បើព្រះអង្គយកព្រះហស្តទ្រង់ចេញ
«បើព្រះអង្គយកព្រះហស្តទ្រង់ចេញពីយើង គ្រាន់តែមួយភ្លែត នោះយើងនឹងត្រឡប់ទៅជាដីវិញភ្លាមជាមិនខាន» (John Calvin)
ស្លាក
«បើព្រះអង្គយកព្រះហស្តទ្រង់ចេញពីយើង គ្រាន់តែមួយភ្លែត នោះយើងនឹងត្រឡប់ទៅជាដីវិញភ្លាមជាមិនខាន» (John Calvin)
«ការបន្ទាបខ្លួនគឺជាដើមចមនៃការមានចំណេះដឹងដ៏ពិត» (John Calvin)
«ជំនឿមិនអាចឈរបានឡើយលុះត្រាតែវាមានមូលដ្ឋានលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់»។ ( John Calvin)
«ការអួតអាងពីខ្លួនឯង ពីប្រាជ្ញា និងអំណាចរបស់ខ្លួនគឺជាថ្នាំពុលដ៏មានប្រសិទ្ធភាពបំផុតក្នុងការនាំឲ្យមនុស្សលោកវិនាស។» (John Calvin)
«ព្រះគ្រីស្ទបានយាងមកត្រាស់ហៅមនុស្សមានបាប ប៉ុន្តែគឺត្រាស់ហៅឲ្យពួកគេកែប្រែចិត្ត។» (John Calvin)
«ខណៈពេលដែលសឹងតែមនុស្សគ្រប់រូបសង្វាតស្វែងរកការអរសប្បាយ ស្ទើរតែមិនបានមួយក្នុងចំណោម១០០នាក់ផងដែលនឹងរកក្ដីអរសប្បាយនោះចេញពីព្រះជាម្ចាស់»។ (John Calvin)
«សត្វឆ្កែព្រូសពេលមានគេវាយប្រហារម្ចាស់វា។ ខ្ញុំនឹងក្លាយជាមនុស្សកំសាកប្រសិនបើខ្ញុំឃើញមានគេវាយប្រហារសេចក្ដីពិតរបស់ព្រះជាម្ចាស់ ហើយខ្ញុំនៅស្ងៀម។» (John Calvin)
«ការប្រែចិត្តពិតប្រាកដ គឺជាការស្អប់បាប ដែលការនោះកើតចេញពីការកោតខ្លាច និងការគោរពចំពោះព្រះជាម្ចាស់ ហើយស្របគ្នាផងដែរ ក៏បង្កើតផលផ្លែជាសេចក្ដីស្រឡាញ់ និងសេចក្តីប៉ងប្រាថ្នាខាងឯសេចក្ដីសុចរិត»។ (John Calvin)
«ជំនឿត្រូវការព្រះបន្ទូលដូចដែលផ្លែឈើត្រូវការឫសដ៏រស់រវើកនៃដើមឈើអញ្ចឹង»។ (John Calvin)
«គ្រប់ទាំងពាក្យសម្ដីរបស់យើងត្រូវតែមានពេញដោយភាពផ្អែមល្ហែម និងព្រះគុណដ៏ពិត»។ (John Calvin)
«យើងមិនអាចពង្រឹងជំនឿរបស់យើងឲ្យល្អប្រសើរជាងមុនក្រៅពីការចំណាយពេលអធិស្ឋានឡើយ។» (John Calvin)
«ជំនឿបង្កើតឲ្យមានក្ដីសង្ឃឹម។» (John Calvin)