ស្លាក
«ការដែលយើងខ្ញុំស្រឡាញ់នូវអ្វីៗដែលព្រះជាម្ចាស់បានបង្កើត ជាជាងស្រឡាញ់ទ្រង់ គឺជាចំណងដែលធ្វើឲ្យយើងដើរតាមលោកីយ៍។» (Saint Augustine)
«ខ្ញុំឲ្យសេចក្ដីបញ្ញត្តិ១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។» (យ៉ូហាន ១៣:៣៤)
«ព្រះយេស៊ូវមានព្រះបន្ទូលថា៖«“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា។» (ម៉ាថាយ ២២:៣៧ គខប)
«បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ។» (យ៉ូហាន ១៤:១៥)
«យើងមិនចូលចិត្តឲ្យគេប្រាប់យើងថា យើងមិនអាចធ្វើអ្វីមួយបានសម្រេចឡើយ ប្រសិនបើយើងមិនធ្វើក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។» (J.C. Ryle)
«កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ។» (១យ៉ូហាន ២:១៥)
«នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង។» (១យ៉ូហាន ៤:១០)
«ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច។» (Hebrews 13:1)
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ។ ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្ដីស្រឡាញ់ ។ (១កូរិនថូស ១៦:១៣-១៤)