លុយសំខាន់
ចូរថ្វាយស្ម័គ្រពីចិត្ត និងអំណរ សូមថ្វាយជាចម្បងទៅកាន់ក្រុមជំនុំតាមតំបន់របស់ខ្លួន ហើយថ្វាយដល់ថ្នាក់ថាវាល្មមគ្រប់គ្រាន់ក្នុងការជះឥទ្ធិពលលើលោកអ្នកបាន។
ស្លាក
ចូរថ្វាយស្ម័គ្រពីចិត្ត និងអំណរ សូមថ្វាយជាចម្បងទៅកាន់ក្រុមជំនុំតាមតំបន់របស់ខ្លួន ហើយថ្វាយដល់ថ្នាក់ថាវាល្មមគ្រប់គ្រាន់ក្នុងការជះឥទ្ធិពលលើលោកអ្នកបាន។
ទោះបើថា ព្រះគម្ពីរបានបង្គាប់ឲ្យយើងថ្វាយក៏ដោយ ក៏យើងនៅអាចថ្វាយដោយមានសេរីភាព មិនមែនស្ថិតក្រោមការបង្ខិតបង្ខំឡើយ។
មានប្រហែលត្រឹមតែ៥ភាគរយតែប៉ុណ្ណោះដែលបានថ្វាយយ៉ាងតិច១០ភាគរយពីប្រាក់ចំណូលរបស់ពួកគេ (ដែលនោះជាច្បាប់នៃការថ្វាយ «ដង្វាយ»)។ ក្នុងចំណោមអ្នកទាំងនោះដែលថ្វាយ ជាមធ្យមភាគគឺមានជាអតិបរមាប្រហែល២.៥ភាគរយនៃប្រាក់ចំណូលតែប៉ុណ្ណោះ។
រាល់គ្រប់អ្វីៗដែលយើងមានគឺសុទ្ធតែមកពីព្រះអង្គ ហើយនិងរាល់គ្រប់អ្វីៗដែលយើងថ្វាយទៅកាន់ព្រះអង្គវិញ គឺជាការដែលយើងថ្វាយនូវអ្វីដែលព្រះអង្គឲ្យយើងតែប៉ុណ្ណោះ។
តើខ្ញុំគួរត្រូវថ្វាយប៉ុណ្ណា? គឺថ្វាយរហូតដល់វាបានជះឥទ្ធិពលមកដល់ជីវិតរស់នៅរបស់លោកអ្នក។ គ្រប់គ្រាន់នៅត្រង់ថា យើងមិនអាចទទួលបានភាពស្រណុកសុខស្រួលម៉្យាង ឬអាចដកពិសោធន៍ទៅលើអ្វីមួយដែលអាចនាំឲ្យយើងមានភាពអរសប្បាយ។
ព្រះអង្គប្រសើរលើសជាងអ្វីៗទាំងអស់នោះឆ្ងាយខ្លាំងណាស់ ហើយទ្រង់ថែមទាំងគង់នៅអស់កល្បជានិច្ចទៀតផង។
នៅក្នុងកថាខណ្ឌមុនៗ យើងឃើញថា សាវ័ក ប៉ុល បានមានប្រសាសន៍នៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ជំពូក៦ ថា ទ្រព្យសម្បត្តិមិនសំខាន់ជាងការកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីសន្ដោសឡើយ។