ស្រេកឃ្លាននូវសេចក្ដីសុចរិត
«មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត» (ម៉ាថាយ ៥:៦)
ស្លាក
«មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត» (ម៉ាថាយ ៥:៦)
«ព្រះជាម្ចាស់ទតមើលទៅលើសេចក្ដីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះគ្រីស្ទ ហើយទ្រង់ក៏បានចេញព្រះរាជប្រកាសថា ខ្ញុំបានរាប់ជាសុចរិតដោយព្រោះសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ។» (John Piper)
«គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ។» (រ៉ូម ៣:២២)
«ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។» (ម៉ាថាយ៦:៣៣)
ពិតណាស់ ទ្រង់បានរាប់ខ្ញុំជាសុចរិតរួចហើយ។ ព្រះជាម្ចាស់ទតមើលទៅលើសេចក្ដីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះគ្រីស្ទ ហើយទ្រង់ក៏បានចេញព្រះរាជប្រកាសថា ខ្ញុំបានរាប់ជាសុចរិតដោយព្រោះសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ។
ការលូតលាស់ខាងសីលធម៌ដែលកើតឡើងដោយសារយើងជឿទុកចិត្តលើព្រះគ្រីស្ទ នោះមិនមែនហៅថា ការរាប់យើងជាសុចរិតនោះទេ។ តាមធម្មតា ព្រះគម្ពីរហៅការនោះថា ការញែកជាបរិសុទ្ធដែលជាដំណើរនៃការផ្លាស់ប្រែពីអាក្រក់ទៅល្អ។