ព្រះគុណ
«ព្រះគុណមិននាំឲ្យយើងមើលរំលងការស្ដាប់បង្គាប់ទេ។ ព្រះគុណជំរុញ និងជួយយើងឲ្យចេះស្ដាប់បង្គាប់។» (Kevin DeYoung)
ស្លាក
«ព្រះគុណមិននាំឲ្យយើងមើលរំលងការស្ដាប់បង្គាប់ទេ។ ព្រះគុណជំរុញ និងជួយយើងឲ្យចេះស្ដាប់បង្គាប់។» (Kevin DeYoung)
«ព្រះយេស៊ូវមិនមែនគ្រាន់តែជាហោរាម្នាក់នោះទេ ប៉ុន្តែជាអង្គដែលបំពេញនូវរាល់ទំនាយ។» (Kevin DeYoung)
«ភាពរវីរវល់សម្លាប់គ្រីស្ទបរិស័ទច្រើនជាគ្រាប់កាំភ្លើងទៅទៀត។» (Kevin DeYoung)
«ព្រះជាម្ចាស់បានប្រទានលុយដល់លោកអ្នក ពីព្រោះព្រះអង្គសប្បុរស ប៉ុន្តែព្រះអង្គមានចិត្តសប្បុរសជាមួយនឹងលោកអ្នក ដើម្បីឲ្យលោកអ្នកមានចិត្តសប្បុរសជាមួយនឹងអ្នកដទៃដែរ។» (Kevin DeYoung)
«ការសន្សំលុយគឺជាការមានប្រាជ្ញា ប៉ុន្តែចូរកុំគិតថា លុយនឹងផ្ដល់សន្តិភាពដ៏ពិតដល់លោកអ្នកឡើយ។» (Kevin DeYoung)
«លុយគឺជាអំណោយទានពីព្រះជាម្ចាស់ ប៉ុន្តែអំណោយទានដែលលោកអ្នកពិតជាត្រូវការខ្លាំងជាងគេបំផុតគឺមានតែនៅក្នុងព្រះជាម្ចាស់តែមួយអង្គគត់។ » (Kevin DeYoung)
«លុយគឺជាព្រះពរពីព្រះជាម្ចាស់ ប៉ុន្តែលោកអ្នកនឹងកាន់តែទទួលបានព្រះពរបន្ថែមទៀតបើលោកអ្នកឲ្យលុយនោះទៅអ្នកដទៃ។» (Kevin DeYoung)
«ព្រះអម្ចាស់ស្រឡាញ់អស់អ្នកដែលមានចិត្តសប្បុរសចំពោះអ្នកក្រ។» (Kevin DeYoung)
«អាយដល (ព្រះក្លែងក្លាយ) របស់យើងមិនជួយសង្គ្រោះ មិនអាចផ្ដល់ភាពស្កប់ស្កល់ ហើយនៅចុងបញ្ចប់ វាក៏មិនអាចឈរបានដែរ។» (Kevin Deyoung)
«ដំណឹងល្អណាមួយដែលគ្រាន់តែលើកឡើងអំពីអ្វីៗដែលលោកអ្នកត្រូវតែធ្វើ ហើយមិនប្រកាសអំពីអ្វីៗដែលព្រះគ្រីស្ទបានសម្រេច នោះមិនមែនជាដំណឹងល្អទេ។» (Kevin DeYoung)