ដោះស្រាយបញ្ហានៃការរងទុក្ខ
«ដើម្បីឲ្យយើងអាចដោះស្រាយបញ្ហានៃការរងទុក្ខនេះបានត្រឹមត្រូវ ដាច់ខាត យើងត្រូវតែដោះស្រាយបញ្ហានៃអំពើបាប និងការបែកបាក់ទំនាក់ទំនងចេញពីព្រះជាម្ចាស់ជាមុនសិន។» (Kenneth Mbugua)
ស្លាក
«ដើម្បីឲ្យយើងអាចដោះស្រាយបញ្ហានៃការរងទុក្ខនេះបានត្រឹមត្រូវ ដាច់ខាត យើងត្រូវតែដោះស្រាយបញ្ហានៃអំពើបាប និងការបែកបាក់ទំនាក់ទំនងចេញពីព្រះជាម្ចាស់ជាមុនសិន។» (Kenneth Mbugua)
«ដោយសារអំពើបាបរបស់មនុស្សបានជាមានសេចក្ដីស្លាប់»។ (Kenneth Mbugua)
«ប្រសិនបើលោកអ្នកស្រឡាញ់ព្រះជាម្ចាស់ នោះលោកអ្នកនឹងចង់ឲ្យសិរីល្អ និងព្រះហឫទ័យទ្រង់មានក្នុងជីវិតរបស់លោកអ្នកខ្លាំងជាងអ្វីៗផ្សេងៗទៀត»។ (Kenneth Mbugua)
«នៅពេលដែលយើងចង់បានទ្រព្យសម្បត្តិខ្លាំងជាងចង់បានព្រះជាម្ចាស់ នោះទ្រព្យសម្បត្តិនឹងទទួលបានសិរីល្អដែលធាតុពិតគួរតែជាព្រះជាម្ចាស់តែមួយគត់ដែលគួរទទួលបានទេតើ»។ (Kenneth Mbugua)
«ព្រះគ្រីស្ទត្រូវតែសុគត ព្រោះនោះគឺជាផ្លូវតែមួយគត់ក្នុងការបង់ថ្លៃលោះអំពើបាបរបស់យើង»។ (Kenneth Mbugua)
«ការដែលយើងសម្លាប់អំពើបាបរបស់យើង និងការដែលយើងរស់នៅក្នុងសេចក្ដីសុចរិត គឺជាការព្យាបាលដ៏អស់កល្បជានិច្ច និងគួរឲ្យស្ញប់ស្ញែងដែលយញ្ញបូជារបស់ព្រះគ្រីស្ទបានយកជ័យជម្នះសម្រាប់យើង»។ (Kenneth Mbugua)
«ប្រសិនបើលោកអ្នកកំពុងតែដើរតាមព្រះយេស៊ូវ ដើម្បីទទួលបានប្រយោជន៍ផ្នែកសម្ភារៈនិយម នោះមានន័យថា លោកអ្នកបានបរាជ័យហើយក្នុងការដឹងថាអ្វីទៅជាតម្រូវការដ៏សំខាន់បំផុតក្នុងជីវិតខ្លួន»។ (Kenneth Mbugua)
«ដំណឹងល្អគឺជាដំណឹងអំពីព្រះជាម្ចាស់ដ៏គង់នៅអស់កល្បជានិច្ចដែលបានប្រទានអំណោយទានដ៏ល្អបំផុតដែលយើងអាចនឹកស្មានដល់៖ គឺព្រះអង្គផ្ទាល់»។ (Kenneth Mbugua)
«ព្រះជាម្ចាស់បានសន្យាទៅកាន់បុត្រាបុត្រីរបស់ទ្រង់ថា ពួកគាត់នឹងមានគ្រប់គ្រាន់ ដើម្បីបម្រើទ្រង់ មិនមែនភាពហ៊ឺហា ដើម្បីនឹងមើលរំលងទ្រង់នោះទេ។» (Kenneth Mbugua)
«ការអធិស្ឋានគឺជាចំណុចសំខាន់ណាស់សម្រាប់ជីវិតអ្នកជឿ និងក្រុមជំនុំ»។ (Kenneth Mbugua)
«ដំណឹងល្អផ្សះផ្សាយើងជាមួយនឹងព្រះជាម្ចាស់។» ( Kenneth Mbugua)
«នេះហើយគឺជាចំណុចដ៏អស្ចារ្យបំផុតនៃដំណឹងល្អ មនុស្សមានបាបអាចស្គាល់ព្រះជាម្ចាស់ និងអាចមានអំណរក្នុងទ្រង់យ៉ាងអស់កល្បជានិច្ចបាន»។ (Kenneth Mbugua)