទាំងអស់គឺសុទ្ធតែចេញពីព្រះជាម្ចាស់ ហើយយើងក៏ត្រូវតែគោរពថាទ្រង់ជាអ្នករចនាដែរ។» (John Calvin)
«ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា នោះនឹងមានសេចក្តីសប្បុរសនៅព័ទ្ធជុំវិញខ្លួន» (ទំនុកតម្កើង ៣២:១០) (Psalm 32:10 ESV)
«គ្មានចំណេះដឹងណាមួយដែលគ្មានដើមចមចេញពីការស្គាល់ព្រះជាម្ចាស់ជាមុននោះទេ។» (John Calvin)