ស្លាក
«ចូរស្រែករកព្រះយេស៊ូវ»
ទំនងលោកអ្នកមានការពិបាកក្នុងការទទួលស្គាល់ថា ព្រះយេស៊ូវស្រឡាញ់លោកអ្នក ព្រោះលោកអ្នកបានឃើញមនុស្សជាច្រើននាក់នៅជុំវិញខ្លួនបានធ្វើឲ្យលោកអ្នកខកចិត្ត។ ទោះជាយ៉ាងណាក្ដី ក៏ព្រះយេស៊ូវមិនមែនដូចជាមនុស្សនានានោះទេ ព្រះអង្គគឺជាព្រះ ១០០% ហើយក៏ជាមនុស្ស ១០០% ផងដែរ (យ៉ូហាន ១:១៤)។
មានគេវាយប្រហារលើកណ្ឌគម្ពីរដំណឹងល្អទាំងបួនអស់ប្រមាណជាង២០០០ឆ្នាំហើយ ដែលតាមពិតទៅ គ្មានសៀវភៅណាផ្សេងទៀតបានទទួលការពិនិត្យពិច័យជាជាងព្រះគម្ពីរនោះទេ ប៉ុន្តែព្រះគម្ពីរនៅតែស្ថិតស្ថេរ ទោះបើមានគេព្យាយាមជាច្រើនលើកច្រើនសារក្នុងការលប់បំបាត់ចោលក៏ដោយ។
ព្រះលោហិតទ្រង់គឺជាសំបុត្រដែលអនុញ្ញាតឲ្យយើងចូល ដែលព្រះលោហិតនោះគឺជាអ្វីដែលនាំឲ្យក្រុមជំនុំមានការរួបរួមគ្នាក្នុងក្ដីស្រឡាញ់។ ការនិយាយដើមអ្នកដទៃមិនមែនជាមូលដ្ឋានដែលបណ្ដាលឲ្យយើងអាចចូលក្រុមជំនុំណាមួយបានឡើយ។
«ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ ។» (កិច្ចការ ៤:១២)
«ដ្បិតព្រះយេស៊ូវពិតជាព្រះមែន ចូរកុំឲ្យមានការច្រឡំឡើយ!» (Stephen Nichols)
បើព្រះយេស៊ូវមិនមែនជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់នោះមានន័យថា ទ្រង់ជាមនុស្សឆ្កួត ឬក៏ជាអ្នកដែលអាក្រក់ជាងនោះទៅទៀត។